សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ខិតខំដើម្បីសិស្សជាទីស្រឡាញ់

04:54, 01/11/2024

បាន​វិនិ​យោ​គកសាង​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ២០០៤ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​ អន្តេ​វា​សិក​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) ពេល​កន្លង​ តែងខិត​ខំ​ពុះ​ពារ​ជម្នះ​ការ​លំ​បាក​ក្នុង​ការ​លើ​កកម្ពស់​គុណ​ភាព​សិក្សា​អប់​រំ​ ផ្លាស់​ថ្មី​​វិធី​សាស្ត្របង្រៀន​និង​រៀន​ ដើម្បី​សិស្ស​ជាទីស្រឡាញ់​ទទួល​បាន​ចំ​ណេះ​វិជ្ជា​។

ម៉ោងរៀនភូមិសាស្ត្ររបស់សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូ(សុកត្រាំង)
ម៉ោងរៀនភូមិសាស្ត្ររបស់សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូ(សុកត្រាំង)

ប៉ុន្មា​ន​ឆ្នាំកន្លង​ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ បុគ្គ​លិក សាលា​ទទួល​បាន​ស្នា​ដៃ​លេច​ធ្លោ​​ជាច្រើន​ជាក់​ស្តែងដូច​ជាៈ សាលា​សម្រេច​បាន​ស្នា​ដៃ​យ៉ាង​ច្រើន​ក្នុង​ការ​ប្រ​ឡង​សិស្ស​ពូកែ​ថ្នា​ក់​ខេត្ត​ ទទួល​បាន​មួយរង្វាន់​លេខ​២ ពីររ​ង្វាន់​លេខ​៣និងពីរ​រង្វាន់​លើ​កទឹក​ចិត្ត​។ ថ្នា​ក់​ស្រុក​ទទួល​បានពីរ​រង្វាន់​លេខ​​២ បួនរង្វាន់​លេខ​៣និងបី​រង្វាន់​លើ​កទឹក​ចិត្ត​។ ពីលទ្ធ​ផល​ដែល​សម្រេច​​បាន​លោក​គ្រូ​លៀង​ហៀងស៊ឺ-ចាង​ហ្វាង​សា​លាឱ្យ​ដឹង​៖ លទ្ធ​ផល​ដែល​សម្រេច​បាន​ខាង​​លើ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​ផ្នែក​គ្រប់​ថ្នា​ក់​​ភូមិ​ភាគ​និង​ការ​សាម​គ្គី​ ឯក​ភាព​របស់​សមូហ​ភាព​របស់​ក្រុម​ប្រឹក្សា​គរុ​កោស​ល្យ​សាលា​ ពិសេស​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សិស្ស​។ ដើម្បី​រក្សា​នូវ​ស្នា​ដៃ​ដែល​ទទួល​បាន ​នា​ប៉ុន្មា​ន​ឆ្នាំ​កន្លង​ សាលា​ក៏​បាន​កំ​ណត់​ទិសដៅ​ភារកិច្ច​ដូចៈ សកម្ម​ក្នុង​​ការ​បណ្តុះ​បណ្តា​ល​កង​ជួរ​កម្មា​ភិបាល​គ្រូ​បង្រៀន​​ឱ្យ​រឹង​មាំ​លើ​គ្រប់​វិស័យ​ ណែនាំ​គ្រូ​បង្រៀន​ឱ្យ​រៀប​ចំ​ផែន​ការ​ច្បាស់​លាស់​នូវ​ខ្លឹម​សារ​មេរៀន​នីមួយ​ៗ​ ជួយ​គ្រូ​បង្រៀន​ចាត់​តាំង​សកម្ម​ភាព​អប់​រំ​ បង្ហាត់​បង្រៀន​សម​ស្រប​ជាមួយ​នឹង​សិស្ស​។ ផ្លាស់​ថ្មី​វិធី​សាស្ត្របង្រៀន​ទម្រង់​ជំ​រុញ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មា​នក្នុង​ការ​បង្រៀន​។ ចែក​រំ​លែក​អំ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្រៀន​ លោក​គ្រូ​ថា​ច់​ថា​ញ់យ៉ាង​គ្រូ​បង្រៀន​​សាលា​ឱ្យ​ដឹង​៖ ខ្ញុំ​តែងព្យា​យាម​បង្កើន​ចំ​ណេះ​ដឹង​មុខ​ជំ​នា​ញ​បង្រៀន​ស្រាវ​ជ្រាវ​ស្វែង​រកវិធី​សាស្ត្រ​បង្រៀន​ថ្មី​ដើម្បី​ជួយ​សិស្ស​ឆាប់​យល់​មេរៀន​។

ក្រៅ​ពីផ្តោត​លើ​ការ​បង្រៀន​និង​រៀន​ សាលា​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ពិសេស​លើ​ការ​ហូប​ចុកជាតិ​បំ​ប៉ន​របស់​ប្អូន​ៗ ពិនិត្យ​សុវត្ថិ​ភាព​អា​ហា​រ អនា​ម័យម្ហូប​អា​ហា​រនៅ​ផ្ទះ​បាយ​សមូហ​ភាព​  បង្ក​ទីធ្លានកម្សាន្ត​មា​នប្រ​យោជន៍​ លត់ដំ​ របៀប​​រស់​នៅ​ដោយ​ខ្លួន​ឯង​ជៀស​វាង​អំ​ពើ​អបាយ​មុខ​សង្គម​ជួយ​ប្អូន​ៗមា​នទម្លាប់​ល្អ​ ផ្នត់​រស់​នៅ​មា​ន​ប្រ​យោជន៍​។ លោក​គ្រូ​លៀង​ហៀងស៊ឺឱ្យ​ដឹង​​បន្ថែម​៖ ដើម្បី​បំ​ពេញ​តម្រូវ​ការ​សិក្សា​ សកម្ម​ភាព​ឱ្យ​សិស្សា​នុ​សិស្ស ​ឆ្នាំ២០២៣សាលា​បាន​ខេត្ត​  វិនិ​យោ​គសង់​សំ​ណង់​ថ្មី​មួយ​ចំ​នួន​ដូច​ជាៈ បន្ទប់​​សិក្សា​មុខ​វិជ្ជា​ បន្ទប់​គណៈ​គ្រប់​គ្រង​ មណ្ឌល​អន្តេ​វាសិក​ដ្ឋាន​ ជំ​នួយ​ឧប​ត្ថម្ភ​សិក្ខូបករ​ណ៍… សរុប​ទុន​វិនិ​យោ​គជាង​២០ពាន់​លាន​ដុង។ 

សង្ឃឹម​ថា​ ជាមួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​នោះ​ នឹង​បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​ឪ​ពុក​ម្តាយ​ពេល​កូន​​មក​សិក្សា​នៅ​សាលា​។ ឆ្នាំសិក្សា​២០២៤-២០២៥ សមូហ​ភាព​គណៈ​គ្រប់​គ្រង​ គ្រូ​បង្រៀន​ បុគ្គ​លិកសាលា​នឹង​បន្ត​ការ​ខិត​ខំ​លើ​កកម្ពស់​​លទ្ធ​ផល​បង្រៀន​និង​រៀន​ ដើម្បី​ក្លាយ​ជាអា​សយដ្ឋាន​អប់​រំ​ដែល​អា​ចទុក​ចិត្ត​បាន​សម្រាប់​ប្អូន​ៗជន​រួម​ជាតិ​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​ រួម​ចំ​ណែក​បណ្តុះ​បណ្តា​ល​ធនធាន​សម្រាប់​ខេត្ត​។            

                               ថា​ញ់វ៉ាង​