រសៀលថ្ងៃទី២៤ កុម្ភៈ នៅគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធធ្វើការជាមួយក្រុមហ៊ុនចំកាត់ Esuhai លើខ្លឹមសារមួយចំនួនស្តីពីការបណ្តុះបណ្តាលធនធានមនុស្សនិងបង្កើតសាលាមធ្យមសិក្សារបរឆ្ពោះដល់ការបង្កើតសាលាឧត្តមសិក្សារបរគុណភាពខ្ពស់តាមស្តង់ដារជប៉ុននៅសុកត្រាំង។
ចាប់ពីខែមករា ឆ្នាំ២០២៣ដល់ខែកុម្ភៈឆ្នាំ២០២៥ ឆ្លងតាមក្រុមហ៊ុនចំកាត់ Esuhai ចំនួនកម្មកររបស់ខេត្តសុកត្រាំង ទៅធ្វើការនៅប្រទេសជប៉ុនមានចំនួន២១៥នាក់ ចំនួនសិក្ខាកាមដែលកំពុងសិក្សាកម្មវិធីទៅធ្វើការនៅប្រទេសជប៉ុនក្នុងក្រុមហ៊ុនមានចំនួន៤៧នាក់ ចំនួនសិក្ខាកាមដែលបានសហការជាមួយសាលាឧត្តមសិក្សារបរសុកត្រាំង សាលាឧត្តមសិក្សាសហគមន៍សុកត្រាំង រៀនភាសាជប៉ុនក្នុងគោលបំណងបញ្ចប់ការសិក្សាទៅ ធ្វើការនៅប្រទេសជប៉ុនមាននិស្សិតចំនួន៩១រូប…។
![]() |
តំណាងទាំងឡាយចូលរួមពិធីធ្វើការជាមួយក្រុមហ៊ុនចំកាត់ Esuhai។ |
ចំពោះគម្រោងបង្កើតសាលាមធ្យមសិក្សាជំនាញជប៉ុន (សាលាមធ្យមសិក្សាJPC) បានសម្រេចនីតិវិធីច្បាប់សម្រាប់ការបង្កើតនិងសកម្មភាព (ទីតាំង ផ្លូវអាងយឿងវឿង សង្កាត់ទី១០ ទីក្រុងសុកត្រាំង) បម្រុងនឹងសម្រេចនិងដាក់ឱ្យដំណើរការនៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៥។ ទ្រង់ទ្រាយបណ្តុះបណ្តាលដំណាក់កាលទី១ (២០២៥-២០៣០មានសិក្ខាកាមពី៥០០-១២០០រូប/ឆ្នាំ)។ បម្រុងដំណាក់ទី២ (២០៣០-២០៣៥) ទីស្នាក់ការរបស់សាលានឹងស្ថិតនៅលើផ្លូវជាតិលេខ៦០ សង្កាត់ទី៥ ទីក្រុងសុកត្រាំង។ ថ្នាក់ដឹកនាំក្រុមហ៊ុនចំកាត់ Esuhai ក៏បានស្នើឱ្យខេត្តយល់ព្រមនិងជំនួយឧបត្ថម្ភនីតិវិធីតាមការកំណត់។
ក្រុមហ៊ុនចំកាត់ Esuhai ស្នើថា រៀងរាល់ឆ្នាំ ខេត្តមានផែនការសហការនិងឧបត្ថម្ភការឃោសនា ជ្រើសរើសបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន ទន្ទឹមនឹងនោះ ចាត់តាំងសកម្មភាពគួបផ្សំសហការរវាងខេត្តសុកត្រាំងជាមួយខេត្ត Hyogo (ជប៉ុន)...។
ថ្លែងប្រសាសន៍នៅពិធីធ្វើការ សមមិត្តង្វៀងវ៉ាំងខើយ បានឱ្យដឹងថា ខេត្តយកចិត្តទុកដាក់ជំរុញនូវខ្លឹមសារសហការជាមួយក្រុមហ៊ុនចំកាត់ Esuhai ក៏ដូចជាការបើសាលាមធ្យមសិក្សាឆ្ពោះដល់ឧត្តមសិក្សាក្នុងខេត្ត។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងក្នុងការលើកកម្ពស់គុណភាពប្រភពកម្លាំងនៅភូមិភាគ។ សុកត្រាំង នឹងបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងសាលាមធ្យមសិក្សាជំនាញជប៉ុនបានអនុវត្តត្រូវតាមល្បឿនដំណើរការ ទន្ទឹមនឹងនោះ ស្នើបណ្តាស្ថាប័នសមត្ថកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនចំកាត់ Esuhai ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ខេត្ត៕
សុងមិញ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin