ជូនអាហារូបករណ៏​ “លឿងឌិញគួ”ជិត​៤០០​ចំណែក​ ដល់សិស្ស និស្សិតខេត្តសុកត្រាំង​ឆ្នាំ​២០២៤

16:46, 21/01/2025

ព្រឹក​ថ្ងៃ​ទី​២១ ​មករា​ នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​និងសន្និ​បាត​ខេត្ត​ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​ចាត់​តាំង​ពិធី​ជូន​អា​ហារូប​ករ​ណ៍​ជំរុញ​ការ​សិក្សា ជំរុញ​ចំ​ណេះ​ដឹង​ “លឿងឌិញគួ” ដល់​សិស្ស​ និស្សិត​ឆ្នើម​សង្វាត​រៀន​សូត្រ​ខេត្ត​សុក​ត្រាំង ​ឆ្នាំ​២០២៤។ ​អញ្ជើញ​ចូល​រួម​មាន​បណ្តា​សមមិត្តៈ​ហូធី​កឹម​ដាវ​-​អនុ​លេ​ខា​ប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ លីរដ្ឋា​-​សមាជិក​បក្ស​ខេត្ត​ អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ង្វៀង​វ៉ាំង​ខើយ​-​សមាជិក​បក្ស​ខេត្ត​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ថ្នាក់​ដឹក​នាំ​បណ្តា​គណៈ​ផ្នែក​របស់​ខេត្ត​ ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ចំ​កាត់​លេខ​ឆ្នោត​ជាតិ​សុក​ត្រាំង ​ព្រម​ទាំង​សិស្សានុ​សិស្ស​និង​និស្សិត​ជា​ច្រើន​រូប។

តំណាងចូលរួមពិធីជូនអាហារូបករណ៍លឿងឌិញគួខេត្តសុកត្រាំងឆ្នាំ២០២៤។
តំណាងចូលរួមពិធីជូនអាហារូបករណ៍លឿងឌិញគួខេត្តសុកត្រាំង ឆ្នាំ២០២៤។

សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ បាន​ចាត់​តាំង​ពិធី​ជូន​អា​ហារូប​ករណ៍ ​“លឿង​ឌិញ​គួ” ​ចំនួន​៣៩១​ចំណែក​របស់​ខេត្ត​សុក​ត្រាំង​ ដល់​សិស្ស​ និស្សិត​ឆ្នើម​សង្វាត​រៀន​សូត្រ​ ឆ្នាំ​២០២៤​ សរុប​ថវិកា​ជាង​១,២​ពាន់​លាន​ដុង។ ​ក្នុង​នោះ ​មាន​អា​ហារូប​ករណ៍​ចំនួន​៣៣៦​ចំ​ណែក​ដល់​និស្សិត​ឆ្នើម​សង្វាត​រៀន​សូត្រ​ដែល​កំ​ពុង​សិក្សា​នៅ​តាម​សា​លា​មហា​វិទ្យា​ល័យ​ទូទាំង​ប្រទេស​ ៥០​ចំ​ណែក​ដល់​និស្សិត​ជាប់​មហា​វិទ្យា​ល័យ​ដែល​មាន​ពិន្ទុ​ខ្ពស់​បំ​ផុតក្នុង​៣​វិញ្ញា​សានៅ​ខេត្ត​ (៥​លាន​ដុង/ចំណែក)​ និង​៥​ចំ​ណែក​ដល់​ក្រុម​អ្នក​និពន្ធ​ដែល​ទទួល​បាន​រង្វាន់​លេខ​មួយ​ក្នុង​ពិធី​ប្រ​ឡង ​“ច្នៃ​ប្រឌិត​យុវ​កុមារ)​ ថ្នាក់​ខេត្ត ​(៥​លាន​ដុង/ចំណែក​)។​ ប្រភព​អា​ហារូប​ករណ៍​បាន​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ចំកាត់​លេខ​ឆ្នោត​ជាតិ​សុក​ត្រាំង។

អនុលេខាប្រចាំការបក្សខេត្ត ហូធីកឹមដាវ ជូនអាហារូបករណ៍ដល់និស្សិតសុកត្រាំង។
អនុលេខាប្រចាំការបក្សខេត្ត ហូធីកឹមដាវ ជូនអាហារូបករណ៍ដល់និស្សិតសុកត្រាំង។

ថ្លែង​ប្រសាសន៍​នៅ​ពិធី​ជូន​អា​ហារូប​ករណ៍​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត ​ង្វៀង​វ៉ាំងខើយ ឱ្យ​ដឹង​ថា​ ​អា​ហារូប​ករណ៍​នេះ ​ជួយ​សិស្ស​ និស្សិត​ឆ្នើម​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ បន្ត​ការ​សិក្សា​បាន​ល្អ ​មាន​អនាគត​ភ្លឺ​ស្វាង​និង​ក្លាយ​ជា​បញ្ញវន្ត ​រួម​ចំណែក​ក្នុង​ការ​កសាង​មាតុ​ភូមិ​សុក​ត្រាំង កាន់​តែ​រីក​ចម្រើន ​សុភមង្គល។ ​នេះ​ជា​កម្លាំង​លើក​ទឹក​ចិត្ត​យ៉ាង​សកម្ម​ ដែល​មាន​សារៈ​សំ​ខាន់​មនុស្ស​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ​ ក្នុង​សង្គមភាវូ​បនីយកម្ម​នៃ​ការ​អប់រំ​ បណ្តុះ​បណ្តា​ល​ប្រភព​ធន​ធាន​មនុស្ស ​បំ​ប៉ន​បញ្ញវន្ត​បម្រើ​បុព្វ​ហេតុ​នៃ​ឧស្សា​ហូបនីកម្ម ​ទំ​នើប​កម្ម​របស់​ប្រ​ទេស​និង​សមាហ​រណក​ម្ម​អន្តរ​ជាតិ​។

សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនិងប្រធានក្រុមហ៊ុនចំកាត់លេខឆ្នោតជាតិសុកត្រាំងឡឹមយូញើង ជូនអាហារូបករណ៍លឿងឌិញគួឆ្នាំ២០២៤។
សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនិងប្រធានក្រុមហ៊ុនចំកាត់លេខឆ្នោតជាតិសុកត្រាំង ឡឹមយូញើង ជូនអាហារូបករណ៍លឿងឌិញគួ ឆ្នាំ២០២៤។

បាន​ដឹង ​ក្នុង​ឆ្នាំ​២០២៤ ​សមាគម​ជំរុញ​ការ​សិក្សា​គ្រប់​ថ្នាក់​ក្នុង​ខេត្ត ​បាន​ជូន​អាហារូប​ករណ៍​គ្រប់​ប្រ​ភេទ​៤៩.៥២១​ចំ​ណែក ​សរុប​ថវិកា​ជាង​៤៧,៥​ពាន់​លាន​ដុង។ ​ក្រៅ​ពី​ការ​ជូន​អាហារូប​ករណ៍​ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​ ក៏​បាន​ចលនា​អ្នក​ឧបត្ថម្ភ​ដោយ​ផ្ទាល់ដើម្បី​សាងសង់ ​ជូន​ផ្ទះ​ជំរុញ​ការ​សិក្សា​ចំនួន​២៨​ខ្នង​ ដល់​សិស្ស​ឆ្នើម​ដែល​ជម្នះ​ការ​លំ​បាក​សង្វាត​រៀន​សូត្រ​ដែលលំ​បាក​អំពី​ផ្ទះ​នៅ ​(ផ្ទះ​នីមួយៗ ​មាន​តម្លៃ​៧០​លាន​ដុង) ​សរុប​ថវិកា​ជិត​២​ពាន់​លាន​ដុង៕

ស្វឹង​ហឿង​-​លី​ហាន់​