ពង្រីកប្រសិទ្ធភាពចលនារៀនសូត្រតាមអ៊ំ

04:57, 28/10/2024

នា​ពេល​កន្លង​ ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​គឺ​ជា​ទង្វើ​ជា​ប្រ​ចាំ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​គ្រប់​ថ្នា​ក់​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​ភូមី ស្រុក​មីទូ (សុក​ត្រាំង​)។ ឆ្លង​តាម​នោះ​មាន​លេច​ធ្លោ​សមូហ​ភាព​ បុគ្គល​គំ​រូ​ឆ្នើម​ជា​ច្រើន​ជា​មួយ​នឹង​ទង្វើ​ជាក់​ស្តែង​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​។

បងថាច់ប៊ូវតឹង (ខាងស្តាំ) កម្មាភិបាលសម្ព័ន្ធយុវជនគំរូឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ
បងថាច់ប៊ូវតឹង (ខាងស្តាំ) កម្មាភិបាលសម្ព័ន្ធយុវជនគំរូឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ

ដោយ​យល់​ថា​ ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​ អា​រម្ម​ណ៍ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​ជាភារ​កិច្ច​សំ​ខាន់​ចំ​ពោះ​បុព្វ​ហេតុ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​ ដូច្នេះ​ហើយ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ សមា​គម​កសិករ​ឃុំ​ភូមី​បាន​កសាង​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នូវ​ផែន​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ ផ្សារ​ភ្ជាប់​ជាមួយ​កម្ម​វិធី​ ការ​ងារ​សមា​គម ពិសេស​ ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​។ តាម​សមមិត្ត​លីថាញ់​-ប្រ​ធាន​សមា​គមក​សិករ​ឃុំ​ភូមី ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​សមា​គម​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​សេចក្តី​សម្រេច​មជ្ឈិម​៤​នីតិ​កាល​ទី​១៣ ផ្សារ​ភ្ជាប់​ជា​មួយ​សា​រា​ចរ​លេខ​០៥​-CT/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ប្រ​ធាន​បទ​ឆ្នាំ​២០២៣ “រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្ម​ណ៍ សីល​ធម៌​ឥរិយា​បថ​ហូ​ជីមិញ​”។ កម្មា​ភិបាល​ សមា​ជិក​កសិករ​ចុះ​ឈ្មោះ​តាម​៤លក្ខ​ឋាន​ “សាមគ្គី​-ឧស្សាហ៍​ព្យា​យាម-ប្រឺត​សំ​ចៃ​-​ខ្នះ​ខ្នែង​-ច្នៃ​ប្រ​ឌិត​” ដោយ​គណៈ​អចិ​ន្ត្រៃយ៍​សមា​គម កសិករ​ខេត្ត​បំ​ផុស​ចលនា​សម្រេច​១០០%​ផែន​ការ​។ កសាង​និង​រក្សា​នូវ​ទម្រង់​ប្រ​មូល​សម្រាម​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​នៅ​ដំ​ណាក់​បូម​ទឹក​ភូមិ​បឹង​កក់​សហការ​ជា​មួយ​សមា​គម​កសិករ​ស្រុក​និង​អនុ​មន្ទីរ​ធន​ធាន​ធម្ម​ជាតិ​និង​បរិស្ថាន​ស្រុក​ចាប់​ផ្តើម​កសាង​ឡ​កែច្នៃ​​  សម្រាម​ចំ​នួន​១០ នៅ​ភូមិ​ដើម​ស្វាយ​ រួម​ចំ​ណែក​ការ​ពារ​បរិស្ថាន​។ ក្រៅ​​ពីនេះ​សមា​គម​នៅ​ទាំង​ឃោ​សនា​ចលនា​កម្មា​ភិបាល​ សមា​ជិក​កសិករ​ចូល​រួម​រាល់​សកម្ម​ភាព​កសាង​ជន​បទ​ថ្មី​ ចលនា​កាប់​ឆ្ការ​អនុ​វត្ត​ដង​ផ្លូវ​គំ​រូ​និង​ដាក់​ភ្លើង​ថាម​ពល​ព្រះ​អា​ទិត្យ​ នៅ​ភូមិ​ដើម​ស្វាយ​ មាន​បណ្តោយ​១.២០០​ម៉ែត្រ​ សរុប​ថវិកា​ជិត​៧០​លាន​ដុង។ ចលនា​បាន​ជិត​៦០០​លាន​ដុង​និង​កម្លាំង​ពល​កម្ម​៥០​ថ្ងៃ​ សង់​ស្ពាន​ជន​បទ​ចំ​នួន​២។ ទន្ទឹម​នឹង​នោះ​ កសាង​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ក្នុង​សមា​ជិក​ដូចៈ ក្រុម​សហការ​ចិញ្ចឹម​គោ​សាច់ ដាំ​ដំណាំ​ ធ្វើ​ស្រូវ​គុណ​ភាព​ខ្ពស់​។ល។ ឃើញ​ថា​ បណ្តា​ទង្វើ​ជាក់​ស្តែងខាង​លើ​ សមា​គម​បាន​រួម​ចំ​ណែក​ជាមួយ​នឹង​បក្ខ​ភាគ​ឃុំ​អនុ​វត្ត​សម្រេច​នូវ​លក្ខ​ឋាន​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។

ក្រៅ​ពី​ទម្រង់​ វិធី​ធ្វើ​របស់​សមូហ​ភាព​ ឃុំ​ភូមី​ក៏​បាន​លេច​ធ្លោ​បុគ្គ​លគំ​រូ​ឆ្នើម​ជា​ច្រើន​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​។ គំ​រូ​ដូច​បង​ថាច់​ប៊ូវ​តឹង​-លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី។ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ បង​តឹង​ចែក​រំ​លែក​៖ ក្នុង​ការ​ងារ​ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​អំ​ពី​អ៊ំ​តាំង​ពីការ​បណ្តុះ​គុណ​ធម៌​ ផ្នត់​រស់​នៅ​របស់​កម្មា​ភិបាល​សម្ព័ន្ធ​យុវជន​ ពិសេស​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​ ការ​ងារ​សុខុ​មាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០២៤ បង​តឹង​បាន​ចលនា​សង់​ស្ពាន​ជន​បទ​ចំ​នួន​៣ ដាក់​បង្គោល​ភ្លើង​ថាម​ពល​ព្រះ​​អា​ទិត្យ​ សង់​ផ្ទះ​ថ្មី​ឱ្យ​សម្ព័ន្ធ​យុវជន​២​ខ្នង​ យុវជន​​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ឧប​ត្ថម្ភ​កង់​៥១​គ្រឿង​និង​អំ​ណោយ​១៥០​ចំ​ណែក​ដល់​កុមា​រដែល​ជួប​ការ​លំ​បាក​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​ សរុប​ថវិកា​ជាង​​១​ពាន់​លាន​ដុង។ ទន្ទឹម​នឹង​នោះ​ បង​នៅ​ទាំង​ សហការ​ជា​មួយ​អង្គ​ការ​ភូមិ​កាប់​ឆ្ការ​ស្មៅ​ ដាំ​ផ្កា​ ធ្វើ​របង​ សង់​បង្គោល​ទង់​។ល។ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាពជន​បទ​កាន់​តែ​រីក​ចម្រើន​។

ជា​មួយ​ការ​លើក​កម្ពស់​រៀន​សូត្រ​ ធ្វើ​តាម​​អ៊ំ​បាន​លេច​ធ្លោ​សមូហ​ភាព​ បុគ្គល​គំ​រូ​ឆ្នើម​ជាច្រើន​ដោយ​ទម្រង់​ល្អ​ៗ​ ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​។ ជឿ​ជាក់​ថា​​នា​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​នឹង​បន្ត​ស្ងើច​សរ​សើរ​ បើក​ទូ​លាយ​សមូហ​ភាព​ បុគ្គល​គំ​រូ​ឆ្នើម​ដើម្បី​ឱ្យ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​មួយ​ថ្ងៃ​កាន់​តែមាន​ប្រ​សិទ្ធ​ភាព​៕ ​

ថា​ញ់វ៉ាង​ - លីហាន់​