សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូខិតខំសម្រេចបទដ្ឋានជាតិ

05:17, 08/11/2024

ដោយ​បាន​វិនិ​យោគ​កសាង​មូល​ដ្ឋាន​សម្ភារៈ​រឹង​មាំ ធំ​ទូលាយ​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) តែង​ប្រឹង​ប្រែង​ក្នុង​ការ​ងារ​បង្រៀន​និង​រៀន​ដើម្បី​សម្រេច​ល្អ​ភារកិច្ច​កសាង​សាលា​សម្រេច​បទដ្ឋាន​ជាតិ​។

សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ បានវិនិយោគកសាងកន្លែងស្នាក់នៅរឹងមាំដើម្បីបម្រើល្អការរស់នៅសិក្សាឱ្យសិស្សានុសិស្ស
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ បានវិនិយោគកសាងកន្លែងស្នាក់នៅរឹងមាំដើម្បីបម្រើល្អការរស់នៅនិងការសិក្សាឱ្យសិស្សានុសិស្ស

មក​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ ស្រុក​ឡុង​ភូ យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​ខ្លាំង​ជា​មួយ​ជួរ​បន្ទប់​រៀន​ កន្លែង​ស្នាក់​នៅ ផ្ទះ​បាយ ​បាន​វិនិ​យោគ​រឹង​មាំនិងធំ​ទូ​លាយ​។ តាម​លោក​គ្រូ​លៀង​ហៀង​ស៊ឺ-ចាង​ហ្វាង​សាលា​ ដើម្បី​ឱ្យ​មាន​សាលា​រឹង​មាំ បម្រើ​ល្អ​ការ​បង្រៀន​​និង​រៀន​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​របស់​ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តាល​។ ពិ​សេស ឆ្នាំ​២០២៣ សាលា​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគកសាង​សំ​ណង់​ថ្មី​មួយ​ចំ​នួន​ដូច​ជាៈ បន្ទប់​រៀន​មុខ​វិជ្ជា​ បន្ទប់​គ្រប់​គ្រង​ ផ្តល់​ថ្មី​សិក្ខូបករណ៍​រៀន​សូត្រ​។ល។ ដោយ​ការ​វិនិ​យោគ​សរុប​ជាង​២០​ពាន់​លាន​ដុង។ ឆ្លង​តាម​នោះ​ មួយ​ថ្ងៃ​កាន់​តែ​បំ​ពេញ​ល្អ​តម្រូវ​ការ​ស្រាវ​ជ្រាវ​ បង្រៀន​និង​រៀន​របស់​គ្រូ​និង​សិស្ស​សាលា​។

ទន្ទឹម​នឹង​ការ​វិនិ​យោគ​លើ​មូល​ដ្ឋាន​សម្ភារៈ​ សិក្ខូបករណ៍ សាលា​នៅ​ទាំង​សកម្ម​កសាង​កង​ជួរ​កម្មា​ភិ​បាល​ គ្រូ​បង្រៀន​រឹង​មាំ​គ្រប់​វិស័យ ​ចាត់​តាំង​រាល់​សកម្ម​ភាព​អប់​រំ​ បង្រៀន​សម​ស្រប​ជា​មួយ​នឹង​សិស្ស​ម្នាក់​ៗ ពង្រីក​តួ​នា​ទី​របស់​សមូហ​ភាព​ក្រុម​ប្រឹក្សា​គរុ​កោ​សល្យ​ក្នុង​ការ​ផ្លាស់​ថ្មី​សកម្ម​ភាព​មុខ​ជំ​នាញ​ លើក​ទឹក​ចិត្ត​ឱ្យ​គ្រូ​បង្រៀន​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម​ អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​បង្រៀន​គួប​ផ្សំ​ល្អ​នូវ​វិធី​សាស្ត្រ​បង្រៀន​ដើម្បី​បង្ក​ការ​ជក់ចិត្ត​ឱ្យ​សិស្ស​ឈាន​ដល់​ការ​កសាង​សាលា​ស្និទ្ធ​ស្នាល សិស្ស​សកម្ម​ គ្រូ​បង្រៀន​ម្នាក់​ៗ​ជាគំ​រូ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​និង​ច្នៃ​ប្រ​ឌិត​ឱ្យ​សិស្ស​ត្រាប់​តាម​។ តាំង​ពី​នោះ​ គុណ​ភាព​អប់​រំ​របស់​សា​លា​បាន​កែ​លម្អ​ឥត​ឈប់​ឈរ​។ ឆ្នាំ​សិក្សា​ ២០២៣-២០២៤ សិស្ស​សម្រេច​គ្រាន់​បើ​ពូកែ​ជិត​៩០%។ ពិ​សេស​ក៏​ក្នុង​ឆ្នាំ​សិក្សា​នេះ​ សាលា​ទទួល​បាន​លទ្ធ​ផល​ជា​ច្រើន ក្នុង​ពិធី​ប្រ​ឡង​សិស្ស​ពូកែ​ថ្នា​ក់​ខេត្តអត្រា​សិស្ស​បញ្ចប់​អនុ​វិទ្យា​ល័យ​សម្រេច​ជាង​៩៨%។ ដើម្បី​រក្សា​ស្នា​ដៃ​ដែល​សម្រេច​បាន​និង​ទិស​ដៅ​ខាង​មុខ​សម្រេច​បាន​កិត្តិ​នាម​សាលា​សម្រេច​បទដ្ឋាន​ជាតិ​។ លោក​គ្រូ​លៀង​ហៀង​ស៊ឺ-ចាង​ហ្វាង​សាលា​ឱ្យ​ដឹង​៖ សា​លា​សកម្ម​នូវ​គុណ​ភាព​គ្រប់​គ្រង​ ផ្តោត​លើ​ការ​កសាង​កង​ជួរ​កម្មា​ភិបាល​គ្រូ​បង្រៀន​ដែល​មាន​ចំ​ណេះ​ដឹង​ សមត្ថ​ភាព អស់​ពីចិត្ត​លត់​ដំ​ផ្នត់​រស់​នៅ​ឱ្យ​សិស្ស ប្រើ​ប្រាស់​មូល​ដ្ឋាន​សម្ភារៈ​សិក្ខូបករ​ណ៍​មាន​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ​ បង្កើត​ទំ​នាក់ទំនង​ល្អ​រវាង​សាលា​រៀន គ្រួ​សារ​និង​សង្គម ខិត​ខំ​សម្រេច​បទដ្ឋាន​ជាតិ​ក្នុង​ពេល​ខាង​មុខ។

ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​របស់​លោក​គ្រូ​ អ្នក​គ្រូ​និង​សិស្សានុ​សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ​ជឿ​ជាក់​ថា​នឹង​ឆាប់​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​ សក្តិ​សម​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខ​ណៈ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ទំ​នុក​ចិត្ត​របស់​ឪ​ពុក​ម្តាយ​សិស្ស​នា​ពេល​កន្លង​៕

ថា​ញ់វ៉ាង​