សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេលើកកម្ពស់គុណភាពបង្រៀននិងរៀន

04:57, 05/11/2024

ការ​អនុ​វត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង “បង្រៀន​ល្អ​ រៀន​ល្អ​” នា​ពេល​កន្លង​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ​បាន​យក​ចិត្ត​ទុក​ដាក់​និង​ដាក់​ចេញ​បណ្តា​ដំ​ណោះ​ស្រាយ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​។ ក្នុង​នោះ​ សា​លា​​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្លាស់​ថ្មី​ខ្លឹម​សារ​ វិធី​សាស្ត្រ​បង្រៀន​ស្រប​តាម​កម្ម​វិធី​អប់​រំ​សកល​ថ្មី​ តាំង​ពី​នោះ​ គុណ​ភាព​អប់​រំ​របស់​សាលា​មួយ​ជំ​ហាន​ម្តង​ៗ​បាន​កែ​លម្អ​និង​លើក​កម្ពស់​។

សិស្សកំពុងពិភាក្សាជាក្រុមម៉ោងរៀនអក្សរខ្មែរ
សិស្សកំពុងពិភាក្សាជាក្រុមម៉ោងរៀនអក្សរខ្មែរ

ឆ្នាំសិក្សា​២០២៤​-២០២៥ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​សរុប​ចំ​នួន​៣៣​រូប​ សិស្ស​២៧៤​រូប​ ចាប់​ពី​ថ្នាក់​ទី​៦ដល់​ថ្នាក់​ទី​៩។ ជា​សាលា​ដែល​អនុ​វត្ត​ភារ​កិច្ច​បី​យ៉ាង​គឺៈ សកល​ជន​ជាតិ​និង​អន្តេ​វា​សិកដ្ឋាន​។ អា​ស្រ័យ​ហេតុ​ដូច្នេះ​ រៀង​រាល់​ឆ្នាំ សាលា​តែង​សហការ​អនុ​វត្ត​យ៉ាង​ម៉ត់​ចត់​នូវ​កម្ម​វិធី​បង្រៀន​ អប់​រំ​សកល​តាម​ការ​កំ​ណត់​នៃ​វិស័យ​អប់​រំ​ ជំ​នួយ​ការ​ល្អ​ដល់​អនុ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ក្នុង​ការ​កសាង​ផែន​ការ​ជម្រើស​សិស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដើម្បី​បណ្តុះ​បណ្តាល​កម្មា​ភិបាល​ជន​ជាតិ​ឱ្យ​ភូមិ​ភាគ​ ធានា​ឱ្យ​សិស្ស​មាន​លក្ខ​ណៈ​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​នៅ​សាលា​។

លោក​គ្រូ​ថាច់​ស៊ុង​-ចាងហ្វាង​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ​ឱ្យ​ដឹង​៖ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀនសាលា​អនុ​វត្ត​បាន​ល្អ​នូវ​កម្ម​វិធី​អប់​រំ​សកល​បង្រៀន​គ្រប់​វិញ្ញា​សា​តាម​ការ​កំ​ណត់​ គ្រូ​បង្រៀន​ពេល​បង្រៀន​ត្រូវ​ធានា​បាន​គ្រប់​គ្រាន់​នូវ​ឯក​សារ​ គម្រោង​មេរៀន​ រៀប​ចំ​មេរៀន​ឱ្យ​ល្អ​នៃ​សកម្ម​ភាព​បង្រៀន​ក្នុង​ទិស​ដៅ​អភិ​វឌ្ឍ​សមត្ថ​ភាព​ គុណ​ភាព​របស់​សិស្ស​ គួប​ផ្សំ​ការ​អប់​រំ​ជា​មួយ​នឹង​របៀប​រស់​នៅ​ អប់រំ​បរិស្ថាន​ គួប​ផ្សំ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិយា​បទ​ហូជីមិញ​។ល។ តាំង​ពី​នោះ​មាន​ផល​ប្រ​យោជន៍​ផ្ទាល់​ដល់​សិស្សា​នុ​សិស្ស​មក​សាលា​រៀន​ប្រ​កប​ដោយ​អា​កប្ប​កិរិយា​ល្អ​ សុ​ភាព​រាប​សា ក្លា​ហាន​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ ប្អូន​ៗ​បាន​រៀប​ចំ​យ៉ាង​ល្អ​ទាក់​ទង​នឹង​គំ​និត​ ចំ​ណេះ​ដឹង​ជំនា​ញ​ជា​មូល​ដ្ឋាន​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ពេល​ចូល​រៀន​អនុ​វិទ្យា​ល័យ​។

ទន្ទឹម​នឹង​នោះ​ សាលា​ក៏​បាន​បង្ក​រាល់​លក្ខ​ណៈ​ សម្រាប់​គ្រូ​បង្រៀន​ចូល​រួម​ថ្នា​ក់​ហ្វឹក​ហាត់​ពី​វិជ្ជា​ជីវ​ដូចៈ បណ្តា​ថ្នាក់​បំ​ប៉ន​ពី​កម្ម​វិធី​អប់​រំ​សកល​ឆ្នាំ​២០១៨ បណ្តា​ថ្នាក់​បំ​ប៉ន​ជំ​នាញ​ កសាង​កម្រង​សំ​ណួរ​ ផ្លាស់​ប្តូរ​សៀវ​ភៅ​ពុម្ព​។ល។

លោក​គ្រូ​ថាច់​ផុង គ្រូ​បង្រៀន​វិញ្ញសា​បច្ចេក​វិទ្យាសាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ​ឱ្យ​ដឹង​៖ បន្ទាប់​ពី​អនុ​វត្ត​កម្ម​វិធី​អប់​រំ​សកល​ថ្មី​ ប្អូន​ៗ​ទទួល​បាន​វិធី​សាស្ត្រ​អប់​រំ​ទំ​នើប​ ប្រើ​ប្រាស់​ឧបករណ៍​ទំ​នើប​ៗ​ជា​ច្រើន​ក្នុង​ការ​រៀន​ ទទួល​បាន​ចំ​ណេះ​ដឹង​ជា​មូល​ដ្ឋាន​ផង​ បាន​អនុ​វត្ត​ការ​ជាក់​ស្តែងផង​ ធ្វើ​ឱ្យ​ប្អូន​ៗ​មាន​ចំ​ណូល​ចិត្ត​និង​សិក្សា​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​។

ដើម​ឆ្នាំ​សិក្សា​២០២៤​-២០២៥ ដើម្បី​បម្រើ​ល្អ​ឱ្យ​ការ​សិក្សា​និង​សកម្ម​ភាព​ស្នា​ក់​នៅ​ក្នុង​សាលា​ សិស្ស​បាន​ជំ​នួយ​ឧប​ករ​ណ៍​សម្ភារៈ​សិក្សា​ដូច​ជា​មុង ភួយ កន្ទេល​ ប៊ិច សៀវ​ភៅ​ ឯក​សណ្ឋាន​។ល។ មូល​ដ្ឋាន​សម្ភារៈ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ធានា​គ្រប់​គ្រាន់​ បន្ទប់​រៀន​ បន្ទប់​ស្នាក់​នៅ​ បន្ទប់​ពិសោ​ធន៍​ បន្ទប់​កុំ​ព្យូទ័រ​ ផ្ទះ​បាយ​ ផ្ទះ​ចម្អិន​។ល។ ដើម្បី​ឱ្យ​ប្អូន​ៗ​ស្ងប់​ចិត្ត​ក្នុង​ការ​សិក្សា​និង​ហូប​ ស្នា​ក់​នៅ​ក្នុង​សាលា​។

ប្អូន​យ័ញ​ធី​ធ្វី​ទៀង​ សិស្ស​ថ្នា​ក់​ទី​៩​អា​២​ សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ​ចែក​រំ​លែក​៖ ប្អូន​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​រៀន​នៅ​សាលា​នេះ​ សាលា​តែង​តែ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ប្អូន​ៗ​រៀន​សូត្រ​បាន​ល្អ​ ជំ​នួយ​ឧប​ករណ៍​រៀន​គ្រប់​គ្រាន់​បន្ទប់​ពិសោ​ធន៍​ បន្ទប់​កុំ​ព្យូ​ទ័រ​។ល។ សាលា​នៅ​ទាំង​ចាត់​តាំង​សកម្ម​ភាព​សប្បាយ​កម្សាន្ត​ជា​ច្រើន​ដើម្បី​ជួយ​ប្អូន​ៗ​អភិ​វឌ្ឍ​ធ្វើ​បទ​បង្ហាញ​និង​ការ​ជំ​នា​ញ​ជា​ច្រើន​ផ្សេង​ទៀត​។

ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ គួប​ផ្សំ​នឹង​ការ​សាម​គ្គី​ ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ក្នុង​ការ​បង្រៀន​និង​រៀន​ ឆ្នាំ​សិក្សា​២០២៣​-២០២៤ នា​ពេល​កន្លង​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ត្រឹង​ដេ​ទទួល​បាន​ភាព​ជោគ​ជ័យ​ ចលនា​អក្សរ​សាស្ត្រ​ពូកែ​-អក្សរ​ល្អ​ថ្នា​ក់​ស្រុក​ទទួល​បាន​៣​រង្វាន់​ សិស្ស​ពូកែ​ថ្នា​ក់​ស្រុក​ ទទួល​បាន​១៥​រង្វាន់​ ថ្នា​ក់​ខេត្ត​ទទួល​បាន​៨​រង្វាន់​ កីឡា​ថ្នា​ក់​ស្រុក​ ទទួល​បាន​១១​រង្វាន់​ ពិធី​ប្រ​ឡង​ច្នៃ​ប្រ​ឌិត​យុវវ័យ​ថ្នា​ក់​ស្រុក​ទទួល​បាន​២រង្វាន់​…៕

ហុង​ទើ-លីហាន់​