លោកគ្រូត្រឹងសង្ហា-គ្រូបង្រៀនអក្សរខ្មែរគំរូអស់ពីចិត្តជាមួយការងារ |
គំរូដូចជាលោកគ្រូត្រឹងសង្ហា គ្រូបង្រៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវខិតខំប្រឹងប្រែងច្នៃប្រឌិតក្នុងការបង្រៀន។ បានដឹង បន្ទាប់ពីបញ្ចប់ការសិក្សាគរុកោសល្យផ្នែកសិល្បៈជាន់ខ្ពស់ ឆ្នាំ២០២២ លោកគ្រូបានចាត់មកបង្រៀននៅសាលាអនុវិទ្យាល័យទូឌីម ឃុំដាយអឹង២។ ឆ្នាំ២០២៤ លោកគ្រូបានសិក្សាផ្នែកគរុកោសល្យអក្សរសាស្ត្រខ្មែរ លោកគ្រូបានប្តូរមកបម្រើការងារនៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេរហូតមកដល់បច្ចុប្បន្ន។ ជាមួយនឹងស្មារតីអស់ពីចិត្ត ជក់ចិត្តជាមួយរបរ លោកគ្រូសង្ហាតែងសកម្មក្នុងការលត់ដំគុណធម៌មិនបង្អង់ការស្រាវជ្រាវ រៀនសូត្រដើម្បីលើកកម្ពស់ចំណេះដឹង ខ្នះខ្នែងផ្លាស់ថ្មីវិធីសាស្ត្របង្រៀនឱ្យសមស្របនឹងសិស្សម្នាក់ៗ មួយជំហានម្តងៗបំពេញតម្រូវការនៃវិស័យអប់រំសព្វថ្ងៃ។ ដើម្បីបង្រៀនវិញ្ញាសាខ្មែរឱ្យបានល្អនិងមិនធ្វើឱ្យសិស្សធុញទ្រាន់ ខ្ញុំតែងប្រើវិធីដូច បែងចែកក្រុមពិភាក្សា អនុវត្តជំនាញស្តាប់ និយាយ អាន សរសេរ ទន្ទឹមនឹងនោះឱ្យប្អូនៗបកប្រែវាក្យស័ព្ទវៀតណាមមកជាភាសាខ្មែរ” លោកគ្រូសង្ហាឱ្យដឹងដូច្នេះ។ មិនត្រឹមតែសកម្មក្នុងការស្រាវជ្រាវដោះដូរវិធីសាស្ត្របង្រៀនបែបថ្មីទំនើប លោកគ្រូសង្ហាក៏បានស្នើយ៉ាងសកម្មនូវការច្នៃប្រឌិតមានប្រសិទ្ធភាពជាច្រើនក្នុងមុខជំនាញដូចច្នៃប្រឌិត “ដំណោះស្រាយមួយចំនួនជួយសិស្សឱ្យដឹងពាក្យកម្ចីពីភាសាបាលី សំស្ក្រឹត ឆ្លងតាមការអនុវត្តច្នៃប្រឌិតឱ្យឃើញសមត្ថភាពរបស់សិស្សដឹងពីពាក្យកម្ចីបាលី សំស្ក្រឹតរបស់ប្អូនៗបានកែលម្អច្បាស់ក្រឡែត ពីសិស្សចំនួន៥១រូបមិនដឹងពាក្យ (ដើមឆ្នាំសិក្សា២០២៣-២០២៤) ថយចុះនៅត្រឹមតែ១១ប្អូន (ចុងឆ្នាំសិក្សា)។ អស់រយៈពេលច្រើនឆ្នាំបំពេញការងារនៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកត្រឹងដេ រៀងរាល់ឆ្នាំ លោកគ្រូសង្ហាក៏មានសិស្សជាច្រើនទទួលបានរង្វាន់ខ្ពស់ក្នុងពិធីប្រឡងសិស្សពូកែវិញ្ញាសាខ្មែរថ្នាក់ខេត្ត ស្រុកដូចៈ មួយរង្វាន់លេខ១ មួយរង្វាន់លេខ៣ថ្នាក់ស្រុក មួយរង្វាន់លេខ២ ពីររង្វាន់លេខ៣ថ្នាក់ខេត្ត។ល។ នេះជាកម្លាំងលើកទឹកចិត្តដ៏មានអត្ថន័យចំពោះគ្រូបង្រៀនដែលស្រឡាញ់របរ។
ព្រះតេជគុណស៊ើងមិញហៀងគំរូអស់ពីព្រះទ័យជាមួយភាសា អក្សរជនជាតិ |
ឃុំដាយអឹង២ ស្រុកត្រឹងដេ ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅច្រើន ប៉ុន្តែ ប្អូនៗនៅទីនេះភាគច្រើនចេះនិយាយភាសាខ្មែរតែសរសេរ អានមិនទាន់បានល្អ។ ដោយឃើញភាពខ្វះខាតខាងលើ ប៉ុន្មានឆ្នាំជិតៗនេះ ព្រះតេជគុណស៊ើងមិញហៀង-ព្រះចៅអធិការវត្តសិរីពោធីដើមពោធិ៍ នៅភូមិដើមពោធិ៍ ឃុំដាយអឹង២ តែងបើកថ្នាក់បង្រៀននារដូវវិស្សមកាលជាប្រចាំដល់កូនចៅជនរួមជាតិមករៀនអក្សរ ដោយសង្ឃឹមថាប្អូនៗចេះអាន ចេះសរសេរភាសារបស់ខ្លួន។ ក្នុងរដូវវិស្សមកាលឆ្នាំនេះ វត្តបើកបង្រៀនអក្សរខ្មែរបានចំនួន១០ថ្នាក់ ចាប់ពីថ្នាក់ទី១-៤ ថ្នាក់នីមួយៗ មានសិស្សប្រហែល៣៦រូប។ ព្រះតេជគុណស៊ើងមិញហៀងមានសង្ឃដីកា៖ ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំបង្រៀន អាត្មាឃើញប្អូនៗនៅទីនេះ ក្នុងចំណោមប្អូនៗទាំង១០រូប មានតែពីរបីប្អូនប៉ុណ្ណោះដែលចេះអាន។ ហេតុដូច្នេះ អាត្មាចង់ធ្វើអ្វីមួយដើម្បីជួយប្អូនៗជិតដិតបានភាសា អក្សរ ទន្ទឹមនឹងនោះ រួមចំណែកអភិរក្ស ពង្រីក ភាសា អក្សររបស់ជនជាតិ។ អាស្រ័យហេតុនេះ អាត្មានិងគណៈកម្មវត្តតែងខិតខំប្រឹងប្រែងបើកថ្នាក់អក្សរខ្មែររៀងរាល់រដូវវិស្សមកាល។ ដោយស្មារតីរក្សាអក្សរខ្មែរ រួមចំណែកអភិរក្ស ពង្រីកប្រពៃណីវប្បធម៌ ភាសា អក្សររបស់ជនរួមជាតិ ចូលចិត្តរៀនអក្សរខ្មែរ ប្អូនឡឹមធីធូហៀងជាសិស្សថ្នាក់ទី២ ភូមិដើមពោធិ៍ឱ្យដឹង៖ កាលពីមុន ប្អូនគ្រាន់តែចេះនិយាយភាសាខ្មែរមិនចេះសរសេរអក្សរ ប៉ុន្តែតាំងពីចូលរៀនថ្នាក់វិស្សមកាលបានព្រះសង្ឃបង្រៀន ណែនាំយ៉ាងល្អិតល្អន់ក្នុងការសរសេរ របៀបអានប្អូនបានចេះអាននិងចេះសរសេរអក្សរខ្មែរ។ ប្អូនសង្ឃឹមថា ថ្នាក់រៀននឹងបានបើករៀងរាល់រដូវវិស្សមកាលដើម្បីប្អូននិងមិត្តភ័ក្តិបានរៀនភាសារបស់ខ្លួន។
ក្រៅពីការបង្រៀនតាមកម្មវិធី ព្រះតេជគុណស៊ើងមិញហៀងនៅទាំងបង្រៀនបទពិសោធន៍ដល់សិស្ស ព្រះសង្ឃឱ្យចេះស្រឡាញ់វប្បធម៌ជនជាតិរបស់ខ្លួន។ ទន្ទឹមនឹងនោះ ថ្នាក់រៀនតែងទទួលបានការគាំទ្រ លើកទឹកចិត្តពីរដ្ឋអំណាចនិងមាមីងពុទ្ធបរិស័ទអំពីស្មារតីក៏ដូចការឧបត្ថម្ភសម្ភារៈ តាំងពីនោះ ជួយប្អូនៗជម្នះរាល់ការលំបាកនិងសប្បាយរីករាយក្នុងការចូលរៀន។ ការរីករាយនៃការរៀនសូត្រ ភាពជឿនលឿនក្នុងការអាន សរសេរអក្សរខ្មែររបស់សិស្ស ជាលទ្ធផលនៃការខិតខំរបស់អ្នកដែលបានចាត់តាំងថ្នាក់បង្រៀននារដូវវិស្សមកាល ក្នុងនោះមានព្រះតេជគុណស៊ើងមិញហៀង។
សង្ឃឹមថា ជាមួយនឹងបទពិសោធន៍ ចំណេះដឹងរបស់ខ្លួន នាពេលកន្លង លោកគ្រូសង្ហានិងព្រះតេជគុណស៊ើងមិញហៀង នឹងបន្តការគប់វាល់ច្រើនថែមទៀតក្នុងការនាំយកអក្សរ អត្តសញ្ញាណវប្បធម៌ល្អស្អាតរបស់ជនជាតិប្រគេន ជូនដល់កូនជនរួមជាតិខ្មែរ គ្រប់អង្គ រូប ដើម្បីប្អូនៗយល់អំពីតម្លៃវប្បធម៌ ភាសា អក្សររបស់ជនជាតិ តាំងពីនោះ រួមកម្លាំងអភិរក្សពង្រីកនូវតម្លៃវប្បធម៌ល្អស្អាតរបស់ជនជាតិ។
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin