ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីរួមខេត្តវិញចូវ(សុកត្រាំង)ជូនផ្កានិងជូនពរទិវាគ្រូបង្រៀនវៀតណាមដល់ថ្នាក់ដឹកនាំអនុមន្ទីរអប់រំនិងបណ្តុះបណ្តាលទីរួមខេត្តវិញចូវ។ |
ថ្លែងការណ៍រំលឹកឡើងវិញប្រពៃណី អត្ថន័យនៃទិវាគ្រូបង្រៀនវៀតណាម សមមិត្តផាមធីកឹម-ប្រធានអនុមន្ទីរអប់រំនិងបណ្តុះបណ្តាលទីរួមខេត្តវិញចូវសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគ្រូបង្រៀនគ្រប់ជំនាន់ដែលកំពុងបំពេញការងារ គប់វាល់ឱ្យបុព្វហេតុអប់រំនិងបណ្តុះបណ្តាលរបស់ទីរួមខេត្ត។ ទន្ទឹមនោះអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លង បុព្វហេតុអប់រំនៃទីរួមខេត្តមានការអភិវឌ្ឍគ្រប់វិស័យ សម្រេចបានលទ្ធផលយ៉ាងច្រើន។ មូលដ្ឋានសម្ភារៈ ឧបករណ៍សម្រាប់បង្រៀនតាំងពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យតែងបានវិនិយោគ ច្រើនមូលដ្ឋានសិក្សាថ្មីក៏បានសម្ពោធឆ្លងនិងដាក់ឱ្យប្រើប្រាស់ កងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិកមិនបង្អង់លើកកម្ពស់ចំណេះដឹង មុខជំនាញឆ្លើយតបតម្រូវការផ្លាស់ថ្មីអប់រំ អស់ពីចិត្តជាមួយនឹងរបរ ម្ចាស់ការផ្លាស់ថ្មីច្នៃប្រឌិតក្នុងដំណាក់កាលអនុវត្តភារកិច្ច។
កម្មវិធីអប់រំសកលឆ្នាំ២០១៨បានផ្សព្វផ្សាយព្រមៗគ្នាគ្រប់កម្រិតសិក្សា ធានាតាមផែនការដាក់ចេញ។ ការងារបង្វែរឌីជីថល អនុវត្តបច្ចេកវិជ្ជាក្នុងការគ្រប់គ្រង បង្ហាត់បង្រៀនតែងបានយកចិត្តទុកដាក់អនុវត្តសម្រេចបានស្នាដៃឆ្នើមគួរកត់សំគាល់។ជាមួយការគប់វាល់នោះច្រើនសមូហភាពបុគ្គលមានស្នាដៃឆ្នើមបានទទួលកិត្តិនាមខ្ពង់ខ្ពស់របស់រដ្ឋាភិបាល ក្រសួងអប់រំបណ្តុះបណ្តាលនិងគណៈកម្មាធិការប្រជាជនខេត្ត ទីរួមខេត្តវិញចូវ មានគ្រូបង្រៀនជាច្រើនពិនិត្យជម្រើសជាគ្រូបង្រៀនឆ្នើម ក្នុងឆ្នាំសិក្សា២០២៣-២០២៤។
ថ្លែងការណ៍ក្នុងពិធីជំនួបមុខ ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តង្វៀងថាញ់លីមបានជូនពរនិងកត់សម្គាល់ការគប់វាល់របស់អ្នកបំពេញការងារក្នុងផ្នែកសិក្សាអប់រំ។ ទន្ទឹមនោះ ក៏សម្តែងការទំនុកចិត្ត សង្ឃឹមចំពោះការស្រឡាញ់របរនិងភារៈរបស់កងជួរគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងផ្នែកអប់រំនិងបណ្តុះបណ្តាលរបស់ទីរួមខេត្តមិនបង្អង់ខិតខំសម្រេចបាន ជោគជ័យយ៉ាងច្រើនជាងទៀត ធ្វើឱ្យផ្នែកសិក្សាអប់រំនិងបណ្តុះបណ្តាលរបស់ទីរួមខេត្តពីមួយថ្ងៃកាន់តែអភិវឌ្ឍសុក្រិត។ ពេលខាងមុខ និងបន្តអនុវត្តនាទីរបស់ខ្លួនរួមចំណែកបណ្តុះបណ្តាលសិស្សានុសិស្សគ្រប់ជំនាន់ឱ្យមានសីលធម៌ ចំណេះដឹងនិងសមត្ថភាពឆ្លើយតបក្នុងការអភិវឌ្ឍរបស់ភូមិភាគ៕
សុងលេ-ជីថាញ់-សុផល
Thông tin bạn đọc
Đóng Lưu thông tin