រសៀលទី១០ មករា នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្ត ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានចាត់តាំងពិធីជំនួបមុខគ្រូបង្រៀននាឱកាសតេតង្វៀងដាងអឹកទីឆ្នាំ២០២៥។ ចូលរួមជំនួបមុខមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្រៃ្តយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម បណ្ឌិតវូមិញឌឹក-ប្រធាននាយកដ្ឋានគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងអប់រំនៃក្រសួងអប់រំនិងបណ្តុះបណ្តាល សាស្រ្តាចារ្យរង បណ្ឌិតត្រឹងទ្រុងទិន-ចាងហ្វាងសាលាមហាវិទ្យាល័យកឹងធើ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន ក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរគណៈផ្នែក បណ្តាតំណាងរដ្ឋសភាខេត្តសុកត្រាំងនិងបណ្តាគ្រូបង្រៀនឆ្នើម។
ទិដ្ឋភាពតំណាងទាំងឡាយចូលរួមជំនួបមុខ។ |
ថ្លែងការណ៍ក្នុងពិធីជំនួបមុខ សមមិត្តតូអាយវាង-សមាជិកបក្សខេត្ត អនុប្រធានទទួលបន្ទុកក្រុមតំណាងរដ្ឋសភាខេត្តបានឱ្យដឹង៖ ក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ គម្រោងច្បាប់គ្រូបង្រៀនបានរដ្ឋសភាផ្តល់យោបល់ជាលើកដំបូងនិងមានការយកចិត្តទុកដាក់របស់អ្នកតំណាង។ អាចនិយាយបានថា គម្រោងច្បាប់គ្រូបង្រៀនជាក្របខណ្ឌគតិយុត្តិឯកភាព មានសុពលភាពនិងប្រសិទ្ធភាពដើម្បីកសាងនិងអភិវឌ្ឍកងជួរគ្រូបង្រៀន។ ក្នុងនោះ ការងារគ្រប់គ្រងរដ្ឋពីគ្រូបង្រៀនបានសង្កត់ធ្ងន់ពីភារកិច្ចរបស់ផ្នែកអប់រំនិងបែងនាទីពីក្រសួងអប់រំនិងបណ្តុះបណ្តាលដល់បណ្តាភូមិភាគ មន្ទីរ អនុមន្ទីរអប់រំនិងបណ្តុះបណ្តាលនិងមូលដ្ឋានអប់រំក្នុងទូទាំងប្រទេស។
នាឱកាសតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានចាត់តាំងជំនួបមុខកម្មាភិបាលគ្រប់គ្រងនិងលោកគ្រូអ្នកគ្រូឆ្នើមក្នុងខេត្តដើម្បីសម្តែងនូវការយកចិត្តទុកដាក់និងស្ងើចសរសើរពីការគប់វាល់យ៉ាងសកម្មនៃកងជួរកម្មាភិបាលគ្រប់គ្រងនិងបណ្តាគ្រូបង្រៀនក្នុងខេត្ត។ តាមនោះបន្តការកត់សម្គាល់មតិដោយសមស្របសម្រាប់ធ្វើជាមូលដ្ឋានដើម្បីក្រុមតំណាងរដ្ឋសភាខេត្តចូលរួមគប់វាល់ក្នុងគម្រោងច្បាប់គ្រូបង្រៀនមុននឹងអនុម័ត។ ទន្ទឹមនោះ បានលើកទឹកចិត្តកងជួរគ្រប់គ្រងនិងបណ្តាគ្រូបង្រៀនឆ្លងផុតការលំបាក បន្តការខិតខំអស់ពីចិត្តផ្សារភ្ជាប់នឹងផ្នែកអប់រំនិងបណ្តុះបណ្តាលរួមចំណែកសម្រេចទិសដៅនៃបុព្វហេតុអប់រំ លើកកម្ពស់គុណភាពប្រភពធនធានមនុស្សរបស់ខេត្ត។
ជូនបាច់ផ្កាដល់គ្រូបង្រៀនប្រជាជននិងតំណាងគ្រួសារគ្រូបង្រៀនប្រជាជន។ |
គិតដល់ឆ្នាំសិក្សា២០២៤-២០២៥ខេត្តមាន៤៧៥សាលាក្នុងនោះមាន(៤៥៨សាលារដ្ឋនិង១៧សាលាក្រៅរដ្ឋ) សរុបសិស្សមានចំនួន២៦៨.១៦០រូប។ ទូទាំងផ្នែកអប់រំមាន១៧.៤០២រូបជាកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀននិងបុគ្គលិក ទូទាំងខេត្តមានគ្រូបង្រៀនប្រជាជន២រូបនិងមានគ្រូបង្រៀនឆ្នើមចំនួន២១៦រូប។ មូលដ្ឋានសាលាបានវិនិយោគកសាងតាមទិសរឹងមាំ សម្រេចបទដ្ឋាន ដើម្បីឆ្លើយតបតម្រូវការបណ្តុះបណ្តាល។ សព្វថ្ងៃ ទូទាំងខេត្តមាន៣៩០/៤៥៨សាលារដ្ឋសម្រេចបទដ្ឋានជាតិ ស្រូបអត្រា៨៥,១៥% ។ ការកៀរគរសិស្សចូលថ្នាក់សម្រេចផែនការនិងផ្លោះផែនការនៃសេចក្តីសម្រេចរបស់ខេត្ត អត្រាសិស្សបោះបង់ការសិក្សារាល់ឆ្នាំប្រហែល០,៥%។ គុណភាពអប់រំរបស់ខេត្តសុកត្រាំងមានជំហានវិវត្តន៍យ៉ាងសកម្មគ្រប់កម្រិតសិក្សា។ ក្នុងនោះ អត្រាប្រឡងបញ្ចប់វិទ្យាល័យមានភាពលំនឹង(ជាង៩៩%)។ រាល់ឆ្នាំផ្នែកអប់រំបណ្តុះបណ្តាលខេត្តសុកត្រាំងសុទ្ធតែមានសិស្សទទួលបានរង្វាន់ថ្នាក់ជាតិ បរិមាណនិងគុណភាពមានការកើនឡើង។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនអំណោយដល់បណ្តាគ្រូបង្រៀនឆ្នើម។ |
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើផ្នែកអប់រំបន្តការយកចិត្តទុកដាក់បណ្តុះបណ្តាល បំប៉នកងជួរគ្រូបង្រៀនឆ្លើយតបតម្រូវការផ្លាស់ថ្មីរបស់ផ្នែកអប់រំ។ ទន្ទឹមនោះពេលខាងមុខសង្ឃឹមថាគ្រូបង្រៀនទាំងឡាយគប្បីលត់ដំ ពង្រឹងនូវសីលធម៌ លើកកម្ពស់សមត្ថភាព ជំនាញ រក្សារូបភាពល្អប្រសើរ ខិតខំក្លាយជាបុគ្គល “មានចរិយាសម្បត្តិល្អផងនិងមានចំណេះជំនាញផង” រួមចំណែកបណ្តុះបណ្តាលកងជួរស្នងបន្តដើម្បីកសាងភូមិស្រុកសុកត្រាំងពីមួយថ្ងៃកាន់តែល្អប្រសើរ អរិយធម៌។
នាឱកាសនេះក្រុមតំណាងរដ្ឋសភាខេត្តជូនអំណោយដល់បណ្តាគ្រូបង្រៀនឆ្នើម៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin