លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងសួរសុខទុក្ខអ្នកជំងឺនាឱកាសតេតង្វៀងដាងអឹកទីឆ្នាំ២០២៥

19:15, 26/01/2025

ព្រឹកថ្ងៃទី២៦មករា សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ព្រមទាំងក្រុមប្រតិភូ​មក​សួរសុខទុក្ខជូនអំណោយនិងជូនពរបុណ្យតេតដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលខេត្តសុកត្រាំងនាឱកាស តេតង្វៀងដាងអឹកទីឆ្នាំ២០២៥។ រួមដំណើរនៅមានសមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែកខេត្ត។

លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងសួរសុខទុក្ខនិងលើកទឹកចិត្តដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង។
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងសួរសុខទុក្ខនិងលើកទឹកចិត្តដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង។

នៅ​ទី​នេះ​ក្រុម​ប្រ​តិភូ​បាន​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​និង​ជូន​ពរ​បុណ្យ​តេត​ដល់​អ្នក​ជំងឺ​ចំ​នួន​៣០០​រូបជាគ្រួសារ​គោល​ន​យោ​បាយ គ្រួ​សារ​ក្រ​និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាកកំ​ពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យនា​ឱ​កាស​តេត​ង្វៀង​ដាង​អឹក​ទី​ឆ្នាំ​២០២៥។

សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនអំណោយដល់អ្នកជំងឺ។
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនអំណោយដល់អ្នកជំងឺ។

លេ​ខា​បក្ស​ខេត្ត​​បាន​សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត​បណ្តា​អ្នក​ជំ​ងឺ​ដែល​សម្រាក​ព្យបាល​ដើម្បី​ឆាប់​ជា​សះ​ស្បើយ​និង​លើក​ទឹក​ចិត្ត​ស្មារតី​ដល់​កង​ជួរ​គ្រូ​ពេទ្យ​ដែល​ខិត​ខំ​ព្យា​បាល​ទាំង​ថ្ងៃ​ទាំង​យប់​ដល់​អ្នក​ជំ​ងឺ ពិ​សេស​នា​ឱ​កាស​តេត​ង្វៀង​ដាង​អឹក​ទី​ឆ្នាំ​២០២៥ សម​មិត្ត​សង្ឃឹម​ថា កម្មា​ភិ​បាល​ គ្រូ​ពេទ្យ​គប្បី​អនុវត្ត​ល្អ​ភារ​កិច្ច​ដើម្បី​រួម​ចំ​ណែក​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជាជន។ បណ្តា​អ្នក​ជំ​ងឺ​និង​គ្រួ​សារ​បាន​ផ្ញើ​វា​ចា​អំ​ណរ​គុណ​ដល់​ក្រុម​ប្រតិ​ភូ​ដែល​បាន​មក​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​នា​ឱ​កាស​តេត​ង្វៀង​ដាង​អឹក​ទី​ឆ្នាំ​២០២៥។

ក៏​ក្នុង​ឱ​កាស​នេះ​ដែរ មន្ទីរ​សុខា​ភិ​បាល​សុក​ត្រាំង​បាន​ចាត់​តាំង​ក្រុម​​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​និង​ជូន​ពរ​បុណ្យ​តេត​ដល់អ្នកជំងឺ​ជា​គ្រួសារ​គោល​ន​យោ​បាយ​ គ្រួ​សារ​ក្រ គ្រួ​​សា​រក្បែរ​ក្រ​និង​គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក​ដែល​កំ​ពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យនិង​បណ្តា​មូល​ដ្ឋាន​ពេទ្យ​នា​ឱ​កាស​តេត​ង្វៀង​ដាង​អឹក​ទី​ឆ្នាំ​២០២៥៕

ហ្វាង​ភុក-សុផល