នាពេលកន្លង ដោយបានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងការឯកភាពរបស់ប្រជាជន ការងារឃោសនា ផ្សព្វផ្សាយអប់រំច្បាប់និយាយរួម ការឃោសនា ចលនានៅតំបន់ជនជាតិភាគតិចនិយាយដោយឡែក បានយកចិត្តទុកដាក់អនុវត្តល្អ ពិសេស ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ តាំងពីនោះ ស្ថានភាពរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតក្នុងជនជាតិភាគតិចមានការថយចុះជារៀងរាល់ឆ្នាំ។ ឆ្នាំ២០១៩ តាមលទ្ធផលនៃការពិនិត្យស្រាវជ្រាវប្រមូលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៃជនជាតិភាគតិចចំនួន៥៣នៅទូទាំងប្រទេស ដោយឡែកនៅខេត្តសុកត្រាំង មាន១២.៣២១ករណីរៀបការមិនទាន់គ្រប់អាយុមាន៤៨៧ករណី រៀបការក្នុងសាច់សាលោហិត ប៉ុន្តែដល់ឆ្នាំ២០២៤ ឆ្លងតាមការពិនិត្យស្រាវជ្រាវនិងរបាយការណ៍ស្ថានភាពរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតទូទាំងខេត្ត ដំណាក់កាល២០២១-២០២៣ ថយចុះនៅត្រឹមតែ១៥១ករណីរៀបការមិនទាន់គ្រប់អាយុនិងមាន១ករណីរៀបការក្នុងសាច់សាលោហិត។ ទោះបីស្ថានភាពរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតមានការថយចុះយ៉ាងខ្លាំង ប៉ុន្តែនៅតែកើតមានក្នុងតំបន់ជនជាតិភាគតិច។
ស្វែងយល់ពីផលអាក្រក់នៃរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតចំពោះបុគ្គល គ្រួសារនិងសង្គមឥទ្ធិពលផ្ទាល់ដល់គុណភាពធនធានមនុស្ស ប្រជាសាស្ត្រ ការថែទាំសុខភាពអប់រំ ការពារកុមារ គណៈជនជាតិខេត្ត បានចាត់តាំងច្រើនថ្នាក់ហ្វឹក បង្ហាញនូវទម្រង់ជាច្រើនដែលទាក់ទងរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិត ដើម្បីឃោសនាយ៉ាងទូលំទូលាយដល់ប្រជាជន ពិសេស សិស្សានុសិស្ស។ ឆ្នាំ២០២៣ គណៈជនជាតិខេត្ត បានសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាល គណៈកម្មាធិការប្រជាជនស្រុកមីស្វៀងបានផ្សព្វផ្សាយទម្រង់គំរូ “បន្ថយរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតក្នុងតំបន់ជនជាតិភាគតិច” ជ្រើសរើសសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ស្រុកមីស្វៀងធ្វើជាគំរូអនុវត្តទម្រង់ បង្កើតគណៈចង្អុលការទម្រង់មានប្រធានចំនួន១០រូប និងសមាជិកចំនួន៣០រូប។ ប្អូនថាច់ទ្វឹងខាង សិស្សថ្នាក់ទី១១អា១ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក ថាញ់ភូ អនុប្រធានទម្រង់ឱ្យដឹង៖ គណៈចង្អុលការទម្រង់តែងចាត់តាំងសកម្មភាពដើម្បីពិភាក្សាអំពីបញ្ហារៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតដើម្បីប្អូនៗវិភាគ វាយតម្លៃរួមគ្នា តាំងពីនោះ ដាក់ចេញនូវទិសដៅដើម្បីបង្ការ ជម្នះ។ ទន្ទឹមនឹងនោះ នៅទាំងសហការឃោសនា ពិគ្រោះយោបល់ដល់ឪពុកម្តាយនិងសិស្សអំពីច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ស្តីពីបញ្ហារៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតពីសមភាពភេទ។
សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការអនុវត្តទម្រង់បន្ថយរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតក្នុងតំបន់ជនជាតិភាគតិច។ |
ពង្រីកមានប្រសិទ្ធភាពពីទម្រង់ខាងលើ ឆ្នាំ២០២៤ គណៈជនជាតិខេត្ត នឹងបន្តចាត់តាំងពិធីបង្ហាញទម្រង់ “និយាយថាទេជាមួយរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិត” និងហ្វឹកហាត់ដល់ប្រធានក្រុមនៃទម្រង់នៅបណ្តាសាលាជនជាតិអន្តេវាសិកនៅលើភូមិដ្ឋាន ផ្សព្វផ្សាយអនុវត្តនៅ៣សាលា: សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងនិងសាលាវិទ្យាល័យជនជាតិអន្តេវាសិកវិញចូវ ក្នុងនោះ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងជាគំរូចាត់តាំងអនុវត្តដំបូង។ លោកគ្រូស៊ើងភុកង្វៀង-លេខាសម្ព័ន្ធយុវជនសាលា អនុប្រធានទម្រង់ចែករំលែក៖ ទម្រង់ “និយាយថាទេជាមួយរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតនៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង” បង្កើតប្រធានដឹកនាំដែលមានសមាជិកចំនួន២៥រូប ក្រុមមានសមាជិកចំនួន៩០រូប។ ទម្រង់នេះបង្ហាញដើម្បីលើកកម្ពស់ការយល់ដឹង ស្មារតីការគោរពច្បាប់របស់សិស្ស គ្រូបង្រៀន ឃោសនាពិគ្រោះយោបល់ អន្តរាគមន៍ក្នុងខ្លឹមសារដែលទាក់ទងនឹង “ការបង្ការ ទប់ស្កាត់រៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិត” ក្នុងចំណោមគ្រូបង្រៀន បុគ្គល ឪពុកម្តាយ សិស្សរបស់សាលា។
ពិធីបង្ហាញមុខទម្រង់និយាយថាទេជាមួយរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតនៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង។ |
តាមសមមិត្តថាច់ធីកេរីន-អនុប្រធានគណៈជនជាតិខេត្តព័ត៌មាន៖ ដើម្បីបន្ថយស្ថានភាពរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិត ចាំបាច់ត្រូវផ្លាស់ប្តូរការយល់ដឹងអំពីទង្វើក្នុងអាពាហ៍ពិពាហ៍និងគ្រួសាររបស់ជនជាតិភាគតិចជាង ៩០%នៃកម្មាភិបាល និយោជិតដែលបំពេញការងារជនជាតិនៅគ្រប់កម្រិត កម្មាភិបាលវប្បធម៌-សង្គមនៃឃុំ សង្កាត់ ទីរួមស្រុកត្រូវមានការហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព មុខជំនាញចលនាប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយការឃោសនា ដើម្បីផ្លាស់ប្តូរទង្វើពីរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិតក្នុងតំបន់ជនជាតិភាគតិចដល់ឆ្នាំ២០២៥ ខិតខំទប់ស្កាត់ស្ថានភាពរៀបការមិនទាន់គ្រប់អាយុនិងរៀបការក្នុងសាច់សាលោហិត ហើយមិនទុកឱ្យកើតមានក្នុងតំបន់ជនជាតិភាគតិច។
ហុងទើ
Thông tin bạn đọc
Đóng Lưu thông tin