សុកត្រាំងជំនួបមុខអនុស្សាវរីយ៍៤២ឆ្នាំទិវាគ្រូបង្រៀនវៀតណាមនិងជូនកិត្តិនាមគ្រូបង្រៀនឆ្នើម

08:23, 20/11/2024

រសៀល​ទី១៩​ វិច្ឆិកា ​នៅមជ្ឈ​មណ្ឌល​វប្បធម៌និង​សន្និបាត​ខេត្ត​ មន្ទីរ​អប់រំ​និង​បណ្តុះបណ្តាលសុក​ត្រាំង​ឱឡា​រឺក​ចាត់​តាំង​ជំនួប​មុខ​អនុស្សាវរីយ៍​៤២ឆ្នាំ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម(២០/១១/១៩៨២-២០/១១/២០២៤) និង​ជូន​កិត្តិនាម​គ្រូ​បង្រៀនឆ្នើម​ដល់​កម្មាភិ​បាល​ គ្រូ​បង្រៀនរបស់​ខេត្ត។ ចូល​រួមមាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង-សមាជិក​គណៈ​ប្រតិ​បត្តិការ​មជ្ឈិម​បក្ស លេខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំណាង​រដ្ឋ​សភា​ខេត្ត ​ហូ​ធីកឹម​ដាវ​-អនុលេខា​ប្រ​ចាំការ​បក្សខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត ​លី​រដ្ឋា-សមាជិក​បក្សខេត្ត ​អនុប្រ​ធាន​ក្រុមប្រឹក្សា​ប្រ​ជាជន​ខេត្តនិងថ្នាក់​ដឹក​នាំ បណ្តា​មន្ទីរ គណៈ​ផ្នែក​ខេត្ត។

បណ្តាតំណាងចូលរួមជំនួបមុខអនុស្សាវរីយ៍៤២ឆ្នាំទិវាគ្រូបង្រៀនវៀតណាម។
បណ្តាតំណាងចូលរួមជំនួបមុខអនុស្សាវរីយ៍៤២ឆ្នាំទិវាគ្រូបង្រៀនវៀតណាម។

នៅ​ពិធី​ជំ​នួបមុខ បណ្តា​តំណាង​បាន​ស្តាប់​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំនិង​បណ្តុះ​បណ្តាល​សុកត្រាំងថ្លែង​ការណ៍​រំលឹកឡើង​វិញ​ប្រ​ពៃណី​ទិវាគ្រូ​បង្រៀន​វៀតណាម ដើម្បី​លើក​តម្កើង​របរគ្រូបង្រៀន ស្ងើច​សរ​សើរ​បណ្តា​សមូហ​ភាព បុគ្គល​ឆ្នើម​ក្នុង​បណ្តា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង ដាស់​ស្មារតី​ប្រ​ពៃណី គោ​រពគ្រូ​ និង​លើក​ឡើង​បណ្តា​លទ្ធផល​លេច​ធ្លោ​របស់ផ្នែកអប់រំ​ខេត្ត​យើង។

ប៉ុន្មាន​ឆ្នាំកន្លង​ ផ្នែកអប់រំ​និងបណ្តុះ​បណ្តាល​ខេត្តសុក​ត្រាំង​មិន​បង្អង់​ខិតខំ​អនុវត្តភារកិច្ច ឆ្លើយតប​តម្រូវ​ការផ្លាស់ថ្មីជា​សារវន្ត​លើវិស័យ​អប់រំ។ វិស័យ​អប់រំបណ្តា​កម្រិតតែង​បាន​ពង្រឹងនិងពង្រីក​ដើម្បី​ឆ្លើយតប​តម្រូវការ​រៀនសូត្រ​របស់ប្អូនៗ។ កង​ជួរគ្រូ​បង្រៀននិង​កម្មាភិបាល​គ្រប់​​គ្រង​តែង​បានយក​ចិត្តទុក​ដាក់​បណ្តុះ​បណ្តាល​ បំប៉ន​មុខ​ជំនាញ​វិជ្ជាជីវៈ​និងធានា​របប​គោល​នយោបាយ​តាមការ​កំណត់។ ការអនុវត្ត​បច្ចេក​វិជ្ជា​ព័ត៌មាន​ក្នុង​ការងារ​ចង្អុល​ការ គ្រប់​គ្រងផ្នែកអប់រំ​និង​ផ្លាស់​ថ្មីវិធី​សាស្រ្ត​បង្រៀន​និងរៀន​មានភាព​វិវត្តន៍យ៉ាងសកម្ម ដើម្បីបង្កលក្ខណៈ លើកកម្ពស់​គុណ​ភាព​សិក្សា​អប់រំ អត្រា​សាលាសម្រេច​បទដ្ឋាន​ជាតិ​ទូទាំង​ខេត្ត​សម្រេច​ជាង៨៥%។  គិតមក​ដល់​សព្វថ្ងៃ​ ខេត្តសុក​ត្រាំង​មានគ្រូ​បង្រៀន​ប្រជាជន​២រូបនិងគ្រូ​បង្រៀនឆ្នើម​២១៧រូប។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តនិងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនកិត្តិនាមដល់គ្រូបង្រៀនឆ្នើម។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តនិងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនកិត្តិនាមដល់គ្រូបង្រៀនឆ្នើម។

ថ្លែងការណ៍​នៅក្នុង​ពិធី​ជំនួប​មុខ អនុលេខា​ប្រចាំ​ការបក្ស​ខេត្ត​ហូធីកឹម​ដាវ​បាន​សង្កត់ធ្ងន់៖ ច្រើន​ឆ្នាំ​កន្លង ផ្នែក​សិក្សា​អប់រំ​ខេត្ត​យើងមាន​ការខិតខំនិងសម្រេចបានស្នាដៃគួរ​ឱ្យមោទនៈឆ្លើយ​តប​តម្រូវការ​អភិវឌ្ឍ​ពីមួយ​ថ្ងៃ​កាន់​តែខ្លាំង​របស់សង្គម។ នាឱកាសពិធីជំនួបមុខ ពោរពេញដោយ​អត្ថន័យ​នេះ ជំនួសមុខ គណ​ៈអចិន្រ្តៃយ៍​បក្សខេត្ត ខ្ញុំសូម​ជូនពរនិង​ស្ងើចសរសើរ​បណ្តាស្នាដៃដែលសម្រេចបាន​របស់ផ្នែក​សិក្សា​អប់រំនិងកត់សំគាល់​ អំណរ​គុណ​ការគប់​វាល់នៃលោក​គ្រូអ្នក​គ្រូដែល​បានខិតខំ មិនរុញរាការលំបាក​ដើម្បីបង្រៀន​បានល្អ ​គប់វាល់​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​វិស័យ​សិក្សាអប់រំ​របស់ខេត្ត។ ដើម្បី​បន្តរពង្រីក​ប្រពៃណី​ល្អប្រសើរ​របស់គ្រូ​បង្រៀន​វៀត​ណាម បុព្វហេតុ​សិក្សា​អប់រំ​ខេត្តពីមួយ​ថ្ងៃកាន់តែ​អភិវឌ្ឍ សមមិត្ត​ហូធី​កឹម​ដាវស្នើ ផ្នែក​សិក្សា​អប់រំគប្បី​កសាង​កងជួរគ្រូ​បង្រៀននិង​កម្មាភិបាល​គ្រប់គ្រង​ឱ្យមាន​សីល​ធម៌ ចរិយា​សម្បត្តិ ​កម្រិត​វិជ្ជា​មុខ​ជំនាញ ​សមត្ថភាព​ច្នៃប្រឌិត​និង​អនុវត្ត​ឆ្លើយ​តប​តម្រូវការ​ធនធានមនុស្សគុណ​ភាពខ្ពស់​សម្រាប់​បម្រើបុព្វ​ហេតុឧស្សា​ហូបនី​យកម្ម ​ទំនើប​ភាវូបនីយ​កម្ម​ប្រ​ទេសជាតិ។ សកម្ម​ផ្លាស់ថ្មីវិធី​សាស្រ្ត​គ្រប់​គ្រងអប់រំ  ​វិនិយោគ​កសាង​មូលដ្ឋាន​សម្ភារៈ សា​លារៀនឆ្លើយ​តបតម្រូវ​ការក្នុង​ការបង្រៀន​និងរៀន ពិសេស​បណ្តា​សាលា​សំខាន់ ​សាលា​សម្រេចបទដ្ឋាន​ជាតិ​តាមទិស​ទំនើប ចីរភាព។

ថ្នាក់ដឹកនាំខេត្តជូនកម្រងផ្កាជូនពរផ្នែកសិក្សាអប់រំសុកត្រាំងនាឱកាសអនុស្សាវរិយ៍៤២ឆ្នាំទិវាគ្រូបង្រៀនវៀតណាម។
ថ្នាក់ដឹកនាំខេត្តជូនកម្រងផ្កាជូនពរផ្នែកសិក្សាអប់រំសុកត្រាំងនាឱកាសអនុស្សាវរិយ៍៤២ឆ្នាំទិវាគ្រូបង្រៀនវៀតណាម។
ជំនួស​មុខថ្នាក់​ដឹក​នាំខេត្ត ​អនុ​លេខា​ប្រ​ចាំការ​បក្ស​ខេត្ត​ហូ​ធីកឹម​ដាវ ​បាន​ជូ​នកម្រង​ផ្ការបស់គណៈ​     កម្មា​ធិការបក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រជាជន ​គណៈ​កម្មាធិការប្រ​ជាជន​ គណៈកម្មាធិការ​រណសិរ្សមាតុ​ភូមិវៀត​ណាម​ខេត្តជូន​ពរដល់ផ្នែក​សិក្សា​អប់រំ​សុកត្រាំងនា​ឱកាស​អនុស្សវរីយ៍​៤២ឆ្នាំទិវា​គ្រូ​បង្រៀន​វៀត​ណាម។

នៅពិធី​ជំនួប​មុខ មាន​លោក​គ្រូ អ្នក​គ្រូចំនួន​៦២រូប​បានជូន​កិត្តិ​នាមជាគ្រូ​បង្រៀន​ឆ្នើម(លើកទី១៦) ជូន​ឥស្សរិយ​ស​ពលកម្ម​លេខ៣​ឱ្យគ្រូ​បង្រៀន​មួយរូប។ មាន​គ្រូបង្រៀន​២៦រូប​បានទទួល​ប័ណ្ណ​សរសើរ​របស់នា​យក​រដ្ឋមន្រ្តីនៃ​រដ្ឋាភិបាល​ដែលមានស្នា​ដៃក្នុងការ​ងារអប់រំ​បណ្តុះបណ្តាល​ពីឆ្នាំ​សិក្សា​២០១៨-២០១៩ដល់ឆ្នាំសិក្សា​២០២២-២០២៣រួម​ចំណែកក្នុង​បុព្វហេតុកសាង​លទ្ធិ​សង្គម​និយម  ​និងការ​ពារប្រ​ទេស។ មន្ទីរ​សិក្សា​អប់រំនៅ​ទាំងស្ងើច​សរសើរ​គ្រូបង្រៀន​ឆ្នើម​ឆ្នាំសិក្សា​២០២៣-២០២៤​ចំនួន៨រូប៕

ហ្វិញញឺ-សុផល