ប្អូនមិញខាញ់សិស្សថ្នាក់ទី១២A១ សាលាវិទ្យាល័យវ៉ាំងង៉ុកជិន ស្រុកមីស្វៀង (សុកត្រាំង)។ |
កើតក្នុងគ្រួសារមានស្ថានភាពលំបាក ឪពុកម្តាយទៅធ្វើការនៅខេត្តដុងណាយតាំងពីមិញខាញ់នៅតូចម៉្លេះ ប្អូនរស់ជាមួយជីដូននៅស្រុកកំណើត។ ទោះជាគ្មានម្តាយនិងឪពុកនៅក្បែរថែទាំបីបាច់ តែប្អូនយល់ច្បាស់ពីសារៈសំខាន់របស់ការរៀនសូត្រ មើលនោះជាផ្លូវឆ្ពោះដល់អនាគតភ្លឺស្វាង។១២ឆ្នាំសិក្សាមិញខាញ់មិនបង្អង់ខំប្រឹងនិងរក្សាកិត្តិនាមសិស្សពូកែ។ ឆ្នាំសិក្សា២០២៣-២០២៤ ប្អូនសម្រេចរង្វាន់លេខ២សិស្សពូកែវិញ្ញាសាប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ មិញខាញ់ឱ្យដឹង៖ ក្នុងបណ្តាវិញ្ញាសាប្អូនពេញចិត្តបំផុតវិញ្ញាសាប្រវត្តិសាស្រ្ត ដើម្បីរៀនល្អវិញ្ញាសានេះ ក្នុងម៉ោងរៀនប្អូនតែងសម្ភីស្តាប់លោកគ្រូ អ្នកគ្រូ បើមានកន្លែងណាមិនយល់ប្អូនសួរភ្លាម។ ក្រៅពីនោះ ប្អូនតែងឡើងបណ្តាញស្វែងយល់បន្ថែម។ ពីការឧស្សាហ៍ព្យាយាមនេះ ជួយមិញខាញ់មិនត្រឹមយល់ជ្រៅជ្រះនៅទាំងមានក្តីជក់ចិត្តជាមួយវិញ្ញាសានេះ បានជួយមិញខាញ់សម្រេចបណ្តាស្នាដៃគួរកត់សំគាល់។ ក្រៅពីស្នាដៃរៀនសូត្រមិញខាញ់នៅទាំងសកម្មចូលរួមបណ្តាសកម្មភាពរបស់សម្ព័ន្ធយុវជនសាលានិងទទួលបានច្រើនលិខិតសរសើរ។ ក្នុងនោះមានបណ្តាកិត្តិនាម “សិស្ស៣ល្អ” “សិស្សសកម្ម” និងលិខិតទទួលស្គាល់សម្រេចស្នាដៃឆ្នើមក្នុងចលនាពិន្ទុរៀនល្អ។ មិនត្រឹមមានស្នាដៃលេចធ្លោក្នុងរៀនសូត្រនៅសាលា ប្អូននៅទាំងសម្រេចរង្វាន់លេខ១ពិធីប្រឡងធម្មវិន័យពុទ្ធបរិស័ទថ្នាក់ខេត្តក្នុង២ឆ្នាំបន្តបន្ទាប់ (២០២៣-២០២៤) អាស្រ័យគណៈណែនាំពុទ្ធបរិស័ទសហការជាមួយសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំងចាត់តាំង។ ប្អូនខាញ់ឱ្យដឹង៖ ក្តីជក់ចិត្តស្វែងយល់ពីធម្មវិន័យព្រះពុទ្ធមិនត្រឹមជួយប្អូនមានបន្ថែមចំណេះដឹងតែនៅហាត់ពត់គុណសម្បត្តិសីលធម៌ឆ្ពោះដល់ផ្នត់រស់នៅសកម្ម។ មិញខាញ់ឱ្យដឹង៖ ក្រោយពេលបញ្ចប់វិទ្យាល័យប្អូននឹងប្រឡងចូលសាលាមហាវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញ ព្រោះរៀនផ្នែកនេះសមស្របនឹងសេដ្ឋកិច្ចរបស់គ្រួសារ។ អ្នកគ្រូថាច់ធីហុងទៀងគ្រូប្រចាំថ្នាក់ទី១២A១ឱ្យដឹង៖ មិញខាញ់ជាសិស្សមានស្មារតីប្រឹងប្រែងឈានឡើងនិងសុភាពរាបសា និងបានមិត្តភក្តិ លោកគ្រូអ្នកគ្រូស្រឡាញ់រាប់អាន។ បច្ចុប្បន្នជាមួយវិធីបង្រៀនថ្មីប្អូនៗសំខាន់រៀនតាមក្រុម។ ក្នុងសកម្មភាពនេះ មិញខាញ់តែងសកម្មចូលរួម។ ពេលអនុវត្តបណ្តាភារកិច្ចដែលគ្រូបង្រៀនសំណូមពរក្រុមសហការដើម្បីសម្រេចការងារមិញខាញ់តែងសម្រេចយ៉ាងល្អ។
បណ្តាស្នាដៃនិងការខំប្រឹងមិនបង្អង់របស់ហឿមិញខាញ់ជាសក្ខីភាពឱ្យឆន្ទៈឆ្លងកាត់លំបាកនិងស្មារតីរៀនសូត្រក្នុងជីវភាព។ បណ្តាលទ្ធផលរបស់មិញខាញ់មិនត្រឹមជាក្តីមោទនៈរបស់គ្រួសារថែមទាំងជាមេរៀនដ៏មានតម្លៃឱ្យមិត្តយុវវ័យយកតម្រាប់តាម៕
វឌ្ឍា-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin