ទីក្រុងសុកត្រាំងជំនួបមុខអនុស្សាវរីយ៍៤២ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម

08:52, 19/11/2024

រសៀល​ថ្ងៃ​ទី​១៨​ ​វិច្និកា ​នៅ​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ទី​ក្រុង​សុក​ត្រាំង​ (សុក​ត្រាំង) ​បាន​ចាត់​តាំង​ពិ​ធី​ជំនួប​មុខ​អនុស្សាវរីយ៍​៤២​ឆ្នាំ ​ទិ​វា​គ្រូ​បង្រៀន​វៀត​ណាម ​(ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ ឆ្នាំ​១៩៨២​-​ទី​២០​ខែ​វិច្និកា ​ឆ្នាំ​២០២៤)។ ​អញ្ជើញ​ចូល​រួម​ពិធី​ជំនួប​មុខ មាន​សមមិត្ត​ថាយ​ដាំង​ខ្វា​-​សមាជិក​បក្ស​ខេត្ត ​លេ​ខា​បក្ស​ទីក្រុង ​ថ្នាក់​ដឹក​នាំ​ក្រុម​បឹក្សា​ប្រ​ជា​ជន ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនទី​ក្រុង​និង​ថ្នាក់​ដឹក​នាំ​បណ្តា​សា​លា​នៅ​លើ​ភូមិ​ដ្ឋាន​ទី​ក្រុង​សុក​ត្រាំង​។

ក្នុង​ពិ​ធី​ជំនួប​មុខ ​តំណាទាំង​ឡាយ​បាន​ស្តាប់​ថ្នាក់​ដឹក​នាំ​អនុ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ទី​ក្រុង​សុក​ត្រាំង ​ថ្លែង​សុន្ទ​រក​ថា​រំលឹក​ឡើង​វិញ​នូវ​ប្រពៃ​ណី​នៃ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម ​ដើម្បី​លើក​តម្កើង​របរ​គ្រូ​បង្រៀន ​ស្ងើច​សរ​សើរបណ្តា​សមូហភាព​ បុគ្គល​ឆ្នើម​ក្នុង​ចលនា​ប្រ​ឡង​ប្រណាំង ​ដាស់​អារម្ម​ណ៍​​​សីល​ធម៌​ប្រពៃ​ណី ​“គោ​រព​គ្រូ​” ​នឹង​រំលឹក​ឡើងវិញ​នូវ​លទ្ធ​ផល​លេច​ធ្លោ​មួយ​ចំនួន​នៃផ្នែក​អប់រំ​នៅ​ទី​ក្រុង​សុក​ត្រាំង​ ឆ្នាំ​២០២៤។ ​មក​ដល់​ពេល​នេះ​បណ្តាញ​សា​លា ថ្នាក់​រៀន​របស់​ទី​ក្រុង​សុក​ត្រាំង ​មាន​ការ​អភិវឌ្ឍ​នៅ​គ្រប់​ទី​កន្លែង​។ ​ការ​សិក្សា​អប់រំ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ឆ្លើយតប​តម្រូវ​ការ​រៀនសូត្រ​របស់​សង្គម​។ ​ការ​កៀរ​គរ​កុមារ​ក្នុង​កម្រិតអាយុមាន​ការ​កើន​ឡើង​បើធៀប​នឹង​ឆ្នាំ​មុន​។ ​គុណ​ភាព​អប់រំ​បន្ត​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​។​ ការ​ថែទាំ​ចិញ្ចឹម​​ថែ​ទាំកុមារ​នៅ​មូលដ្ឋាន​អប់រំ​មត្តេយ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង ​អត្រា​កុមារ​អាយុ​៥​ឆ្នាំ​ បញ្ចប់​កម្មវិធី​អប់រំមតេ្តយ្យ​ សម្រេច​១០០% ​អត្រា​​សិស្ស​បញ្ចប់​កម្មវិធី​បឋម​សិក្សា​ សម្រេច​៩៩,៨៣% ​អត្រា​បញ្ចប់​អនុវិទ្យា​ល័យ​ សម្រេច​១០០%​ បញ្ចប់​វិទ្យា​ល័យ​សម្រេច​៩៩,៨៩%។ ​អំពី​ការ​អប់រំ​ជា​ប្រចាំៈ​ ទូ​ទាំង​ទី​ក្រុង​មាន​៩/៩​សង្កាត់ សម្រេច​ស្តង់​ដារ​ពី​ការ​អប់រំ​មត្តេយ្យ​ឱ្យ​កុមារ​អាយុ​៥​ឆ្នាំ។ល។

ថ្នាក់ដឹកនាំបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង បានជូនប័ណ្ណសរសើរនិងថតរូបអនុស្សាវ រីយ៍ជាមួយសមូហភាព បុគ្គលដែលទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី។
ថ្នាក់ដឹកនាំបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង បានជូនប័ណ្ណសរសើរនិងថតរូបអនុស្សាវរីយ៍ជាមួយសមូភាព បុគ្គលដែលទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី។

ថ្លែង​ប្រសាសន៍​ជូន​ពរទិវា​គ្រូ​បង្រៀន​វៀត​ណាម ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនទីក្រុង​សុកត្រាំង​ត្រឹង​វ៉ាំង​ជី បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ដែលផ្នែក​អប់​រំទីក្រុង​សម្រេច​បាននាពេល​កន្លង ទន្ទឹម​នឹង​នោះ​ ក៏​បានស្ងើច​សរសើរ​​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ​យ៉ាង​សកម្ម​របស់​កងជួរ​គ្រូ​បង្រៀន​ទូទាំង​ផ្នែក​អប់​រំ។ ឆ្លង​តាម​នោះ​ សង្ឃឹម​​ថា នាពេល​ខាង​មុខ ​ផ្នែក​អប់​រំទីក្រុង​នឹង​បន្តអនុ​វត្តនូវ​ដំណោះ​​ស្រាយ​លើកកម្ពស់​គុណ​ភាព​អប់​រំ ជំរុញ​ការ​ងារ​សង្គម​ភាវូ​បនីយកម្ម​នៃ​ការ​អប់​រំ ជំរុញ​ល្បឿន​កសាង​សាលា​សម្រេច​បទដ្ឋាន​ជាតិ​ បង្កើន​អនុ​វត្តបច្ចេក​វិទ្យា​ព័ត៌​មានក្នុង​ការ​បង្រៀន​។ បណ្តាលោកគ្រូ​ អ្នក​គ្រូ​មិនបង្អង់បំប៉ន​ លើកកម្ពស់​ចំណេះ​វិជ្ជា​ ដើម្បី​ឱ្យ​គ្រូ​បង្រៀន​ម្នាក់​ៗជាគំរូ​សីលធម៌​ រៀន​ដោយ​ខ្លួន​ឯង​និង​ច្នៃ​ប្រឌិត​ ទន្ទឹម​នឹង​នោះ​ ផ្តោត​លើការ​បង្រៀន​អក្សរ​ ទន្ទឹម​ជាមួយ​នឹង​ការ​អប់រំ​មនុស្ស​។  

ក្នុង​ឱកាស​នេះ​ មាន​សមូហភាព​ចំនួន​១និង​បុគ្គល​ចំនួន​៥រូប​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​នាយក​រដ្ឋ​មន្ត្រី​ ដែល​មាន​ស្នាដៃ​ក្នុង​ការ​ងារ​អប់រំ​និង​បណ្តុះ​បណ្តាល​ពី​ឆ្នាំ​សិក្សា​២០១៨​-​២០១៩​ដល់​ឆ្នាំ​សិក្សា​២០២២​-​២០២៣ ​រួម​ចំណែក​ក្នុង​បុព្វ​ហេតុ​កសាង​សង្គម​និយម​និង​ការ​ពារ​មាតុ​ភូមិ៕

ហ្វិញញឺ-លីហាន