![]() |
ដំណាក់សុខាភិបាលឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) ថែទាំសុខភាពជូនប្រជាជននៅលើភូមិដ្ឋាន។ |
តាមរបាយការណ៍បូកសរុបការងារសុខាភិបាលឆ្នាំ២០២៤ ដំណាក់សុខាភិបាលឃុំលីវទូបានធ្វើការពិនិត្យព្យាបាលចំនួន១.២៩៤លើកពិនិត្យ ព្យាបាលតាមឱសថបុរាណចំនួន៧៣៣លើក ជួយសង្គ្រោះបន្ទាន់ សង្គ្រោះដំបូង២៥ករណី។ ទន្ទឹមនឹងនោះ បានផ្គត់ផ្គង់ឧបករណ៍សុខាភិបាលទំនើបៗជាច្រើនដែលធានានូវតម្រូវការពិនិត្យ ព្យាបាលដំបូងសម្រាប់ប្រជាជននៅលើភូមិដ្ឋាន។
នាពេលកន្លង ដំណាក់សុខាភិបាលឃុំលីវទូក៏បានសហការជាមួយស្រុក ឃុំចាត់តាំងការពិនិត្យជំងឺជាទូទៅនិងពិគ្រោះសុខភាពដល់ប្រជាជន ពិសេសមនុស្សចាស់នៅលើភូមិដ្ឋាន ឆ្លងតាមនោះ បានរួមចំណែកជួយប្រជាជនឱ្យយល់ដឹងកាន់តែច្បាស់ អំពីតួនាទីរបស់សុខភាពក្នុងជីវភាព។ បច្ចុប្បន្ន ឃុំលីវទូមានជនជាតិភាគតិច១០០% ចូលរួមធានារ៉ាប់រងសុខាភិបាល ១០០%នារីមានគភ៌បានពិនិត្យទៀងទាត់តាមការកំណត់ សម្រាលកូននៅមណ្ឌលសុខាភិបាលឬដោយមានការជំនួយពីកម្មាភិបាលពេទ្យ ផ្តល់ជាតិបំប៉នដល់កុមារជាគ្រួសារក្រ ក្បែរក្រ គ្រួសារទើបចាកផុតក្រដែលខ្វះជាតិបំប៉ន ធានាបាន១០០%ជនជាតិភាគតិចបានទទួលការចាក់វ៉ាក់សាំងគ្រប់ប្រភេទ មិនអាចចាក់វ៉ាក់សាំងនៅមណ្ឌលសុខាភិបាលបាននិងបានចាក់វ៉ាក់សាំងនៅក្រៅដំណាក់សុខាភិបាល ១០០%មនុស្សចាស់ជនជាតិភាគតិចមានអាយុចាប់ពី៦០ឆ្នាំឡើងទៅបានពិនិត្យជំងឺកត់ត្រាក្នុងបញ្ជីដើម្បីតាមដានសុខភាព បុគ្គលិកពេទ្យ-សហការីប្រជាសាស្ត្រភូមិ ឃុំនិងសហការីជាតិបំប៉នបានហ្វឹកហាត់មុខជំនាញ។
មីងឡឹមធីយេន នៅភូមិដៃនង ឃុំលីវទូចែករំលែក៖ ថ្ងៃនេះ ខ្ញុំយកចៅមកចាក់វ៉ាក់សាំង ចៅអាយុ៥ខែ ចាក់ថែមលើកនេះទៀតគឺ៣លើក ដំណាក់សុខាភិបាលតែងជូនដំណឹងអំពីពេលវេលាចាក់វ៉ាក់សាំងនិងផឹកវីតាមីនឱ្យកុមារតាមការកំណត់ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានម៉ាស៊ីន ឧបករណ៍ ថ្នាំគ្រប់គ្រាន់ ដូច្នេះ យើងខ្ញុំមិនចាំបាច់ត្រូវទៅឆ្ងាយដើម្បីព្យាបាលដូចពីមុនទេ។
ពិសេស ឆ្នាំ២០២៤ ដំណាក់សុខាភិបាលបានសម្រេចគោលដៅសំខាន់ៗតាមសេចក្តីសម្រេចលេខ៩៥/NQ-ĐU ចុះថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២៣ របស់គណៈប្រតិបត្តិបក្ខភាគឃុំលីវទូ នីតិកាលទី១៤ ស្តីពីទិសដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខការពារជាតិកសាងប្រព័ន្ធនយោបាយ ឆ្នាំ២០២៤ ដែលមានទិសដៅដូច ឃុំសម្រេចអត្រា១០០% លក្ខឋានជាតិស្តីពីសុខាភិបាលសម្រេចបានជាង៩៩% នៃអត្រាការចាក់វ៉ាក់សាំងគ្រប់គ្រាន់ឱ្យកុមារអាយុក្រោម១ឆ្នាំ ថយចុះនៅត្រឹម៩,១% នៃអត្រាកុមារអាយុក្រោម៥ឆ្នាំដែលខ្វះជាតិបំប៉នទម្ងន់ស្រាល។
តាមវេជ្ជបណ្ឌិតឯកទេស២ត្រឹងស្វឹងយីវ-ប្រធានដំណាក់សុខភិបាលឃុំលីវទូឱ្យដឹង៖ ដំណាក់សុខាភិបាលឃុំនឹងបន្តសម្រេចប្រព័ន្ធសុខាភិបាលមូលដ្ឋាន លើកកម្ពស់គុណភាពនៃការផ្គត់ផ្គង់សេវាសុខាភិបាល បំពេញតម្រូវការថែទាំសុខភាពដែលកើនឡើងរបស់ប្រជាជន បង្កើនការថែទាំសុខាភិបាលមូលដ្ឋាន សុខាភិបាលបង្ការដោះស្រាយប្រកបដោយប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថ្នាំ សម្ភារៈ ឧបករណ៍ ផលិតផលជីវសាស្ត្រ ខិតខំប្រឹងប្រែងសម្រេចនិងផ្លោះផែនការសេដ្ឋកិច្ច-សង្គមដែលបានដាក់ចេញ។
សមមិត្តឡឹមធីតារា-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូបានអះអាងថា៖
ដំណាក់សុខាភិបាលឃុំតែងសម្រេចល្អក្នុងការងារធានាថែទាំសុខភាពរបស់ប្រជាជននៅលើភូមិដ្ឋាន។ នាពេលខាងមុខ គណៈកម្មាធិការប្រជាជនឃុំបន្តចង្អុលការដល់ផ្នែកអង្គការនានាឧបត្ថម្ភដំណាក់សុខាភិបាលដែលមានគ្រប់សកម្មភាពក្នុងវិស័យសុខាភិបាលដើម្បីអនុវត្តការងារការពារនិងថែទាំសុខភាពប្រជាជននៅលើភូមិដ្ឋានកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin