![]() |
លោកគ្រូគីមដារី គ្រូបង្រៀនភាសាអង់គ្លេស នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ (សុកត្រាំង)។ |
ឆ្នាំ២០១០ បន្ទាប់ពីបញ្ចប់ការសិក្សាមហាវិទ្យាល័យ លោកគ្រូដារីបានចាត់ឱ្យមកបង្រៀននៅសាលាអនុវិទ្យាល័យ វិទ្យាល័យអាងនិញ ឃុំអាងនិញ ស្រុកចូវថាញ់។ ឆ្នាំ២០១២ លោកគ្រូបានបញ្ជូនមកបង្រៀននៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ បង្រៀនថ្នាក់ទី៩និងថ្នាក់ទី៦រហូតមកដល់បច្ចុប្បន្ន។ ដោយដឹងថាកម្រិតភាសាអង់គ្លេសរបស់សិស្សមិនស្មើគ្នា ដូច្នេះលោកគ្រូដារីបានជ្រើសរើសវិធីសាស្ត្របង្រៀនសិស្សទំនាក់ទំនង ដើម្បីជម្រើសសិស្សខ្សោយសម្រាប់បំប៉ននៅពេលរសៀល។ តាំងពីនោះ បន្ទាប់ពីសិក្សាមួយឆ្នាំ សិស្សមានទំនុកចិត្តក្នុងការសិក្សានិងទំនាក់ទំនងជាភាសាអង់គ្លេស។ ប្អូនត្រឹងហ្វិញញឺ សិស្សថ្នាក់ទី៩/២ឱ្យដឹង៖ លោកគ្រូដារីមានវិធីសាស្ត្របង្រៀនល្អ ដូច្នេះប្អូនចូលចិត្តខ្លាំងណាស់។ ក្នុងម៉ោងបង្រៀនរបស់លោកគ្រូតែងមានភាពធូរស្រាល ពោរពេញដោយសំណើច ព្រោះគាត់បង្កលក្ខណៈឱ្យប្អូនៗជ្រើសរើសប្រធានបទដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមក។ ពេលមានមិត្តអានមិនទាន់បានល្អ លោកគ្រូបើកទូរទស្សន៍ស្តាប់និងបង្រៀនអានឡើងវិញ ដូច្នេះ ប្អូនៗទាំងអស់នរណាក៏ចូលចិត្ត។ ចំពោះសិស្ស លោកគ្រូស្រឡាញ់អស់ពីចិត្តមិនត្រឹមតែការបង្រៀនប៉ុណ្ណោះទេ ក្នុងការងារគ្រប់គ្រងលោកគ្រូនៅទាំងជួយសិស្សអស់ពីចិត្ត។ លោកគ្រូដារីឱ្យដឹង៖ ខ្ញុំជាប្រធានក្រុមគ្រប់គ្រងសិស្ស ឃើញប្អូនៗដែលទើបចូលរៀនថ្នាក់ទី៦ ស្នាក់នៅសាលាឆ្ងាយពីគ្រួសារបង្រៀនប្អូនៗពីរបៀបរស់នៅ របៀបការពារខ្លួននិងរស់នៅសាមគ្គីជាមួយសមូហភាព។ ខែដំបូងចូលរៀន ប្អូនៗយំព្រោះនឹកឪពុកម្តាយ នឹកផ្ទះ ខ្ញុំត្រូវប្រចាំការ២៤/២៤ ដើម្បីលើកទឹកចិត្តនិងជួយជំរុញស្មារតីឱ្យប្អូនៗស្ងប់ចិត្តក្នុងរៀនសូត្រ។ ជាកូនក្នុងគ្រួសារលំបាក ឪពុកម្តាយទៅធ្វើការឈ្នួលនៅឆ្ងាយ ដូច្នេះ លោកគ្រូយល់ពីអារម្មណ៍ពេលឆ្ងាយពីឪពុកម្តាយ។ ឃើញឪពុកម្តាយរស់នៅលំបាកនឿយហត់ធ្វើការឈ្នួល លោកគ្រូប្តេជ្ញាចិត្តរៀនសូត្រដើម្បីមានអនាគតល្អ។ ចាប់ពីថ្នាក់ទី៨ដល់បញ្ចប់មហាវិទ្យាល័យ ពេលទំនេរលោកគ្រូទៅលីស្រូវឈ្នួលដើម្បីរកប្រាក់រៀន។ លោកគ្រូដារីឱ្យដឹង៖ ឪពុកម្តាយក្រមិនមានលទ្ធភាពគិតអានរៀនសូត្រ ខ្ញុំជ្រើសសាលាមហាវិទ្យាល័យដុងថាបដើម្បីសិក្សាដោយឥតគិតថ្លៃសាលា។ ខ្ញុំមានទេពកោសល្យក្នុងការរៀនភាសាអង់គ្លេស ដូច្នេះជ្រើសសិក្សាភាសាអង់គ្លេស ដោយសង្ឃឹមថានឹងបង្រៀនកូនជនជាតិខ្មែរឱ្យចេះប្រាស្រ័យទាក់ទងជាមួយអ្នកបរទេស។ កាលនៅរៀន ពេលទំនេរខ្ញុំធ្វើការឈ្នួលលីស្រូវនៅខេត្តទៀងយ៉ាងដើម្បីមានលុយបង់ថ្លៃសាលា។ លោកគ្រូដូវ៉ាំងណូន-ចាងហ្វាងសាលាឱ្យដឹង៖ សិស្សចូលចិត្តម៉ោងបង្រៀនរបស់លោកគ្រូដារី។ លោកគ្រូតែងជួយមិត្តរួមអាជីពដោយអស់ពីចិត្ត ធ្វើល្អការងារគ្រប់គ្រង ម៉្លោះហើយសិស្សគោរពប្រតិបត្តិល្អច្បាប់សាលា។ ឯមុខរបរវិញ លោកគ្រូដារីអស់ពីចិត្តរៀនសូត្រលើកកម្ពស់មុខជំនាញនិងបញ្ចប់វគ្គសិក្សាភ្លេងពិណពាទ្យដើម្បីបង្រៀនឱ្យសិស្ស។
ដោយសារចូលចិត្តរៀន លោកគ្រូតែងលើកកម្ពស់ចំណេះដឹងមុខរបរ បូកផ្សំជាមួយការជក់ចិត្តនិងទឹកចិត្តចំពោះសិស្សជាទីស្រឡាញ់ លោកគ្រូដារីសម្រេចបានស្នាដៃឆ្នើម១៣ឆ្នាំផ្សារភ្ជាប់ជាមួយរបរ “បណ្តុះបណ្តាលធនធានមនុស្ស” ដ៏ថ្លៃថ្នូរ រាល់ការគប់វាល់របស់លោកគ្រូគួរឱ្យកោតសរសើរ បានធ្វើឱ្យប្រពៃណីបង្រៀនល្អ រៀនល្អវិស័យអប់រំនិងបណ្តុះបណ្តាលខេត្ត៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin