ប័ណ្ណធានារ៉ាប់រងសុខាភិបាលទីបង្អែកសេដ្ឋកិច្ចសម្រាប់ប្រជាជនលំបាក

04:56, 09/01/2025

ប័ណ្ណធានារ៉ាប់រងសុខាភិបាលគឺជាគោលនយោបាយសំខាន់បំផុតមានអត្ថន័យមនុស្សសាស្រ្តក្នុងគោលនយោបាយសុខុមាលភាពសង្គម។ ពិសេស ចំពោះអ្នកមានជំងឺគ្រោះថ្នាក់ឬជំងឺរ៉ាំរ៉ៃត្រូវការព្យាបាលជាប្រចាំ។ ចំពោះជនរួមជាតិជាគ្រួសារក្រ ក្បែរក្រ គ្មានលទ្ធភាពចំណាយសងប្រាក់ពិនិត្យ ព្យាបាល គោលនយោបាយឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលបានចាត់ទុកដូចជាការសង្រ្គោះអ្នកជំងឺ។ ក្នុងចំណោមគោលនយោបាយសុខុមាលភាពសង្គមដែលបក្សនិងរដ្ឋផ្តល់ជូនជនជាតិភាគតិច ការឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលតែងបានជនរួមជាតិទទួលដោយរីករាយ។

ពូថាច់ហងកំពុងបានវេជ្ជបណ្ឌិតពិនិត្យសុខភាពនៅដំណាក់សុខាភិបាល
ពូថាច់ហងកំពុងបានវេជ្ជបណ្ឌិតពិនិត្យសុខភាពនៅដំណាក់សុខាភិបាល

ទោះបី​នៅ​ជា​មួយ​កូន​ស្រី​ ពូ​ថាច់​​ហង​មិន​សូវ​បាន​កូន​ថែ​ទាំ​ដោយ​ផ្ទាល់ ព្រោះ​រាល់​ថ្ងៃ​កូន​ស្រី​របស់​ពូ​ត្រូវ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន។ យល់​ច្បាស់​ស្ថាន​ភាព​របស់​ខ្លួន ពូ​តែង​លៃ​លកសព្វ​យ៉ាង​​ដោយ​ខ្លួនឯង ជា​ពិសេស​គឺ​ថែ​ទាំ​សុខ​ភាព​ដើម្បី​ឱ្យ​កូន​ស្រី​របស់​ពូ​ស្ងប់​ចិត្ត​ធ្វើ​ការ​។ ដោយ​ស្ថាន​ភាព​គ្រួ​សារ​ជា​គ្រួ​សារ​ក្បែរ​ក្រ​ គ្មាន​ដី​ផលិត​ ពូ​យល់​ឃើញ​ថា​ប័ណ្ណធា​នា​រ៉ាប់​រង​សុខាភិបាល​ដូច​ជា​ទី​បង្អែក​ដ៏​សំ​ខាន់​ ជួយ​បន្ថយ​ថវិកា​​ពិនិត្យ​ ព្យា​បាល​ជំងឺ។

ចែក​រំលែកជា​មួយ​យើង​ខ្ញុំ​ ពូ​ថាច់​ហង​នៅ​ភូមិ​ភូ​ហ៊ឺវ​ ឃុំ​ភូ​តឹម ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង​) ឱ្យ​ដឹងៈ ខ្ញុំ​ឃើញ​ថា​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​មាន​អត្ថ​ប្រ​យោជន៍​ច្រើន​ ព្រោះ​អី​អាយុ​ច្រើន​ ពល​កម្ម​ច្រើន​បណ្តាល​ឱ្យ​មាន​ជំងឺ​​ក្នុង​ខ្លួន​ក៏ច្រើន ដូច្នេះ​បើ​គ្មាន​​ប័ណ្ណធានា​រ៉ាប់​រង​សុខា​ភិបាល​គឺ​ខ្ញុំ​គ្មាន​លទ្ធភាព​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ពី​ការ​គ្មាន​លទ្ធ​ភាព​នោះ​ជំងឺ​​កាន់តែ​ធ្ងន់ទៀត​។ ពេល​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល ពេល​មាន​ជំងឺ​ស្រាល​គឺ​ទៅ​ពិនិត្យ​ភ្លាម​មិន​ទុក​ឱ្យ​ជំងឺ​ធ្ងន់។

មុននេះ​ គ្រួសារ​ជា​ច្រើន​ជា​គ្រួសារ​ក្រ គ្រួសារ​ក្បែរ​ក្រ​ ពេល​មាន​ជំងឺ​តម្កាត់​តែង​រក​ថ្នាំ​ផឹក​ដោយ​ខ្លួន​ឯង មិន​បាន​មក​មន្ទីរ​ពេទ្យ ហេតុ​នេះ​ពេល​ខ្លះ​​ស្ថាន​ភាពជំងឺ​អូស​បន្លាយ​​ឬ​​ជំងឺ​ធ្ងន់ទៅ​។ ពី​ពេល​បាន​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​​ ពេល​សុខ​ភាព​មិន​ល្អ​គឺ​ទាំង​អស់​គ្នា​ទៅ​មន្ទីរ​ពេទ្យ​ឬ​ដំណាក់​សុខា​ភិ​បាល​​ភូមិភាគ​ដើម្បី​បាន​ពិនិត្យ​ ព្យា​បាល​ដោយ​ល្អ​បំផុត។

ពូលី​ចៀង​នៅ​ភូមិ​ភឿក​ហ្វា ឃុំ​ភូ​តឹង​ ស្រុក​​ចូវ​ថាញ់ (សុក​ត្រាំង)​ ចែក​រំលែក​ដោយ​ក្តី​​រំភើប៖ ពី​មុន​ខ្ញុំ​មាន​ជំងឺ​សួត​ ត្រូវ​ដេក​សម្រាកព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កន្លះ​ខែហើយ​ផឹក​ថ្នាំ​​ជាប់​៦​ខែជា​ប្រ​ចាំ​ ធានា​រ៉ាប់រង​សុខា​ភិបាល​​បាន​សង​ប្រាក់​ចំណាយ​១០០% យើង​អត់​បង់​ប្រាក់។ ប្រពន្ធ​ខ្ញុំ​មាន​ជំងឺ​បេះ​ដូង​ ខ្វះ​ឈាម ត្រូវ​ពិនិត្យ​សុខភាព​និង​ទទួល​ថ្នាំរៀង​រាល់​ខែ​។ ទៅ​មួយ​លើក​ៗ​បង់​តែ​១២០-១៣០​ពាន់​ដុង​ បើ​គ្មាន​ធានា​រ៉ាប់រង​សុខាភិបាលទេ ត្រូវ​បង់​ប្រាក់​ចំណាយ​ជាង​១លាន​ដុង​។ សម្រាប់​គ្រួ​សារ​ខ្ញុំ​ ធានា​រ៉ាប់រង​សុខា​ភិបាល​គឺ​ជា​បង្អែក​ឱ្យ​គ្រួសារ​យើង​ខ្ញុំ។​

ប្រជាជនកំពុងបានណែនាំធ្វើលិខិតស្នាមនៅដំណាក់សុខាភិបាលឃុំភូតឹម
ប្រជាជនកំពុងបានណែនាំធ្វើលិខិតស្នាមនៅដំណាក់សុខាភិបាលឃុំភូតឹម

ឆ្នាំ​២០២១ នាយក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋាភិបាល​បាន​ចេញ​​សេច​ក្តី​សម្រេច​កែ​ប្រែ​ការ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខាភិបាល។ ជាក់​ស្តែង សេច​ក្តី​សម្រេច​លេខ ៨៦១/ QĐ-TTg កែ​ប្រែមក​វិញ​បណ្តា​ឃុំ​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំបាក បណ្តា​ឃុំ​​ចំណុះ​តំបន់​១ តំបន់​២ តំបន់​៣ បណ្តា​ភូមិ​មាន​ស្ថាន​ភាព​លំបាក​ខ្លាំង​ក៏​បាន​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខាភិបាល​។ ដើម្បី​មាន​​គោល​នយោ​បាយ​ថែទាំសុខភាព​ជូន​​ឱ្យ​ប្រ​ជា​ជន​ទទួល​បាន ជា​ពិសេស​គឺ​ជន​​​ជាតិ​ភាគ​តិច​ ពេល​កន្លង​ ឃុំ​ភូ​តឹម​ ស្រុក​ចូវ​ថាញ់បាន​សហការ​​ស្អិត​រមួតជា​មួយ​បណ្តា​ស្ថាប័ន​ជំនាញ​របស់ស្រុក​អនុវត្ត​ល្អ​ការ​ពិនិត្យ ផ្ទៀង​ផ្ទាត់​និង​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់រង​សុខាភិបាល​ឱ្យ​មុខ​សញ្ញា​បាន​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់រង​សុខាភិបាល​ដូច​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និង​បណ្តា​ភូមិ​លំបាក​ខ្លាំង។ ការ​​ផ្តល់​ជូនប័ណ្ណដល់​ដៃ​ប្រ​ជា​ជន​តែង​បាន​អនុវត្ត​ទាន់ពេល​ ធានា​បាន​ផលប្រ​យោជន៍​របស់​អ្នក​ចូល​រួម។

លោកផាម​វ៉ាំង​ទី-​ប្រ​ធាន​គណៈ​កម្មាធិ​ការ​​ប្រ​ជា​ជន​ឃុំ​ភូ​តឹម ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង) ឱ្យ​ដឹង៖

រាល់​ឆ្នាំ​ពេល​មាន​លទ្ធ​ផល​ពិនិត្យ​​​គ្រួសារ​ក្រ ក្បែរ​ក្រ​អា​ស្រ័យ​ស្រុក​ឯក​ភាព​អនុម័ត​ ឃុំ​បាន​ចង្អុលការ​គណៈ​ប្រ​ជា​ជន​បណ្តា​ភូមិ​សហការ​ជា​មួយគ្រប់​ផ្នែក​​ អង្គ​ការ​​មហា​ជន​ដើម្បី​ពិនិត្យ​​មក​វិញ​បណ្តា​គ្រួ​សារ​ក្រ​ ក្បែរ​ក្រ​មិន​ទាន់​បាន​ផ្តល់​ជូន​​ប័ណ្ណ​ធា​នារ៉ាប់​រង​សុខា​ភិបាល​។ ក្នុងឆ្នាំ២០២៤ ភូមិភាគ​បាន​ផ្តល់​ជូន​ប័ណ្ណ​ចំនួន​៤.១៦២​ឱ្យ​ប្រ​ជាជន​ រាល់ឆ្នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ក៏​បាន​​សហការ​ជា​មួយ​បណ្តា​ផ្នែក​ អង្គ​ការ​មហាជន​របស់​ស្រុក​ អំពាវ​នាវ​បណ្តា​អង្គ​ភាព​ សប្បុរស​ជន​ចាត់​តាំង​ពិ​និត្យ​ ព្យា​បាល​​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ឱ្យ​គ្រួ​សារ​លំបាក​របស់​ឃុំ​។

 

ក្នុង​ឆ្នាំ២០២៤ ខេត្ត​សុក​ត្រាំង​បាន​ផ្តល់​​១០៨.៥៩៩ប័ណ្ណ​ធានា​រ៉ាប់​រង​​សុខាភិបាល​ជូន​ជន​​​ជាតិ​ភាគ​តិច​ ដោយ​សរុប​ថវិការ​ជាង​៣៦ពាន់លាន​ដុង​ ពិនិត្យ ព្យា​បាល​ជំងឺ​ឱ្យ​ជន​​​ជាតិ​ភាគ​តិច​ជាង​២៧៧.០០០​លើក​​ ដោយ​សរុប​ថវិកា​​ធានារ៉ាប់​រង​សុខាភិបាល​ជិត​១២៧​ពាន់​លាន​ដុង​។ គោល​នយោបាយ​​ឧបត្ថម្ភ​ធានា​រ៉ាប់​រង​​សុខាភិបាល​បាន​ពង្រីក​អត្ថ​ន័យ​ច្រើន​​ផ្នែក​ បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​មិនចំពោះ​តែ​គ្រួ​សារ​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចំពោះ​ជន​​​ជាតិ​ភាគ​តិច​នៅ​បណ្តា​តំបន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​លំបាក​ ជួយ​ពួក​គាត់​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​បណ្តា​សេវា​​សុខាភិបាល​ លើក​កម្ពស់​សុខភាព​ឱ្យ​ជន​រួម​ជាតិ៕

វឌ្ឍា