បណ្តាសមិទ្ធផលនៃផ្នែកសុខាភិបាលសុកត្រាំង

04:58, 17/10/2024

ប៉ុន្មា​ន​ឆ្នាំ​កន្លង​ កង​ជួរ​គ្រូ​ពេទ្យ​ផ្នែក​សុខា​ភិបាល​សុក​ត្រាំង​ សកម្ម​សិក្សា​នូវ​មុខ​ជំ​នាញ​ លត់ដំ​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ កែ​លម្អ​គុណ​ភាព​សេវា​ បំ​ពេញ​ល្អ​ភារ​កិច្ច​ការ​ពារ​និង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ តាំង​ពី​នោះ​ បង្ក​លក្ខណៈ​ដើម្បី​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​សុខា​ភិបាល​តាម​ទិស​ទំ​នើប​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​។

ដាលីន-លីហាន់
វេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលខេត្តកំពុងពិនិត្យជំងឺឱ្យប្រជាជន
វេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលខេត្តកំពុងពិនិត្យជំងឺឱ្យប្រជាជន

អនុ​វត្ត​ល្អ​នូវ​ដំ​បូន្មាន​របស់​អ៊ំ​ហូ “គ្រូ​ពេទ្យ​ប្រៀប​ដូច​ម្តាយ​” ផ្នែក​សុខា​ភិបាល​ខេត្ត​ផ្តោត​លើ​ការ​កសាង​និង​អភិ​វឌ្ឍ​កង​ជួរ​  គ្រូ​ពេទ្យ​“ភ្លឺ​ស្វាង​ខាង​ក្រម​សីល​ធម៌​ពូកែ​ខាង​បច្ចេក​ទេស​ពេទ្យ​”            លើក​  កម្ពស់​គុណ​ភាព​បម្រើ​អ្នក​ជំ​ងឺ​ ខិត​ខំ​នាំ​យក​សេវា​ពេទ្យ​ប្រ​កប​ដោយ​គុណ​ភាព​ដល់​ប្រ​ជា​ជន​។ តាម​នោះ​ រួម​ជា​មួយ​នឹង​ការ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឧបករណ៍​បំ​ប៉ន​ លើក​កម្ពស់​ចំ​ណេះ​ដឹង​មុខ​ជំ​នាញ​ឱ្យ​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ ផ្នែក​សុខា​ភិបាល​បាន​អនុ​វត្ត​ការ​ជឿន​លឿន​វិទ្យា​សាស្ត្រ-​បច្ចេក​ទេស​ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​។ល។ នាំ​មក​នូវ​ក្តី​សង្ឃឹម​និង​បន្ថយ​​ការ​ចំ​ណាយ​ឱ្យ​អ្នក​ជំ​ងឺ​។ ក្នុង​ឆ្នាំ​២០២៣ ផ្នែក​​សុខា​ភិបាល​ខេត្ត​បាន​ពិនិត្យ​ជំងឺឱ្យជាង​២,៥​លាន​នាក់​ ក្នុង​នោះ​ អ្នក​ជំ​ងឺ​ព្យា​បាល​ស្នាក់​ក្នុង​ពេទ្យ​ចំ​នួន​១៧.៦០០​នាក់ អ្នក​ជំ​ងឺ​ព្យា​បាល​ដែល​មិន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​៩៨.៦០០​នាក់ ទូ​ទាំង​ខេត្ត​មានសរុប​ចំ​នួន​៣.៩៥០​គ្រែ អត្រា​វជ្ជ​បណ្ឌិត​/ប្រ​ជា​ជន​មួយ​ម៉ឺន​នា​ក់ សម្រេច​៩,០១​%​វេជ្ជ​បណ្ឌិត​/ប្រ​ជា​ជន​មួយ​ម៉ឺន​នាក់។ ពិសេស​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល ​មន្ទីរ​ពេទ្យ​សម្ភព​ខេត្ត​បាន​អនុ​វត្ត​បច្ចេក​ទេស​ថ្មី​ បច្ចេក​ទេស​ខ្ពស់​ក្នុង​សកម្ម​ភាព​ពិនិត្យ​ព្យា​បាល​បង្កើន​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល។ល។ រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​បុព្វ​ហេតុ​ការ​ពារ​និង​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​។ វេជ្ជ​បណ្ឌិត​ឯក​ទេស​២ ជុង​តឹង​ឌិញ​-នា​យក​មន្ទីរ​ពេទ្យ​សម្ភព​សុក​ត្រាំង​ឱ្យ​ដឹង​៖ រួម​ជា​មួយ​ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ ឧប​ករ​ណ៍​ពេទ្យ​ទំ​នើប​ៗ មន្ទីរ​ពេទ្យ​បាន​ផ្ទេរ​បច្ចេក​ទេស​ខ្ពស់​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​។ ពិសេស​ មន្ទីរ​ពេទ្យ​មាន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មាន​ជំ​នាញ​ច្បាស់​លាស់​ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​ថែ​ទាំ​អ្នក​ជំ​ងឺ​ ដូច្នេះ​ហើយ​ ទើប​ទទួល​បាន​ការ​ពេញ​ចិត្ត​ច្រើន​របស់​អ្នក​ជំ​ងឺ​ដែល​ស្នាក់​នៅ​ក្នុង​និង​ក្រៅ​មន្ទីរ​ពេទ្យ​។ ឆ្នាំ​២០២៤ មន្ទីរ​ពេទ្យ​ជំ​រុញ​ការ​បណ្តុះ​បណ្តាល​ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ថ្នា​ក់​លើ​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ជំ​នាញ​ ផ្ទេរ​បច្ចេក​ទេស​ថ្មី​ ទំ​នើប​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ សមត្ថ​ភាព​ជំ​នា​ញ​បំ​ពេញ​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។

តាម​វេជ្ជ​បណ្ឌិត​ឯក​ទេស​២ ង្វៀង​កុង​ជឺ​-នា​យក​មន្ទីរ​សុខា​ភិបាល​ខេត្ត​ឱ្យ​ដឹង​ បច្ចុ​ប្បន្ន​​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ សង្កាត់​ ទីរួម​ស្រុក​១០០%​​តែង​សម្រេច​លក្ខ​ឋាន​សុខា​ភិបាល​ជាតិ​ ដូច្នេះ​ ការ​ចាក់​ថ្នាំ​បើក​ទូ​លាយ​បាន​សម្រេច​តាម​ផែន​ការ​។ រួម​ជា​មួយ​នោះ​ អង្គ​ភាព​ជំ​នា​ញ​ក៏​បាន​ដោះ​ស្រាយ​ទាន់​ពេល​សម្បុក​ជំ​ងឺ​គ្រុន​ឈាម​-ដៃ​-ជើង​-មាត់​និង​ជំ​ងឺ​ថ្មី​ផ្សេង​ទៀត​ ទប់​ស្កាត់​មិន​ឱ្យ​ជំ​ងឺ​កើត​ឡើង​។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ បុគ្គ​លិក​ពេទ្យ​ មក​ដល់​​ពេល​នេះ​ ផ្នែក​សុខា​ភិបាល​ខេត្ត​ អនុ​វត្ត​សម្រេច​និង​ផ្លោះ​ផែន​ការ​សេចក្តី​សម្រេច​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​ដែល​បាន​ដាក់​ចេញ​ សម្រេច​ភារ​កិច្ច​ការ​ពារ​ល្អ​និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​។

កំ​ណត់​ច្បាស់​តួនា​ទី​ពី​ការ​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ ប៉ុន្មា​ន​ឆ្នាំ​កន្លង​ ផ្នែក​សុខា​ភិបាល​ខេត្ត​មិន​បង្អង់​ផ្លាស់​ថ្មី​ក្នុង​ការ​គ្រប់​​គ្រង​ ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើន​ចំ​ណេះ​ដឹង​មុខ​ជំ​នាញ​ ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​។ ទន្ទឹម​នឹង​នោះ​អនុ​វត្ត​យ៉ាង​សកម្ម​នូវ​សេវា​បច្ចេក​ទេស​ខ្ពស់​ រួម​ចំ​ណែក​លើក​ម្ពស់​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ថែទាំ​សុខ​ភាព​ឱ្យ​ប្រ​ជា​ជន​៕

ដាលីន-លីហាន់​