កម្មាភិបាលពេទ្យឃុំធ្វឹងហ៊ឹង ស្រុកមីទូកំពុងពិនិត្យសុខភាពឱ្យកុមារ។ |
ក្នុងការងារពិនិត្យ ព្យាបាលជំងឺ កម្មាភិបាលដំណាក់សុខាភិបាលតែងមានចរិយាសម្បតិ្តបម្រើល្អ បង្កទំនុកចិត្តឱ្យអ្នកជំងឺ។ បងស្រីលីធីង៉ុកហឿង ភូមិតាអង្គ ឃុំធ្វឹងហ៊ឹងឱ្យដឹង៖ ខ្ញុំក្តៅខ្លួនឈឺក្បាលវិល មុខទៅពិនិត្យសុខភាពនៅដំណាក់សុខាភិបាល។ គ្រូពេទ្យវាស់សម្ពាធឈាមនិងសួរសុខទុក្ខពីស្ថានភាពជំងឺ ប្រាប់ខ្ញុំឱ្យស្ងប់ចិត្ត នេះជាជំងឺផ្តាសាយធម្មតា។ ដោយសារខ្ញុំធ្វើការហួសកម្លាំងរាងកាយខ្សោយ គ្រូពេទ្យផ្សំថ្នាំនិងណែនាំពីរបៀបផឹកថ្នាំតាមការកំណត់ ដើម្បីជំងឺឆាប់ជា។ បង ស្រីស៊ើងធីបែទ្រិញ ភូមិតាអង្គ ឃុំធ្វឹងហ៊ឹងឱ្យដឹង៖ ដំណាក់សុខាភិបាលមានគ្រូពេទ្យពិនិត្យជំងឺមានថ្នាំ គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺ ដូច្នេះ ទៅដំណាក់សុខាភិបាលយកថ្នាំផឹក។ គ្រូពេទ្យពិនិត្យជំងឺតែងសួរសុខទុក្ខយ៉ាងរាក់ទាក់ជាមួយអ្នកជំងឺ ផ្តល់ថ្នាំក៏បានឆាប់រហ័ស ពេលជំងឺធ្ងន់គឺដំណាក់សុខាភិបាលបញ្ជូនទៅថ្នាក់លើព្យាបាលជាបន្ទាន់។ តាមវេជ្ជបណ្ឌិតឡឹមមិញយុង-ប្រធានដំណាក់សុខាភិបាលឃុំធ្វឹងហ៊ឹង ដំណាក់សុខាភិបាលពិនិត្យជំងឺទូទៅដូចជាៈ រលាកផ្លូវដកដង្ហើម ក្អក រលាកពោះវៀន ឈឺចុកចាប់ ឡើងឈាម ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម…ដើម្បីបំពេញតម្រូវការពិនិត្យជំងឺឱ្យមាមីង រាល់ម៉ោង៧ព្រឹក គ្រូពេទ្យមានមុខនៅដំណាក់សុខាភិបាលពិនិត្យ ដើម្បីកុំឱ្យអ្នកជំងឺរង់ចាំយូរ។ បច្ចុប្បន្ន មធ្យមក្នុងមួយថ្ងៃដំណាក់សុខាភិបាលពិនិត្យជំងឺជាង៤០នាក់ ក្នុងនោះ មានប្រជាជននៅបណ្តាភូមិភាគជិតខាង។ ក្រៅពីនេះ ដំណាក់សុខាភិបាលក៏បានអនុវត្តល្អនូវកម្មវិធីទិសដៅសុខាភិបាលជាតិដូចៈ បើកទូលាយការចាក់ថ្នាំបង្ការដល់កុមារ ឱ្យកុមារផឹកវីតាមីន A ម្តាយមានផ្ទៃពោះត្រូវបានចាក់វ៉ាក់សាំងបង្ការ ពិនិត្យគភ៌ជាប្រចាំ។ ទន្ទឹមនឹងនោះ សហការជាមួយសហការីរបស់ភូមិចំនួន១១ដើម្បីជំរុញការងារទំ
នាក់ទំនងអប់រំសុខភាព បង្ការ ទប់ស្កាត់ជំងឺដល់ប្រជាជន។ តាំងពីនោះ ប្រជាជនបានយល់ដឹងកាន់តែច្រើន អនុវត្តនូវវិធានការបង្ការទប់ស្កាត់ជំងឺដូចៈ គ្រុនឈាម ដៃ ជើង មាត់និងជំងឺដែលឆ្លងតាមផ្លូវដង្ហើម។ “បច្ចុប្បន្ន មាមីងខ្មែរ បានយល់ដឹងខ្ពស់អំពីការពារសុខភាពខ្លួនឯងនិងគ្រួសារ ដូច្នេះហើយ បានជួយដំណាក់សុខាភិបាលអនុវត្តល្អនូវវិធានការបង្ការទប់ស្កាត់ជំងឺ។ ការងារពិនិត្យជំងឺយ៉ាងមត់ចត់ មកដល់ពេលនេះ ឃុំមិនមានកើតសម្បុកជំងឺធំណាដែលទាក់ទងនឹងជំងឺគ្រុនឈាម ដៃ ជើងនិងមាត់។ ព្រមជាមួយនោះពេលខាងមុខ ដំណាក់សុខាភិបាល សហការជាមួយផ្នែកភូមិភាគជំរុញការឃោសនា លើកកម្ពស់ការយល់ដឹងអំពីអនាម័យសុវត្ថិភាពម្ហូបអាហារឱ្យប្រជាជន អាជីវកម្ម ផលិតអាហារនិងប្រជាជនដើម្បីបន្ថយហានិភ័យទាបបំផុតនៃការពុលអាហារ ឱ្យកុមារ ញ៉ាំឆ្អិន រក្សាកម្តៅឱ្យកុមារ នៅរដូវត្រជាក់ ដើម្បីធានាឱ្យប្រជាជនសប្បាយរីករាយនិទាឃរដូវ ទទួលពិធីបុណ្យតេតប្រកបដោយសុវត្ថិភាព” វេជ្ជបណ្ឌិតឡឹមមិញយុងឱ្យដឹងដូច្នេះ។
ពង្រីកលទ្ធផលដែលសម្រេចបាន នាពេលខាងមុខ សមូហភាពកម្មាភិបាល បុគ្គលិក គ្រូពេទ្យដំណាក់សុខាភិបាលឃុំធ្វឹងហ៊ឹងបន្តខិតខំសម្រេចល្អនូវគោលដៅ ផែនការដែលបានដាក់ចេញ។ ក្នុងនោះ សំខាន់គឺបន្តចាត់តាំងអនុវត្តល្អការងារថែទាំសុខភាពដំបូងឱ្យប្រជាជន។ ទន្ទឹមនឹងនោះ មួយជំហានម្តងៗលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺក៏ដូចជាការបង្ការ ដើម្បីបំពេញតម្រូវការងារថែទាំសុខភាពដំបូងជូនប្រជាជន៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin