|
ម៉ោងបង្រៀនគណិតសាស្រ្តនៃគ្រូនិងសិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកកេសាច់(សុកត្រាំង)។ |
សំណេះសំណាលជាមួយយើងខ្ញុំ លោកគ្រូគីមហឿន-ចាងហ្វាងសាលាឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លងអាស្រ័យការយកចិត្តទុកដាក់របស់គណៈផ្នែក ភូមិភាគនិងការសាមគ្គី ស្របមតិនៃសមូហភាពក្រុមប្រឹក្សាគរុកោសល្យសាលា បំផុតគឺការខិតខំរៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សដែលជួយឱ្យសាលាសម្រេចបានស្នាដៃលេចធ្លោជាច្រើន។ ឆ្នាំសិក្សា២០២២-២០២៣ សិស្សមាននិទ្ទេសពូកែ គ្រាន់បើសម្រេចជាង៨០%។ បានដឹង ក្រៅពីស្នាដៃខាងលើ សាលានៅទាំងទទួលបានស្នាដៃជាច្រើនទៀតក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ស្រុកដោយ
មាន១រង្វាន់លេខ១ ២រង្វាន់លេខ៣និង៥រង្វាន់លើកទឹកចិត្ត។ ដើម្បីរក្សាបានស្នាដៃដែលសម្រេចបាន ក្នុងប៉ុន្មានឆ្នាំកន្លង សាលាក៏បានដាក់ចេញផែនការ ភារកិច្ចសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ដូច សកម្មកសាងកងជួរកម្មាភិបាល គ្រូបង្រៀនរឹងមាំគ្រប់វិស័យ ម្ចាស់ការផ្លាស់ថ្មីកម្មវិធីអប់រំសកលតាមការណែនាំរបស់ផ្នែក ចង្អុលការគ្រូបង្រៀនឡើងផែនការជាក់ស្តែងសម្រាប់ខ្លឹមសារមេរៀននីមួយៗ ចាត់តាំងបណ្តាសកម្មភាពអប់រំ បង្រៀនសមស្រប លើកទឹកចិត្តផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន។ អ្នកគ្រូត្រឹងធីប៊ិតលៀង គ្រូបង្រៀនសាលាបានឱ្យដឹង៖ ដើម្បីបម្រើល្អការបង្រៀននិងជួយឱ្យសិស្សានុសិស្សក្រេបជញ្ជក់មេរៀនយ៉ាងឆាប់ ខ្ញុំតែងខិតខំដោះដូរចំណេះដឹងក៏ដូចជាទេពកោសល្យក្នុងការបង្រៀន សកម្មសិក្សាស្រាវជ្រាវ ស្វែងរកបណ្តាវិធីសាស្រ្តបង្រៀនថ្មី មានប្រសិទ្ធភាព។
ក្រៅពីយកចិត្តទុកដាក់ក្នុងបង្រៀននិងរៀន ផ្ទេរចំណេះដឹង សាលានៅទាំងយកចិត្តទុកដាក់គិតអានពីជីវភាពសម្ភារៈនិងស្មារតីដល់ប្អូនៗ ពិនិត្យអនាម័យសុវត្ថិភាពគ្រឿងបរិភោគនៅចង្រ្កានសមូហភាព ចាត់តាំងសកម្មភាពវប្បធម៌ សិល្បៈ កីឡា បណ្តាសកម្មភាពអប់រំពិសេសសម្រាប់សិស្សអន្តេវាសិកដ្ឋានបំផុតគឺការលត់ដំទេពកោសល្យរស់នៅដល់ប្អូនៗ។ លោកគ្រូគីមហឿនបានឱ្យដឹងបន្ថែម៖ ដើម្បីឆ្លើយតបតម្រូវការក្នុងការសិក្សា ប្រជុំជីវភាពសម្រាប់សិស្សានុសិស្ស ឆ្នាំ២០២៣ សាលាបានខេត្តយកចិត្តទុកដាក់វិនិយោគកសាងថ្មីនៅផ្នែកមួយចំនួនដូច កសាងបន្ទប់អន្តេវាសិកដ្ឋានចំនួន១៤ បន្ទប់អនុវត្តចំនួន១ បន្ទប់បណ្ណាល័យចំនួន១ បន្ទប់សារគមនគមន៍សម្ព័ន្ធយុវជន-កងនិងកសាងរបងសាលាថ្មី។ល។ ដោយថវិកាជិត១៥ពាន់លានដុង។
ដើម្បីសម្រេចស្នាដៃល្អច្រើនជាងទៀតក្នុងបណ្តាឆ្នាំបន្តបន្ទាប់និងបង្កបានក្តីទំនុកចិត្តចំពោះអាណាព្យាបាលសិស្សដែលមានកូនរៀនក្នុងសាលានេះ។ សមូហភាពគណៈចាងហ្វាងសាលា កម្មាភិបាល គ្រូបង្រៀន បុគ្គលិកសាលាបន្តលើកកម្ពស់ស្នាដៃក្នុងការបង្រៀននិងរៀនរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍសិក្សាអប់រំរបស់ខេត្ត៕
ថាញ់ហ្វាង
Thông tin bạn đọc
Đóng Lưu thông tin