ព្រឹកថ្ងៃទី២៧ កុម្ភៈ នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត មន្ទីរសុខាភិបាលសុកត្រាំង បានចាត់តាំងពិធីអនុស្សាវរីយ៍៧០ឆ្នាំនៃទិវាគ្រូពេទ្យវៀតណាមថ្ងៃទិ២៧ កុម្ភៈឆ្នាំ១៩៥៥-ថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥។ អញ្ជើញចូលរួមមានបណ្តាសមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ឡឹមហ្វាងងីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង តូអាយវ៉ាង-សមាជិកបក្សខេត្ត អនុប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ថ្នាក់ដឹកនាំបណ្តាមន្ទីរផ្នែកនិងអតីតបណ្តាថ្នាក់ដឹកនាំផ្នែកសុខាភិបាលឆ្លងតាមសម័យកាល។
![]() |
តំណាងទាំងឡាយចូលរួមពិធីអនុស្សាវរីយ៍៧០ឆ្នាំទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧ កុម្ភៈ ឆ្នាំ១៩៥៥-ថ្ងៃទី២៧ កុម្ភៈឆ្នាំ២០២៥។ |
ក្នុងបរិយាកាសដ៏ឱឡារិកសប្បាយរីករាយនៃទិវាអនុស្សាវរីយ៍ សមមិត្តវ៉ក្វុកទ្រឺ-នាយកមន្ទីរសុខាភិបាលសុកត្រាំង បានអានសំបុត្ររបស់អ៊ំហូផ្ញើដល់កម្មាភិបាលផ្នែកសុខាភិបាលក្នុងឱកាសទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧ កុម្ភៈ ទន្ទឹមនឹងនោះ ចែករំលែកនូវលទ្ធផលដែលសម្រេចបាននៃផ្នែកសុខាភិបាលខេត្តនាពេលកន្លង។ ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ផ្នែកសុខាភិបាលខេត្តបានជម្នះនូវការលំបាក បញ្ហាប្រឈមមុខជាច្រើន ដើម្បីសម្រេចល្អភារកិច្ចដែលបានប្រគល់។ បណ្តាកម្មវិធីសុខាភិបាលជាតិ ការងារពិនិត្យ ព្យាបាលជំងឺ ថែទាំសុខភាពដំបូង បង្ការ ទប់ស្កាត់ជំងឺតែងទទួលបានលទ្ធផលគួរឱ្យកត់សំគាល់។ ប្រព័ន្ធថែទាំសុខាភិបាលក្នុងទូទាំងខេត្ត បានយកចិត្តទុកដាក់វិនិយោគលើការកសាង កែលម្អ មូលដ្ឋានសម្ភារៈ ឧបករណ៍សម្រាប់បម្រើការពិនិត្យ ព្យាបាលជំងឺរៀងរាល់ឆ្នាំដល់ប្រជាជន។ មកដល់ពេលនេះ មានដំណាក់សុខាភិបាលចំនួន៤៣ដែលបានសម្រេចការសាងសង់ ជួសជុលនិងមានដំណាក់សុខាភិបាលចំនួន៤៦កំពុងបន្តបានកសាង ជួសជុល ទូទាំងខេត្តបច្ចុប្បន្នមានគ្រែជំងឺចំនួន៤.១៣២ (រដ្ឋ៣.៩៥០គ្រែ)។ សម្រេច៩,៦៧ វេជ្ជបណ្ឌិត/១០.០០០ប្រជាជន អត្រាឃុំ សង្កាត់ ទីរួមស្រុកបំពេញតាមលក្ខឋានសុខាភិបាលជាតិ សម្រេច១០០%។ អត្រាការធានារ៉ាប់រងសុខាភិបាលលើភូមិដ្ឋានខេត្ត នៅតែបន្តកើនឡើង ដោយមានអ្នកចូលរួមចំនួន១.២១៩.៦៣៨នាក់ សម្រេចជាង១០០% បើធៀបនឹងលក្ខឋានដែលខេត្តបានប្រគល់។ ការងារបង្ការ ទប់ស្កាត់ជំងឺតែងបានយកចិត្តទុកដាក់។ រាល់យុទ្ធសាស្ត្រចាក់វ៉ាក់សាំង បង្ការជំងឺបានអនុវត្តយ៉ាងសកម្មនៅលើភូមិដ្ឋានខេត្តមិនទុកឱ្យមានជំងឺខាន់ស្លាក់ កញ្ជ្រឹល…។
![]() |
សុកត្រាំងមានគ្រូពេទ្យចំនួន២១រូប បានប្រធានរដ្ឋជូនកិត្តិនាមគ្រូពេទ្យឆ្នើម តាមសេចក្តីសម្រេចលេខ១០៩០/QĐ-CTN ចុះថ្ងៃទី២១ តុលា ឆ្នាំ២០២៤ របស់ប្រធានរដ្ឋ។ |
ទន្ទឹមនិងលទ្ធផលដែលសម្រេចបាន ផ្នែកសុខាភិបាលខេត្ត នៅតែប្រឈមមុខនឹងការលំបាក បញ្ហានានាដូចការវិនិយោគលើប្រភពកម្លាំងថ្នាក់មូលដ្ឋាននៅមានកម្រិត មូលដ្ឋានសម្ភារៈថ្នាក់មូលដ្ឋានមិនទាន់ព្រមៗគ្នា មិនទាន់បំពេញតាមតម្រូវការប្រជាជនក្នុងការពិនិត្យ ព្យាបាលជំងឺ អាទិភាពរបស់គ្រូពេទ្យនៅមូលដ្ឋានសុខាភិបាលរដ្ឋនៅមានកម្រិតទាប បើធៀបនឹងចំនួនការងារដែលទទួលបន្ទុក…។
![]() |
សមមិត្តឡឹមហ្វាងងីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើម គប់វាល់យ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងផ្នែកសុខាភិបាល៧០ឆ្នាំ ធ្វើតាមដំបូន្មានរបស់អ៊ំហូ។ |
ក្នុងឱកាសពិធីអនុស្សាវរីយ៍ សមមិត្តឡឹមហ្វាងងីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង បានសាទរនិងជូនពរសុខភាពល្អដល់គ្រូពេទ្យ កម្មាភិបាល បុគ្គលិកក្នុងវិស័យសុខាភិបាល។ ការកត់សំគាល់ សរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផល ការគប់វាល់របស់សុខាភិបាលភូមិភាគនិងការលះបង់ដ៏មានតម្លៃអស់ពីចិត្តរបស់គ្រូពេទ្យនាពេលកន្លង ខេត្តនឹងបន្តយកចិត្តទុកដាក់ចែករំលែកឧបត្ថម្ភដល់ផ្នែកសុខាភិបាល។អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តសង្ឃឹមថាផ្នែកសុខាភិបាលនឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកឱ្យប្រព័ន្ធសុខាភិបាលមានភាពសុក្រឹត ចាប់ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន បង្កើនសមត្ថភាពព្យាករណ៍ ត្រួតពិនិត្យ រកឃើញជំងឺគ្រប់ប្រភេទ ដើម្បីមានដំណោះស្រាយគ្រប់គ្រងទាន់ពេល មានប្រសិទ្ធភាព។ ពង្រឹង អភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាលដែលមានគុណភាពខ្ពស់ ដើម្បីថែទាំសុខភាពល្អដល់ប្រជាជនក្នុងស្ថានភាពថ្មី កងជួរវេជ្ជបណ្ឌិត បុគ្គលិកពេទ្យត្រូវបណ្តុះក្រុមសីលធម៌គ្រូពេទ្យ ស្មារតីទទួលខុសត្រូវ ចរិតលក្ខណៈបម្រើចំពោះអ្នកជំងឺ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាជនលើវិស័យសុខាភិបាលខេត្ត។ វិស័យសុខាភិបាលត្រូវស្រាវជ្រាវ ស្នើដំណោះស្រាយណែនាំដល់មជ្ឈមណ្ឌលសុខាភិបាលអនុវត្តល្អយន្តការស្វ័យភាពហិរញ្ញវត្ថុ បង្កលក្ខណៈបង្កើនប្រាក់ចំណូលដល់បុគ្គលិកសុខាភិបាលមូលដ្ឋាន ដើម្បីអ្នករាល់គ្នាស្ងប់ចិត្តក្នុងបំពេញការងារ ផ្សារភ្ជាប់យ៉ាងយូរអង្វែងជាមួយរបរ…។
![]() |
សមមិត្តវ៉ក្វុកទ្រឺ-នាយកមន្ទីរសុខាភិបាលសុកត្រាំង ជូនរង្វាន់ដល់អ្នកនិពន្ធដែលទទួលបានរង្វាន់លេខ១នាពិធីប្រឡងរចនាlogoឱ្យសុខាភិបាលសុកត្រាំង។ ក្នុងឱកាសនេះ មានគ្រូពេទ្យឆ្នើមចំនួន២១រូប បានជូនកិត្តិនាមតាមសេចក្តីលេខ១០៩០/QĐ-CTN ចុះថ្ងៃទី២១ តុលាឆ្នាំ២០២៤របស់ប្រធានរដ្ឋសមូហភាពចំនួន៧និងបុគ្គលចំនួន៦រូបបានជូនប័ណ្ណសរសើររបស់ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត ដែលមានស្នាដៃឆ្នើមគប់វាល់យ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងផ្នែកសុខាភិបាល៧០ឆ្នាំ ធ្វើតាមដំបូន្មានរបស់អ៊ំហូ។ គណៈចាត់តាំងពិធីប្រឡងរចនាlogoឱ្យមន្ទីរសុខាភិបាលសុកត្រាំង បានជូន១រង្វាន់លេខ១ ១រង្វាន់លេខ២និង៣រង្វាន់៣ដល់អ្នកនិពន្ធដែលទទួលបានរង្វាន់ក្នុងពិធីប្រឡង៕ ស្វឹងង្វៀង-លីហាន់ |
Thông tin bạn đọc
Đóng Lưu thông tin