រោគ​សញ្ញា​ដំ​បូង​នៃ​អ្នក​ជំ​ងឺ​រីក​ប៉ោង​សរ​សៃ​ឈាម​ខួរ​ក្បាល​

21:36, 07/10/2024

អ្នក​ជំ​ងឺ​អា​យុ​៦៣​ឆ្នាំ​ម្នាក់ មក​ពី​ខេត្ត​វិញ​ឡុង​ ត្រូវ​បាន​វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​មី​គឺវ​ឡុង​ជួយ​សង្រ្គោះ​បាន​ទាន់​ពេល​ ឆ្លង​ផុត​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត ដែល​បណ្ដាល​មក​ពី​រីក​ប៉ោង​សរ​សៃ​ឈាម​ខួរ​ក្បាល។​

វេជ្ជ​បណ្ឌិត​ បាន​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​អ្នក​ជំ​ងឺ​មុន​ពេល​ចុះ​ពី​ពេទ្យ។​
រូប​ថត​៖ មន្ទីរ​ពេទ្យ​ផ្តល់​ជូន​

វេជ្ជ​បណ្ឌិត​ បាន​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​អ្នក​ជំ​ងឺ​មុន​ពេល​ចុះ​ពី​ពេទ្យ។​

រូប​ថត​៖ មន្ទីរ​ពេទ្យ​ផ្តល់​ជូន​

រោគ​សញ្ញា​ដំ​បូង​ដែល​លោក​ L.V.B ជួប​ប្រ​ទះ​មុន​ពេល​ចូល​មន្ទីរ​ពេទ្យ​គឺ ឈឺ​ក្បាល​ វិល​មុខ​និង​សម្ពាធ​ឈាម​កើន​ឡើង។​ ខណៈ​ពេល​ទទួល​អ្នក​ជំ​ងឺ​ ក្រុម​គ្រូ​ពេទ្យ​បាន​វាយ​តម្លៃ​ អ្នក​ជំ​ងឺ​មាន​រោគ​សញ្ញា​នៃ​ជំ​ងឺ​រីក​ប៉ោង​សរ​សៃ​ឈាម​ខួរ​ក្បាល​ ម្ល៉ោះ​ហើយ​ក៏​បាន​ធ្វើ​ការ​សង្រ្គោះ​បន្ទាន់​ (Code Stroke)។​ ភ្លាម​ៗ​នោះ​ អ្នក​ជំ​ងឺ​ត្រូវ​បាន​ចាត់​ឱ្យ​ស្កេន​ CT ខួរ​ក្បាល។​ លទ្ធ​ផល​បាន​បង្ហាញ​ថា​ មាន​ការ​ហូរ​ឈាម​នៅ​ចន្លោះ​ ក្រោម​ស្រោម​ខួរ​ដោយ​សារ​ធ្លាយសរ​សៃ​ឈាម​ដែល​មាន​ទំ​ហំ​ ៥ X ៥ មី​លី​ម៉ែត្រ។​

ក្រុម​វេជ្ជ​បណ្ឌិត​បាន​ឯក​ភាព​អនុវត្ត​វិធី​សាស្រ្ត​បិទ​ភ្ជាប់​សរ​សៃ​ឈាម​ដែល​ធ្លាយ​ដោយ​ឧប​ករណ៍ Coil ជំ​នួយ​ដោយ​ម៉ា​ស៊ីន​ថត​សរ​សៃ​ឈាម​ឌីជី​ថល​ដក​ឌីជី​ថល (DSA)។​ ក្រុម​គ្រូ​ពេទ្យ​អន្តរា​គមន៍​ដោយ​ការ​ស៊ក​បំពង់​មួយ​តូច (អង្កត់​ផ្ទិត​ប្រ​ហែល​១,៨​មីលី​ម៉ែត្រ) ពី​សរ​សៃ​ឈាម​ក្រ​ហម​ក្នុង​ក្រ​លៀន​ឡើង​ទៅ​សរ​សៃ​ឈាម​ខួរ​ក្បាល​ដែល​ខូច។​ គ្រូ​ពេទ្យ​ឯក​ទេស​បាន​ធ្វើ​ការ​វះ​កាត់​ត្រង់​កន្លែង​ប៉ោង​នៃ​សរ​សៃ​ឈាម​ខួរ​ក្បាល​ ហើយ​អនុវត្ត​ Embolization ដើម្បី​ធ្វើ​ឱ្យ​បាត់​ស្ទះ​ការ​រីក​ប៉ោង​សរ​សៃ​ឈាម​ដោយ​ឧប​ករណ៍ Coil ក្រោម​ ប្រ​ព័ន្ធ​ DSA ។​

រយៈ​ពេល​អន្ត​រា​គមន៍​ប្រ​មាណ​១​ម៉ោង។​ ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​បាន​៥​ថ្ងៃ​ ស្ថាន​ភាព​អ្នក​ជំ​ងឺ​បាន​ធូរ​ស្រាល​ស្ទើរ​តែ​ទាំង​ស្រុង​និង​មាន​ស្មារតី​រឹង​ប៉ឹង។​ អ្នក​ជំ​ងឺ​ត្រូវ​បាន​វេជ្ជ​បណ្ឌិត​អនុញ្ញាត​ឱ្យ​ចុះ​ពី​ពេទ្យ​ និង​កំ​ណត់​ពេល​ពិនិត្យ​តាម​ដាន​សុខ​ភាព​នៅ​ពេល​ក្រោយ។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​២ ង្វៀង​ហ៊ឺវ​ថាយ ប្រ​ធាន​ផ្នែក​ជំ​ងឺ​បេះ​ដូង - អន្ត​រា​គមន៍​ផ្នែក​សរ​សៃ​ឈាម​ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​មីគឺវ​ឡុង​ ឱ្យ​ដឹង​ ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ គឺស្ថាន​ភាព​គ្រោះ​ថ្នាក់​ដែល​អាច​បន្សល់​នូវ​សំ​ណល់​រោគ​សរ​សៃ​ប្រ​សា​ទធ្ងន់​ធ្ងរ​ និង​អាច​ស្លាប់​ប្រ​សិន​បើ​មិន​បាន​ព្យា​បាល​ទាន់​ពេល។​ ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ រួម​មាន​ពីរ​ប្រ​ភេទ៖ ការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល​និង​ស្ទះ​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល។​ បើ​ប្រៀប​នឹង​ជំ​ងឺ​ស្ទះ​សរ​សៃ​ឈាម​ខួរ​ក្បាល​ ជំ​ងឺ​ចេញ​ឈាម​ក្នុង​ខួរ​ក្បាល​គឺមិន​សូវ​កើត​មាន​ទេ​ ប៉ុន្តែ​មាន​អត្រា​មរណ​ភាព​ខ្ពស់​ជាង។​ អ្នក​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ដោយ​សារ​ហូរ​ឈាម​ខាង​ក្រោម​ស្រោម​ខួរ​ គឺ​ស្ថាន​ភាព​ហូរ​ឈាម​ទៅ​ចន្លោះ​ខួរ​ក្បាល​និង​ភ្នាស​ដែល​គ្រប​លើ​ខួរ​ក្បាល។​ ការ​អន្ត​រាគន៍​ព្យា​បាល​ធ្វើ​ឱ្យ​បាត់​ប៉ោង​សរ​សៃ​ឈាម​ខួរ​ក្បាល​ដោយ​ឧប​ករណ៍ Coil ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ការ​រីក​ចម្រើន​ផ្នែក​វេជ្ជ​សាស្រ្ត​ជំ​នួស​ឱ្យ​ការ​វះ​កាត់​គៀប​សរ​សៃ​ឈាម​ដែល​ប៉ោង​ដូច​ពី​មុន។​ ជា​មួយ​នឹង​គុណ​សម្បត្តិ​លេច​ធ្លោ​ជា​ច្រើន​វិធី​សាស្រ្ត​នេះ​ ជួយ​ឱ្យ​ស្ទះ​សរ​សៃ​ឈាម​ខួរ​ក្បាល​បាត់​យ៉ាង​ឆាប់​ អ្នក​ជំ​ងឺ​មិន​សូវ​ឈឺ​ចាប់​ រយៈ​ពេល​ដេក​ពេទ្យ​ព្យា​បាល​ក៏​ខ្លី​ ហា​និភ័យ​ក៏​ទាប។​

វេជ្ជ​បណ្ឌិត​ ង្វៀង​ហ៊ឺវ​ថាយ ឱ្យ​ដឹង​បន្ថែម៖ ពេល​វេលា​ចាប់​ពី​មាន​រោគ​សញ្ញា​នៃ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​រហូត​ដល់​ពេល​ចាប់​ផ្ដើម​ព្យា​បាល​ គឺ មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់។​ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ “ពេល​វេលា​មាស​” កំ​ណត់​សម្រេច​ការ​រស់​រាន​របស់​អ្នក​ជំ​ងឺ​ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ប៉ះ​ពាល់​ខួរ​ក្បាល។​ ពេល​វេលា​មាស​ក្នុង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ គឺក្រោម​៣​ម៉ោង។​ ដើម្បី​គ្រប់​គ្រង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​និង​បង់​ប្រាក់​ព្យា​បាល​ទាប​ រយៈ​ពេល​សង្គ្រោះ​បន្ទាន់​និង​ព្យា​បាល​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ “ពេល​វេលា​មាស​” គឺ​ជា​កត្ដា​កំ​ណត់​សម្រេច​ដំ​បូង​បង្អស់។​ ពេល​អ្នក​ជំ​ងឺ​មាន​រោគ​សញ្ញា​ណា​មួយ​ដែល​សង្ស័យ​កើត​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ គួរ​ប្រ​ញាប់​ទៅ​កាន់​មជ្ឈ​មណ្ឌល​ឯក​ទេស ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ដែល​នៅ​ជិត​បំ​ផុត​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ឆាប់​បំ​ផុត៕​

                                           ធូសឿង - ប្រែសម្រួល​៖ ថាច់​ធី

កាសែតកឹងធើ Online