សាលាបឋមសិក្សាមីធ្វឹងបេ ប្រឡងប្រណាំងបង្រៀនល្អ រៀនល្អ

06:34, 30/01/2025

អស់​ពី​ចិត្ត​ជា​មួយ​នឹង​របរ​ លះ​បង់​ក្នុង​បុព្វ​ហេតុ​អប់រំ​ សមូហ​ភាព​ក្រុម​ប្រឹក្សា​គរុ​កោសល្យ​សា​លា​បឋម​សិក្សា​មី​ធ្វឹង​បេ ​ឃុំ​មី​ធ្វឹង ​ស្រុក​មីទូ​ (សុក​ត្រាំង)​ តែង​មានការសាមគ្គី ​ខិត​ខំ​អនុវត្ត​ល្អ​ចលនាប្រ​ឡង​ប្រ​ណាំង​បង្រៀន​ល្អ ​រៀន​ល្អ ​ណែ​នាំ​សិស្ស​កាន់​តែ​ជឿន​លឿន ​ទទួល​បានច្រើន​លទ្ធ​ផល​​​ក្នុង​ការ​សិក្សា។

ដើម្បី​អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង​បង្រៀន​ល្អ ​រៀន​ល្អ​ ចាប់​ពី​ដើម​ឆ្នាំ​សិក្សា​ គណៈ​គ្រប់​គ្រង​សា​លា​បឋម​សិក្សា​មី​ធ្វឹង​បេ​ បាន​កសាង​ផែន​ការ​អនុវត្ត​យ៉ាង​សកម្ម​ ក្នុង​នោះ​ ដាក់​ចេញ​នូវ​គោល​ដៅ​ខិត​ខំ​ប្រឹង​ប្រែង​ជាក់​ស្តែង​សម្រាប់​ថ្នាក់​នី​មួយ​ៗ។​ កំ​ណត់​ច្បាស់​ពី​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ជា​ដំណោះ​ស្រាយ​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ ​គណៈ​គ្រប់​គ្រង​សា​លា​តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បំ​ប៉ន​កង​ជួរ​គ្រូ​បង្រៀន ​ដែល​មាន​ជំនាញ​ល្អ​និង​អស់​ពី​ចិត្ត​ជា​មួយ​របរ​។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​សិក្សា​ សា​លា​ចាត់​តាំង​សិក្ខា​សា​លា​ជា​ទៀង​ទាត់​ជា​មួយ​​ប្រ​ធាន​បទ​ខ្លឹម​សារ​ផ្សេង​ៗ​គ្នា ​រក្សា​សកម្ម​ភាព​ជំនាញ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ លើ​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​និង​ជំនាញ​ក្នុង​ការ​បង្រៀន​ឆ្ពោះ​​ដល់​ការ​អភិវឌ្ឍ​គុណ​ភាព​និង​សម​ត្ថភាព​របស់​សិស្ស។​ សា​លា​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ឱ្យ​បង្កើន​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុង​ការ​បង្រៀន ​ទន្ទឹម​នឹង​នោះ ​តែង​ចូល​រួម​​ប្រ​ចាំ​ម៉ោង ​ដើម្បី​វាយ​តម្លៃ ​ពិគ្រោះ​យោបល់​ដល់​គ្រូ​បង្រៀន​​ពី​​វិធី​សាស្ត្រ ​បច្ចេក​ទេស​បង្រៀន​សកម្ម​។​ សា​លា​មាន​កម្មាភិបាល ​គ្រូ​បង្រៀន ​បុគ្គលិក​ ១០០%​នៃកម្មាភិបាល​ គ្រូបង្រៀន​​អនុវត្ត​​គម្រោង​មេ​រៀន​អេ​ឡិច​ត្រូ​និក ​១០០%​នៃកម្មាភិបាល​ គ្រូ​បង្រៀន​មាន​ចំ​ណេះ​ដឹង​សម្រេច​តាម​កម្រិត​និង​លើស​ពី​កម្រិត​។ ​ឆ្នាំ​សិក្សា​២០២៣​-​២០២៤​ សា​លា​មាន​គ្រូ​បង្រៀន​៨រូប ​ដែល​បាន​ទទួល​ស្គាល់​ជា​គ្រូ​បង្រៀន​ពូកែ​ថ្នាក់​ស្រុក​មាន​គ្រូ​បង្រៀន​ចំនួន​៣រូប ​ដែល​មាន​បទ​ពិសោធន៍ច្នៃ​ប្រ​ឌិត​ថ្នាក់​ស្រុក​ សាលា​មាន​៥​ថ្នាក់​ចាប់​ពីថ្នាក់ទី១ដល់៥ មាន​២០​ថ្នាក់ ​មាន​សិស្ស​៦២២​រូប ​ឆ្នាំ​សិក្សា​២០២៤​-​២០២៥ ​សា​លា​បាន​កៀរ​គរ​សិស្ស​ឡើង​ថ្នាក់​សម្រេច​១០០%។

ក្នុងម៉ោងបង្រៀនរបស់អ្នកគ្រូនិងសិស្សសាលាបឋមសិក្សាមីធ្វឹងបេ ឃុំមីធ្វឹង ស្រុកមីទូ។
ក្នុងម៉ោងបង្រៀនរបស់អ្នកគ្រូនិងសិស្សសាលាបឋមសិក្សាមីធ្វឹងបេ ឃុំមីធ្វឹង ស្រុកមីទូ។

លោក​គ្រូ​យឿង​ថាញ់​ឡុក​-​ចាង​ហ្វាង​សា​លា​បឋម​សិក្សា​មី​ធ្វឹង​បេ​ ឱ្យ​ដឹង​៖​ លទ្ធ​ផល​របស់​សា​លា​ដែល​សម្រេច​បាន​ក្នុង​ប៉ុន្មាន​ឆ្នាំង​សិក្សា​កន្លង ​ពិត​ជា​មាន​មោទនភាព​ណាស់ ​ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​កម្រិត ​គ្រប់​វិស័យ​។​ ពិសេស ​មូល​ដ្ឋាន​សម្ភារៈ​បាន​ថ្នាក់​លើ​វិនិយោគ​កសាង​ក្នុង​ឆ្នាំ២០២៣ ​សរុប​ថវិកា​ជិត​១៥ពាន់​លាន​ដុង។ តាម​នោះ​ មាន​មូល​ដ្ឋាន​សម្ភារៈ​រឹង​មាំ ​លោក​គ្រូ​និង​សិស្ស​សា​លា ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ថែម​ទៀត ​ដើម្បី​ជម្នះ​រាល់​ការ​លំ​បាក​ ​កសាង​សាលាមាន​ការ​សាម​គ្គីរឹង​មាំ ធ្វើឱ្យ​ចលនាប្រ​ឡងប្រ​ណាំង​បង្រៀន​ល្អ​ រៀន​ល្អ​ ក្លាយជាកម្លាំង​ជំរុញ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន ​មូលដ្ឋាន​សម្ភារៈ​របស់​សា​លា​​ឆ្លើយ​តប​តាម​លក្ខ​ឋាន ​ដូច្នេះ​ ចាប់​ពី​ឆ្នាំ​២០១៨​ រហូត​មក​ដល់​ពេល​នេះ ​សា​លា​តែង​តែ​រក្សា​បាន​នូវ​សា​លា​រៀន​សម្រេច​ស្តង់​ដារ​ជាតិ​។

ក្នុងម៉ោងហាត់ប្រាណរបស់លោកគ្រូនិងសិស្សសាលាបឋមសិក្សាមីធ្វឹងបេ ឃុំមីធ្វឹង ស្រុកមីទូ។
ក្នុងម៉ោងហាត់ប្រាណរបស់លោកគ្រូនិងសិស្សសាលាបឋមសិក្សាមីធ្វឹងបេ ឃុំមីធ្វឹង ស្រុកមីទូ។

រួម​ជា​មួយ​នឹង​ចលនា​ប្រ​ឡងប្រ​ណាំង​បង្រៀន​ល្អ​និង​រៀន​ល្អ​នៅ​សា​លា​បឋម​សិក្សា​មី​ធ្វឹង​បេ​គួរ​ឱ្យ​រំភើប​។ ​អាស្រ័យហេតុ​នេះ ​គុណ​ភាព​អប់រំ​នៅ​សា​លា​គឺមាន​លក្ខណៈ​ស្មើ​គ្នា ​មាន​ចំណេះ​ដឹង​មិន​ខ្ពស់ ​ទាប​ជាង​គ្នា ​រវាង​សិស្ស​ រវាង​ថ្នាក់​ក្នុង​សា​លា​។ ​ឆ្នាំ​សិក្សា​២០២៣​-​២០២៤ ​ចំ​នួន​សិស្ស​ថ្នាក់​ទី​៥​ ដែល​បាន​បញ្ចប់​កម្ម​វិធី​ថ្នាក់​បឋម​សិក្សា​ សម្រេច​៩៨,២៣% ​សិស្ស​ល្អ​ សុភាព​រាប​សា ​ឧស្សាហ៍​ព្យាយាម​រៀន​សូត្រ ​សម្រេច​១០០%។​ សិស្ស​ដែល​មាន​ចំ​ណាត់​ថ្នាក់​ល្អ​និង​បំពេញ​តាម​លក្ខ​ឋាន​នៃ​គុណ​ភាព​និង​សមត្ថ​ភាព ​សម្រេច​៩៨%។ ​មីង​ត្រឹង​ធី​អ្វាន់​មាតាបិតា​​សិស្សនៅ​សាលា​បឋម​សិក្សា​មី​ធ្វឹង​បេ ​ឱ្យ​ដឹង​៖ ​កូន​របស់​ខ្ញុំ​ទើប​តែ​រៀន​ថ្នាក់​ទី១​​អា ​សាលា​នៅ​ទី​នេះ​ស្អាត ​ធំ​ទូលាយ ​រឹង​មាំ ​លោក​គ្រូ ​អ្នក​គ្រូ​សកម្ម​ យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ ដូច្នេះ ​ខ្ញុំ​ស្ងប់​ចិត្ត​​ឱ្យ​​កូន​មក​រៀន​នៅ​សា​លា​នេះ​។

ដោយ​ស្មារតី​ជម្នះ​ការ​លំ​បាក​ សមូហ​ភាព​កម្មាភិបាល ​គ្រូ​បង្រៀន​និង​សិស្ស​របស់​សា​លា​ បាន​បង្ក​លទ្ធ​ផល​គួរ​ឱ្យ​កត់​សំ​គាល់​។​ ឆ្នាំ​សិក្សា​២០២៤​-​២០២៥​ ជឿជាក់​ថា ​ជាមួយ​នឹង​ស្មារតី​សាមគ្គី​ជម្នះ​ការ​លំ​បាក​នោះ ​សា​លា​បឋម​សិក្សា​មី​ធ្វឹង​បេ​ នឹង​បន្ត​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​ថែម​ទៀត​ក្នុង​បុព្វ​ហេតុ ​“បណ្តុះ​បណ្តាល​មនុស្ស”៕

ដាលីន