អស់ពីចិត្តថែទាំសុខភាពជូនមាមីង

04:20, 27/01/2025

មិនត្រឹមតែរក្សាបានអធិបតេយ្យភាពសន្តិសុខព្រំដែនជាតិប៉ុណ្ណោះទេ ប៉ុន្មានឆ្នាំកន្លង កងទ័ពការពារព្រំដែនសុកត្រាំងនៅទាំងផ្សព្វផ្សាយមានប្រសិទ្ធភាពនូវប្រព័ន្ធដំណាក់សុខាភិបាលពេទ្យយោធាដើម្បីថែទាំសុខភាពជូនប្រជាជននៅតាមតំបន់ព្រំដែនសមុទ្រ។ ដំណាក់សុខាភិបាលទាំងនេះបានក្លាយជា“ ទីបង្អែក” របស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់ជំងឺរបស់ជនរួមជាតិ។ គំរូដូចជាដំណាក់សុខាភិបាលពេទ្យយោធា-ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ (សុកត្រាំង)។

ដំណាក់សុខាភិបាលពេទ្យយោធាគួបផ្សំឃុំឡាយហ្វា ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វាពិនិត្យជំងឺជូនប្រជាជននៅតាមផ្ទះ។
ដំណាក់សុខាភិបាលពេទ្យយោធា-ឃុំឡាយហ្វា ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វាពិនិត្យជំងឺជូនប្រជាជននៅតាមផ្ទះ។

តាម​វរសេនីយ៍​ទោ​ថាយ​មិញ​ផុង-ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ពេទ្យ​យោធា​-​ឃុំ​ឡាយហ្វា ទីរួម​ខេត្ត​វិញចូវ (សុក​ត្រាំង​) ឱ្យ​ដឹង​៖ ដើម្បី​ពិនិត្យ​សុខ​ភាព​ជូន​មា​មីង​បាន​ទាន់​ពេល​ រៀង​រាល់​ថ្ងៃ​ កម្មា​ភិបាល​ពេទ្យ​ដំណាក់​សុខា​ភិបាល​មាន​មុខ​តាំង​ពី​ព្រ​លឹម។ មា​មីង​មក​ដំណាក់​សុខា​ភិបាល​ពិនិត្យ​សុខ​ភាព​ភាគ​ច្រើន​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ដូច្នេះ​ហើយ​ ដំណាក់​សុខា​ភិបាល​ក៏​បាន​ចាត់​កម្មា​ភិបាល​ពេទ្យ​ប្រ​ចាំ​ការ​ ២៤/២៤ ដើម្បី​បម្រើ​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​និង​បំ​ពេញ​ភារ​កិច្ច​របស់​គ្រូ​ពេទ្យ​ចំ​ពោះ​អ្នក​ជំ​ងឺ​។ អា​ស្រ័យ​ដោយ​ការ​អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ​នៃ​គ្រូ​ពេទ្យ​បំ​ពាក់​ដោយ​ស័ក្តិ​ខៀវ​ដូច​ជា​យើង​ខ្ញុំ​ រួម​ជា​មួយ​កម្មា​ភិបាល​ពេទ្យ​នៅ​ដំណាក់​សុខា​ភិបាល​បង្ក​បាន​ការ​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ដ្ឋាន​។ បច្ចុប្បន្ន​ មធ្យម​ជារៀង​រាល់​ថ្ងៃ​ដំណាក់​សុខា​ភិបាល​ទទួល​ការ​ពិនិត្យ​សុខ​ភាព​និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំ​ងឺ​ជាង​៣០​រូប​។ ដំណាក់​សុខា​ភិបាល​ពេទ្យ​យោធា​-​ឃុំ​ឡាយ​ហ្វាចុះ​ពិនិត្យ​និង​ផ្តល់​ថ្នាំ​តាម​ផ្ទះ​ដល់​អ្នក​ជំ​ងឺ​ ជា​អ្នក​វ័យ​ចាស់​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ឈឺ​ធ្ងន់​មិន​អាច​មក​ដំណាក់​សុខា​ភិបាល​ពេទ្យ​ដើម្បី​ពិនិត្យ​ជំ​ងឺ​។ បង​លី​ហ្វិញ​សាង​បាន​និយាយ​ដោយ​រំ​ជួល​ចិត្ត​ថា​៖ គ្រួ​សារ​ក្រ​រស់​នៅ​ជា​មួយ​ម្តាយ​ចាស់​ឈឺ​ជើង​ពិបាក​ដើរ​។ ដោយ​ដឹង​ពីស្ថាន​ភាព​របស់​ខ្ញុំ​ កម្មា​ភិបាល​របស់​ដំណាក់​សុខា​ភិបាល​ពេទ្យ​យោធា​-ឃុំ​ឡាយ​ហ្វា​មក​ពិនិត្យ​សុខ​ភាព​ដល់​កន្លែង​។ ពេល​ដែល​ចុះ​ទៅ​ពិនិត្យ​សុខ​ភាព​ម្តង​ៗ ដំ​ណាក់​​សុខា​ភិបាល​នៅ​ទាំង​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា​ជូន​អំ​ណោយ​យ៉ាង​ច្រើន​ដល់​គ្រួ​សារ​ខ្ញុំ​ ដូច​ជា​អង្ករ​ មី ទឹក​ស៊ី​អ៊ីវ ប្រេង​ឆា…។ បាន​ដឹង មធ្យម​ក្នុង​មួយ​ខែ ដំណាក់​សុខា​ភិបាល​ពេទ្យ​យោធា​-ឃុំ​ឡាយ​ហ្វា​ចាត់​តាំង​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដល់​អ្នក​ជំ​ងឺ​ជាង​ ១.០០០​រូប​។ ពេល​កំ​ពូល​មាន​អ្នក​ជំ​ងឺ​ឡើង​ដល់​ជាង​២.០០០​រូប​/ខែ។ ទន្ទឹម​នឹង​នោះ​ ដំណាក់​សុខា​ភិបាល​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​អំ​ពី​វិធី​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​មួយ​ចំ​នួន​ដូច​ជាៈ គ្រុន​ចាញ់​ ដៃ​ ជើង​ មា​ត់ គ្រុន​ឈាម​… បច្ចុប្បន្ន​ ដំណាក់​សុខា​ភិបាល​ពេទ្យ​យោធា​-ឃុំ​ឡាយ​ហ្វា​មាន​កម្មា​ភិបាល​៥​រូប​ ដើម្បី​បម្រើ​ការ​ងារ​ពិនិត្យ​សុខ​ភាព​។ វរសេនីយ៍​ទោ​ថាយ​មិញ​ផុង​ឱ្យ​ដឹង​៖ ភាព​សប្បាយ​រីក​រាយ​របស់​ប្រ​ជា​ជន​ពេល​ជំ​ងឺ​បាន​ជា​សះ​ស្បើយ ក៏​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ដើម្បី​បង​ប្អូន​ច្បាម​ជាប់​នឹង​ភូមិដ្ឋាន​ ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​បាន​ប្រ​គល់​។ ជា​មួយ​តួនា​ទី​ជា​ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ពេទ្យ​យោ​ធា​និង​ទាំង​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ដល់​កម្មា​ភិបាល​យុទ្ធ​ជន​ ក្រៅ​ពី​នេះ​ នៅ​ទាំង​បាន​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​នៅ​លើ​ ភូមិដ្ឋាន​ ខ្ញុំ​តែង​ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល​ដំណាក់​សុខា​ភិបាល​រៀប​ចំ​ការ​ងារ​ធានា​ប្រ​ចាំ​ការ​២៤/២៤ ត្រៀម​សង្គ្រោះ​ព្យា​បាល​ឱ្យ​អ្នក​ជំ​ងឺ​ពេល​មក​ដំណាក់​សុខា​ភិបាល​ក៏​ដូច​អ្នក​ជំ​ងឺ​ដែល​មិន​អាច​មក​ដំណាក់​សុខា​ភិបាល​បាន​ ខ្ញុំ​ក៏​បាន​ចុះ​ទៅ​ដល់​តាម​ផ្ទះ​ពិនិត្យ​សុខ​ភាព​ដោយ​ផ្ទាល់​ឬ​ចាត់​ឱ្យ​កម្មា​ភិបាល​ បុគ្គ​លិក​ទៅ​ពិនិត្យ​សុខ​ភាព​ជូន​មា​មីង​បាន​ល្អ​។

ក្នុង​ប៉ុន្មា​ន​ឆ្នាំ​កន្លង​ ដំណាក់​សុខា​ភិបាល​ពេទ្យ​យោធា​-ឃុំ​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ (សុក​ត្រាំង​) ក្លាយ​ជា​អា​ស័យដ្ឋាន​អាច​ទុក​ចិត្ត​បាន​ នាំ​មក​នូវ​ក្តី​សង្ឃឹម​ ភាព​សប្បាយ​រីក​រាយ​ដល់​អ្នក​ជំ​ងឺ​ក្រ ពិសេស​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ព្រំ​ដែន​សមុទ្រ​។

ដាលីន