គិតអានថែទាំសិស្សជនជាតិភាគតិច

05:56, 29/10/2024

ប៉ុន្មាន​ឆ្នាំ​កន្លង​ សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ចូវ​ថាញ់​បាន​កសាង​បរិស្ថាន​សាលា​អប់​រំ​គ្រប់​វិស័យ​ រួម​និង​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ជា​មួយ​ការ​រៀប​ចំ​ជីវ​ភាព​រស់​នៅ​អន្តេ​វា​សិក​ដ្ឋាន​ ថែទាំ​សុខ​ភាព​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​ស្រុក​ ឆ្លង​តាម​នោះ​បាន​ជួយ​ប្អូន​ៗ​ស្ងប់​ចិត្ត​រៀន​សូត្រ​ លត់​ដំ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​របស់​សាលា​។

សាលាអនុវិទ្យាល័យអន្តេវាសិកស្រុកចូវថាញ់ បានយកចិត្តទុកដាក់វិនិយោគកសាងរឹងមាំ
សាលាអនុវិទ្យាល័យអន្តេវាសិកស្រុកចូវថាញ់ បានយកចិត្តទុកដាក់វិនិយោគកសាងរឹងមាំ

លោក​គ្រូ​ដូ​វ៉ាំង​ណូន-​ចាង​ហ្វាង​សាលា​អនុ​វិទ្យា​ល័យជនជាតិ​អន្តេ​វា​សិក​ស្រុក​ចូវ​ថា​ញ់​ឱ្យ​ដឹង​៖ ក្នុង​សកម្ម​ភាព​សាលា​តែងទទួល​បាន​យក​ចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ គណៈ​ផ្នែក​គ្រប់​ថ្នាក់​ មូល​ដ្ឋាន​សម្ភារៈ​មួយ​ថ្ងៃ​កាន់​តែ​បាន​បើក​ទូ​លាយ​ គុណ​ភាព​អប់​រំ​មួយ​ជំ​ហាន​ម្តង​ៗ​បាន​លើក​កម្ពស់​ កង​ជួរ​គ្រូ​បង្រៀន​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​អំ​ពី​ចំ​នួន​ រៀប​ចំ​វិញ្ញា​សា​គ្រប់​គ្រាន់​១០០%​ ចំ​ណេះ​វិជ្ជា​សម្រេច​តាម​ស្តង់​ដារ​និង​លើស​ស្តង់​ដារ។ ឆ្នាំ​សិក្សា​២០២៤​-២០២៥ សា​លា​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​៣៧​រូប​មា​ន​៨​ថ្នាក់ ពីថ្នាក់​ទី​៦​ដល់​ថ្នាក់​ទី​៩ មាន​សិស្ស​២៦៥រូប​ ជា​កូន​ជន​ជាតិ​ភាគ​តិច​។ ក្នុង​ការ​បង្រៀន​ សាលា​បាន​កែ​ប្រែ​នូវ​វិធី​សាស្ត្រ​បង្រៀន​ឱ្យ​ស័ក្តិ​សម​នឹង​សិស្ស​ជន​ជាតិ​ភាគ​តិច​ កសាង​ចលនា​សិស្ស​រៀន​ដោយ​ខ្លួន​ឯង​​ប្រ​សិទ្ធ​ភាព​ វាយ​តម្លៃ​និង​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ប្រ​ចាំ​ថ្នាក់​ យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់​រំ​ របៀប​រស់​នៅ​និង​ជំ​នាញ​សកម្ម​ភាព​សង្គម​សម​ស្រប​។ សាលា​បាន​ត្រួត​ពិនិត្យ​គុណ​ភាព​ ក្តាប់​ស្ថាន​ភាព​និង​បែង​ប្រ​ភេទ​សិស្ស​ដើម្បី​មាន​វិធាន​ការ​បង្រៀន​បន្ថែម​ទាន់​ពេល​ សម​ស្រប​ប្រ​សិទ្ធ​ភាព​ ចាត់​គ្រូ​បង្រៀន​បំ​ប៉ន​លើក​កម្ពស់​គុណ​ភាព​ឱ្យ​សិស្ស​គ្រាន់​បើ​ ពូកែ​ បង្កើត​ក្រុម​សិស្ស​ពូកែ​គ្រប់​មុខ​វិជ្ជា​ ទន្ទឹម​នឹង​នោះ​ មាន​ផែន​ការ​បង្រៀន​បន្ថែម​ ជួយ​ដល់​សិស្ស​មធ្យម​ ខ្សោយ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ សា​លា​តែង​រក្សា​បាន​១០០%​អត្រា​ចំ​នួន​សិស្ស​ឡើង​ថ្នាក់​ អត្រា​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ ពូកែ​សម្រេច​ពី​៧០%​ឡើង​ទៅ​។

រួម​ជាមួយ​នោះ​ សាលា​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​ទាំ​គិត​អា​ន ធា​នា​នូវ​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​ បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ឱ្យ​សិស្ស​ស្ងប់​ចិត្ត​ក្នុង​ការ​សិក្សា​និង​លត់​ដំ​។ ការ​ចាត់​តាំង​និង​ការ​គ្រប់​គ្រង​អន្តេ​វា​សិក​ដ្ឋាន​ឱ្យ​សិស្ស​តែង​បាន​សា​លា​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​នឹង​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដូចៈ បង្កើត​ក្រុម​ស្វ័យ​គ្រប់​គ្រង​សិស្ស​ ក្រុម​ទង់​ក្រ​ហម​ ថ្នាក់​ប្រ​ចាំ​សប្តាហ៍​ដើម្បី​គ្រប់​គ្រង​សិស្ស​ក្នុង​សកម្ម​ភាព​ក្រៅ​ម៉ោង​ បណ្តា​សកម្ម​ភាព​ពល​កម្ម​អនា​ម័យ​អប់​រំ​សិស្ស​ក្រៅ​ម៉ោង​រៀន​ សាមគ្គី​ជួយ​គ្នា​ក្នុង​ការ​សិក្សា​ សកម្ម​ភាព​នៅ​អន្តេ​វា​សិក​ដ្ឋាន​។ ជា​សា​លា​អន្តេ​វាសិក​ សិស្ស​ហូប​ ស្នាក់នៅ​ក្នុង​សាលា​ ដូច្នេះ​ សាលា​តែង​យក​ចិត្ត​ទុក​ដាក់​លើ​គុណ​ភាព​អា​ហា​ររបស់​សិស្ស​ ដូច​ជា​ការ​ធានា​នូវ​ជាតិ​បំ​ប៉ន​ ជួយ​ប្អូន​ៗមាន​សុខ​ភាព​ល្អ​សម្រាប់​រៀន​សូត្រ​ សកម្ម​ភាព​និង​លត់​ដំ​។ ប្អូន​ត្រឹង​យ័ញ​អាញ់​ធី សិស្ស​ថ្នាក់​ទី​៨A១ ចែក​រំ​លែក​៖ បរិស្ថាន​សាលា​នៅ​ទី​នេះ​ល្អ​ណាស់​ សិស្ស​បាន​សា​លា​ឧប​ត្ថម្ភ​ រៀប​ចំ​ហូប​ ស្នាក់​នៅ​យ៉ាង​ល្អ​ អា​ស្រ័យ​ហេតុ​ដូច្នេះ​ គ្រួ​សារ​ប្អូន​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​អី​មិន​បារម្ភ​ពី​ថ្លៃ​សិក្សា​រៀង​រាល់​ឆ្នាំ។ ដើម​ឆ្នាំ​ ប្អូន​ៗ​បាន​សា​លា​ ជំ​នួយ​សៀវ​ភៅ​ ប៊ិច​គ្រប់​គ្រាន់​។ល។ គ្រូ​បង្រៀន​តែងយក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ប្អូន​ លើក​ទឹក​ចិត្ត​ឱ្យ​ប្អូន​ខិត​ខំ​រៀន​ ក៏​ដូច​ជា​អនា​ម័យ​នៅ​ទី​កន្លែង​ហូប​ កន្លែង​នៅ​ស្អាត​បាត​។  លោក​គ្រូ​ដូ​វ៉ាំង​ណូន-​ចាង​ហ្វាង​សាលា​ឱ្យ​ដឹង​បន្ថែម​៖ ដោយ​មា​នការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ពីរដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នា​ក់​ សាលា​បាន​វិនិ​យោ​គ​ជួស​ជុល​ឧប​ករ​ណ៍​បង្រៀន​និង​រៀន​កន្លែង​កម្សាន្ត​សប្បាយ​បម្រើ​ដល់​សកម្ម​ភាព​ក្រៅ​ម៉ោង​របស់​ប្អូន​ៗ។ ថ្មី​ៗ​នេះ​ វិនិ​យោគ​កសាង​អាង​ហែល​ទឹក​ ជំ​នួយ​ឧប​ករ​ណ៍​ភ្លេង​ពិណ​ពាទ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ចូល​រួម​សម្តែង​។ល។ ដោយ​ឡែក​ក្នុង​ឆ្នាំ​សិក្សា​២០២៤​-២០២៥ សាលា​បាន​ជួស​ជុល​កន្លែង​ស្នា​ក់នៅ​ បន្ទប់​កុំ​ព្យូ​ទ័រ​និង​ឧប​ករណ៍​មួយ​ចំ​នួន​ផ្សេង​ទៀត​ សរុប​ថវិកា​ជិត​៨ពាន់​លាន​ដុង។

ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ រួម​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ការ​ប្តេជ្ញា​ខ្ពស់​របស់​សមូហ​ភាព​កម្មា​ភិ​បាល​ គ្រូ​បង្រៀន​និង​សិស្ស​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ចូវ​ថា​ញ់ បាន​ឆ្លើ​យ​តបល្អ​តម្រូវ​ការ​​ចំ​ពោះ​ការ​បង្រៀន​និង​រៀន​របស់​គ្រូ​បង្រៀន​ ប្អូន​ៗ​សិស្សា​នុ​សិស្ស​ជន​ជាតិ​ តាំង​ពី​នោះ​ អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​នៅ​ភូមិ​ភាគ​មិន​បង្អង់​អភិ​វឌ្ឍ៕

ចន្ថា-លីហាន់​