ខិតខំកសាងសាលាសម្រេចបទដ្ឋានជាតិ

06:19, 11/01/2025

ប៉ុន្មានឆ្នាំកន្លង ដោយបានបក្ស រដ្ឋយកចិត្តទុកដាក់វិនិយោគកសាងមូលដ្ឋានសាលាស្អាតស្អំ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ស្រុកកេសាច់ (សុកត្រាំង) មិនបង្អង់ខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀននិងរៀនដើម្បីសម្រេចល្អភារកិច្ចឆ្ពោះដល់ការកសាងសាលាសម្រេចបទដ្ឋានជាតិ។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ស្រុកកេសាច់ (សុកត្រាំង) បានវិនិយោគស្អាតស្អំ រឹងមាំ បម្រើការរៀនសូត្រដល់ប្អូនៗសិស្សានុសិស្ស។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ស្រុកកេសាច់ (សុកត្រាំង) បានវិនិយោគស្អាតស្អំ រឹងមាំ បម្រើការរៀនសូត្រដល់ប្អូនៗសិស្សានុសិស្ស។

មក​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាច់ យើង​ខ្ញុំ​ឃើញ​ការ​រួស​រាយ​របស់​គ្រូ​និង​សិស្ស​សាលា​។ បន្ទប់​រៀន​រឹង​មាំ ឧប​ករណ៍​បង្រៀន​ទំ​នើប ទីធ្លា​ក្នុង​បរិ​វេណ​សាលា​ធំ​ទូ​លាយ​ឆ្លើយ​តប​តម្រូវ​ការ​ក្នុង​ការ​ប្រ​ជុំ​ជីវភាព​រៀន​សូត្រ​របស់​ប្អូន​ៗ​សិស្សា​នុសិស្ស​។ តាម​លោក​គ្រូ​គីម​អាញ់​ថាវ-ចាង​ហ្វាង​រង​សាលា​ ដើម្បី​មាន​សាលា​ស្អាត​បាត​ មូល​ដ្ឋាន​សម្ភារៈ​ទំ​នើប​គឺ​អាស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ក្នុង​ពេល​កន្លង​។ បំ​ផុត​គឺ​ក្នុង​ឆ្នាំ​សិក្សា​២០២២​-២០២៣ សាលា​បាន​វិនិយោគ​កសាង​បន្ថែម​១៤​បន្ទប់​អន្តេ​វាសិកដ្ឋាន​ បន្ទប់​សម្រាប់​រៀន​សូត្រ​ចំ​នួន​៤​និង​កសាង​របង​ថ្មី​។ល។ សរុប​ថវិកា​១៥​ពាន់​លាន​ដុង។ ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រយៈ​ពេល​កន្លង​ សង្ឃឹម​ថា​ សាលា​នឹង​ឆ្លើយ​តប​ល្អ​តម្រូវ​ការ​សិក្សា​រៀន​សូត្រ​របស់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​។

ក្រៅ​ពីនោះ​ សា​លា​នៅ​ទាំង​សកម្ម​កសាង​កង​ជួរ​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​ ចង្អុល​ការ​ក្រុម​ជំ​នា​ញ​កសាង​ផែន​ការ​អនុ​វត្ត​កម្ម​វិធី​នៃ​វិញ្ញា​សា​នី​មួយ​ៗ​ ចាត់​តាំង​បណ្តា​សកម្ម​ភាព​អប់​រំ​ បង្រៀន​​សម​​ស្រប​ចំ​ពោះ​សិស្ស​​ លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ សកម្ម​សិក្សា​ស្រាវ​ជ្រាវ​អនុ​វត្ត​បច្ចេក​វិជ្ជា​ព័ត៌មាន​ក្នុង​ការ​បង្ហាត់​បង្រៀន​។ល។ ឆ្លង​តាម​រយៈ​នោះ​ គុណ​ភាព​អប់​រំ​របស់​សាលា​ជា​ជំ​ហាន​បាន​កើន​ឡើង។ ដើម្បី​រក្សា​ស្នា​ដៃ​និង​សាលា​សម្រេច​បទដ្ឋាន​ជាតិ​ លោក​គ្រូ​គីម​ហឿន-​ចាង​ហ្វាង​សាលា​ឱ្យ​ដឹង​៖ សាលា​បាន​ប្រ​មូល​ផ្តុំ​កសាង​កង​ជួរ​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​សមត្ថ​ភាព​និង​អស់​ពី​ចិត្ត​ពិនិត្យ​ វាយ​តម្លៃ​តាម​ទិស​អភិវឌ្ឍ​សមត្ថ​ភាព​របស់​សិស្ស​។ ទន្ទឹម​នឹង​នោះ​ លត់ដំ​ទេព​កោ​សល្យ​ឱ្យ​សិស្សា​នុសិស្ស​និង​ប្រើ​ប្រាស់​មូលដ្ឋាន​សម្ភារៈ​ឧបករណ៍​បង្រៀន​ដោយ​ប្រ​សិទ្ធ​ភាព​។ល។ ខិត​ខំ​សម្រេច​បទដ្ឋាន​ជាតិ​ក្នុង​ឆ្នាំ​សិក្សា​ ២០២៤-២០២៥។

ជា​មួយ​នឹង​ការ​ខិត​ខំ​មិន​ឈប់​ឈរ​របស់​សមូហ​ភាព​ក្រុម​ប្រឹក្សា​គរុ​កោ​សល្យ​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​កេសាច់នឹង​ឆាប់​ទទួល​ស្គាល់​សាលា​សម្រេច​បទដ្ឋាន​ជាតិ​ សក្តិ​សម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​នៃ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បំ​ផុត​គឺ​ក្តី​ទំ​នុក​ចិត្ត​របស់​អា​ណា​ព្យា​បាល​សិស្ស​ដែល​មាន​កូន​មក​រៀន​នៅ​​សា​លា​នេះ​៕

ថាញ់​វ៉ាង​