ដើម្បីសិស្សជាទីស្រឡាញ់

09:04, 24/01/2025

ដោយមានបំណងចង់បង្រៀនភាសាខ្មែរ លោកគ្រូឡឹមហ៊ីបប៉ាជាគ្រូបង្រៀនសាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ឡុង​ភូ (សុកត្រាំង) បានប្តេជ្ញាចិត្តក្នុងការចូលរៀនបន្ថែមថ្នាក់​មហាវិទ្យាល័យអក្សរសាស្ត្រខ្មែរណាមបូនៅ​សា​លា​មហា​វិទ្យាល័យត្រាវិញ។ ជាមួយការជក់ចិត្តនិងអស់ពីចិត្ត ក្នុងរយៈពេល១០ឆ្នាំបង្រៀនភាសាខ្មែរ លោកគ្រូឡឹមហ៊ីបប៉ាបានបំប៉នដល់សិស្សានុសិស្សជាច្រើនដើម្បីទទួលបានរង្វាន់សិស្សពូកែភាសាខ្មែរថ្នាក់ខេត្ត។

លោកគ្រូឡឹមហ៊ីបប៉ា គ្រូបង្រៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ (សុកត្រាំង)។
លោកគ្រូឡឹមហ៊ីបប៉ា គ្រូបង្រៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ (សុកត្រាំង)។

ឆ្នាំ​២០០២ លោក​គ្រូ​ប៉ា បាន​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​គរុ​កោស​ល្យ​រូប​វិទ្យា​និង​ចាប់​ផ្តើម​បំ​ពេញ​ការ​ងារ​នៅ​សាលា​អនុ​វិទ្យា​ល័យ​ភូ​ហ៊ឺវ ស្រុក​ឡុង​ភូ។ ដល់​ឆ្នាំ​២០០៤ ពេល​ដែល​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ​បាន​បង្កើត​លោក​គ្រូ​បាន​ចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​ទីនេះ​។ ដោយ​សារ​បាន​បួស​និង​បាន​សិក្សា​នៅ​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ​ លោក​គ្រូ​ប៉ា​មាន​ចំ​ណេះ​ដឹង​ពី​ភាសា​ខ្មែរ​។ លោក​គ្រូ​និយាយ​៖ ខ្ញុំ​ប្រាថ្នា​ចង់​ក្លាយ​ជាគ្រូ​បង្រៀន​ភាសា​ខ្មែរ​ ដូច្នេះ​ ពេល​ដែល​សាលា​ចាត់​ឱ្យ​បង្រៀន​បន្ថែម​វិញ្ញា​សា​នេះ​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ ពេល​ដឹង​ថា​សាលា​មហា​វិទ្យា​ល័យ​ត្រា​វិញបាន​បណ្តុះ​បណ្តា​ល​គ្រូ​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​រៀន​បន្ថែម​វិញ្ញា​បន​បត្រ​ទី២។ ឆ្នាំ​២០១៤ ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​និង​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន​។

បច្ចុប្បន្ន​ លោក​គ្រូ​ប៉ា ទទួល​បន្ទុក​បង្រៀន​ភាសា​ខ្មែរ​ពីថ្នា​ក់​ទី​៦ ថ្នាក់​ទី​៩​និង​បាន​សាលា​ប្រ​គល់​ភារៈ​ឱ្យ​លំ​ហាត់​មេ​រៀន​ក្រុម​ជម្រើស​សិស្ស​ពូកែ​។ លោក​គ្រូ​ប៉ា​ឱ្យ​ដឹង​៖ ខ្ញុំ​ទទួល​បន្ទុក​បង្រៀន​ថ្នាក់​ទី​៦ ដើម្បី​ប្រ​ចាំ​ថ្នាក់​សិស្ស​ដែល​ទើប​តែ​ចូល​រៀន​ សម្រាប់​មាន​វិធី​សាស្ត្រ​បង្រៀន​ឱ្យ​សម​ស្រប​។ ដោយ​សារ​បច្ចុប្បន្ន​ សិស្ស​ប្រ​ហែល​៩០%​ដែល​ចូល​រៀន​ក្នុង​សាលា​មិន​ចេះ​អាន​ឬ​សរ​សេរ​ភា​សា​ខ្មែរ​បាន​ត្រូវ​មាន​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប។ ហេតុ​ដូច្នេះ​ ខ្ញុំ​នឹង​ជ្រើស​រើស​របៀប​បង្រៀន​អំ​ពី​ការ​ប្រ​កប​អក្សរ​ និយាយ​ភាសា​សា​មញ្ញ​ក្នុង​ការ​ទំ​នាក់​ទំ​នង​ ចំ​ណែក​ដែល​សិស្ស​ចេះ​អក្សរ​ គឺ​បង្រៀន​តាម​កម្ម​វិធី។ ធ្វើ​បាន​ប្រ​ការ​នោះ​ទើប​សិស្ស​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​។ ថ្នាក់​ទី​៩ គឺ​ដើម្បី​ជួយ​បំ​ប៉ន​ដល់​ប្អូន​ៗ​ ប្រ​ឡង​ជាប់​វិញ្ញា​សា​ខ្មែរ​និង​មាន​ចំ​ណេះ​ដឹង​ច្រើន​ សម្រាប់​ការ​ប្រ​ឡង​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត។

ដើម្បី​មា​នវិធី​សាស្ត្រ​បង្រៀន​ឱ្យ​បាន​សម​ស្រប​ លោក​គ្រូ​ប៉ា បាន​ស្រាវ​ជ្រាវ​សៀវ​ភៅ​ វិធី​សាស្ត្រ​បង្រៀន​ភាសា​ខ្មែរ​នៅ​លើ​បណ្តាញ​។ ទន្ទឹម​នឹង​នោះ​ លោក​គ្រូ​បាន​ស្រាវ​ជ្រាវ​វចនា​នុក្រម​ខ្មែរ​-វៀត​ជា​ច្រើន​ដើម្បី​ណែ​នាំ​សិស្ស​ក្នុង​ការ​បក​ប្រែ។ អា​ស្រ័យ​ហេតុ​នេះ​ សិស្សា​នុសិស្ស​ចូល​រួម​បំ​ប៉ន​ក្នុង​ក្រុម​ជម្រើស​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​កាន់​តែ​ច្រើន​​។ មក​ដល់​ពេល​នេះ​ លោក​គ្រូ​ប៉ា​បាន​បំ​ប៉ន​សិស្ស​ចំ​នួន​៣០​រូប​ដើម្បី​ចូល​រួម​ប្រ​ឡង​សិស្ស​ពូ​កែ​ភាសា​ខ្មែរ​ថ្នាក់​ខេត្ត​និង​ទទួល​បាន​រង្វាន់​ខ្ពស់​ជា​ច្រើន​។ ប្អូន​ទ្រឿង​ធី​ថាវ​មី សិស្ស​ថ្នាក់​ទី​៩​អា​២ និយាយ៖ លោក​គ្រូ​ប៉ា មាន​វិ​ធី​សាស្ត្រ​បង្រៀន​ងាយ​យល់​ ងាយ​ចាំ​និង​សរ​សេរ​តិច​ខុស​អក្ខរាវិរុទ្ធ ដូច្នេះ​ ប្អូន​ចូល​ចិត្ត​រៀន​ភា​សា​ខ្មែរ​ណាស់​។ ប្អូន​ស្ថិត​ក្នុង​ក្រុម​ជម្រើស​សិស្ស​ពូ​កែ​ ក្រៅ​ពីការ​សិក្សា​ក្នុង​ថ្នាក់​ លោក​គ្រូ​ក៏​ផ្តល់​ឯក​សារ​និង​សៀវ​ភៅ​ជា​ច្រើន​ ដើម្បី​បម្រើ​ល្អ​សម្រាប់​ការ​សរ​សេរ​ តែង​សេចក្តី​ជា​ភាសា​ខ្មែរ​។ ឥឡូវ​ប្អូន​មាន​ចំ​ណេះ​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​សម្រាប់​ពិធី​ប្រ​ឡង​សិស្ស​ពូកែ​វិញ្ញា​សា​ខ្មែរ​ថ្នាក់​ខេត្ត​នា​ពេល​ខាង​មុខ​។

លោក​គ្រូ​លៀង​ហៀងស៊ឺ-ចាង​ហ្វាង​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ​ឱ្យ​ដឹង​៖

លោក​គ្រូ​ឡឹម​ហ៊ីប​ប៉ា​ជាគ្រូ​បង្រៀន​អស់​ពី​ចិត្ត​ជា​មួយ​នឹង​របរ ស្រឡាញ់​សិស្ស​និង​មាន​ការ​យល់​ដឹង​ច្រើន​ពី​ភាសា​ខ្មែរ​-បាលី​ ដូច្នេះ​ មាន​វិធី​សាស្ត្រ​បង្រៀន​បាន​ល្អ​ សម​ស្រប​ជាមួយ​នឹង​សមត្ថ​ភាព​របស់​សិស្ស​។ លោក​គ្រូ​ប៉ា​បាន​បំ​ប៉ន​សិស្ស​ពូកែ​ជា​ច្រើន​រូប​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​ពី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង។

លោក​គ្រូ​ឡឹម​ហ៊ីប​ប៉ា តែង​ស្ម័គ្រ​ចិត្ត​ជា​មួយ​នឹង​របរ អស់​ពីចិត្ត​ដើម្បី​សិស្ស​ជំ​នាន់​ក្រោយ​នៅ​សាលា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ ជា​គំ​រូ​សម្រាប់​លោក​គ្រូ​ អ្នក​គ្រូ​ក្នុង​សាលា​រៀន​សូត្រ​និង​ធ្វើ​តាម​។ លទ្ធផល​ដែល​លោក​គ្រូ​ទទួល​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ “បង្រៀន​ល្អ​ រៀន​ល្អ​” “ផ្លាស់​ថ្មី​ ច្នៃ​ប្រ​ឌិត​ក្នុង​ការ​បង្រៀន​និង​រៀន​” នៃ​វិស័យ​សិក្សា​អប់​រំ​ស្រុក​ឡុង​ភូ​និយាយ​រួម​និង​របស់​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ​និយាយ​ដោយ​ឡែក៕

ដាលីន-លីហាន់​