វេជ្ជបណិ្ឌតអស់ពីចិត្តដើម្បីអ្នកជំងឺ

05:07, 31/10/2024

អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​បំ​ពេញ​ការ​ងារ​ផ្នែក​ពេទ្យ​ វេជ្ជ​បណិ្ឌត​ដាវ​ឃឿង​ណាម​-ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់​គ្វើយ ស្រុក​មី​ស្វៀង (សុក​ត្រាំង​) តែង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​អ្នក​ជំ​ងឺ​និង​អស់​ពី​ចិត្ត​ជួយ​មិត្ត​រួម​អា​ជីព​ នរណា​ក៏​គោរព​ស្រឡាញ់​។

វេជ្ជបណិ្ឌតដាវឃឿង-ប្រធានដំណាក់សុខាភិបាលឃុំថាញ់គ្វើយ ស្រុកមីស្វៀង
វេជ្ជបណិ្ឌតដាវឃឿង-ប្រធានដំណាក់សុខាភិបាលឃុំថាញ់គ្វើយ ស្រុកមីស្វៀង

ឆ្នាំ​១៩៩៣ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ជា​គ្រូ​ពេទ្យ​ពហុ​ព្យា​បាល​ វេជ្ជ​បណ្ឌិត​ណាម​បាន​សុំ​មក​ធ្វើ​ការ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ហ្វា​ទូ​២ ស្រុក​មី​ស្វៀង​។ នេះ​ជាតំ​បន់​ជន​បទ​មូល​ដ្ឋាន​ សម្ភារៈ​ ឧប​ករណ៍​ពេទ្យ​នៅ​ខ្វះ​ខាត​ ជីវភាព​ប្រ​ជាជន​ជួប​ការ​លំ​បាក​។ មក​ទី​នេះ​ ក្រៅ​ពី​ពិនិត្យ​សុខ​ភាព​ព្យា​បាល​ បង​តែង​ចុះ​ដល់​គ្រួ​សារ​ដើម្បី​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​និង​វិធី​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​។ ឃោ​សនា​ចលនា​ម្តាយ​ដែល​មាន​កូន​តូច​យក​កូន​ទៅ​ដំណាក់​សុខា​ភិ​បាល​ដើម្បី​ចាក់​វ៉ាក់​សាំង​តាម​ការ​កំ​ណត់​របស់​ក្រសួង​សុខា​ភិបាល​។ វេជ្ជ​បណ្ឌិត​ណាម​ឱ្យ​ដឹង​៖ កា​តព្វ​កិច្ច​របស់​គ្រូ​ពេទ្យ​គឺ​ជួយ​សង្គ្រោះ​មនុស្ស​ ដូច្នេះ​ ទោះ​បី​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ​ ខ្ញុំ​ក៏​ខិត​ខំ​ពុះ​ពារ​ជម្នះ​ការ​លំ​បាក​។ សុខ​ភាព​ជី​វិត​របស់​អ្នក​ជំ​ងឺ​សំ​ខាន់​ណាស់​ ដូច្នេះ​ ពេល​មក​បំ​ពេញ​ការ​ងារ​នៅ​ដំណាក់​សុខា​ភិបាល​ខ្ញុំ​ទៅ​គ្រប់​ផ្ទះ​ដើម្បី​ចាក់​វ៉ាក់​សាំង​កុមារ។ ទន្ទឹម​នឹង​នោះ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ជា​មូល​ដ្ឋាន​នៃ​ការ​ថែ​ទាំ​សុខ​ភាព​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ដើម្បី​ប្រ​ជា​ជន​យល់​ដឹង​និង​ធ្វើ​តាម​។ ដោយ​ប្រ​ជា​ជន​មា​នស្មា​រតី​ខ្ពស់​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ដូច្នេះ​ បាន​ជួយ​ខ្ញុំ​សម្រេច​ល្អ​ភារកិច្ច​។ បាន​ថែទាំ​ជូន​មា​មីង​នៅ​ជន​បទ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​និង​សុភមង្គល​ ព្រោះ​នេះ​ជាគោល​ បំ​ណង​​សំ​ខាន់​ដែល​ជំ​រុញ​ខ្ញុំ​ទៅ​រៀន​ពេទ្យ​។

សម្រេច​ភារកិច្ច​ជាគ្រូ​ពេទ្យ​ក្នុង​ការ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ ឆ្នាំ​២០១៣ វេជ្ជ​បណ្ឌិត​ណាម​បាន​ចាត់​មក​ធ្វើ​ប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់គ្វើយ ស្រុក​មីស្វៀង​រហូត​មក​ដល់​​បច្ចុ​ប្បន្ន​។ស្រឡាញ់​របរអស់​ពីចិត្ត​ជាមួយ​អ្នក​​ជំ​ងឺ​ ទោះ​ជាធ្វើ​ការ​ងារ​នៅ​កន្លែង​ណាក៏​ដោយ​វេជ្ជ​បណ្ឌិត​ណាម​តែងបាន​អ្នក​ជំ​ងឺ​ជឿទុក​ចិត្ត​។ពូឡឹម​ហឿងភូមិ​ដៃ​សូឃុំ​ថា​ញ់គ្វើយឱ្យ​ដឹង​៖ ខ្ញុំ​មា​នជំ​ងឺ​ពោះ​វៀន​ មក​ពិនិត្យ​បាន​ជួប​គ្រូ​ពេទ្យ​ណាម​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​បាន​ណែ​នាំ​ពីរបៀប​សម្រាក​ ហូប​ឆ្អិន ផឹកឆ្អិន​ ដើម្បី​មា​ន​សុខ​ភាព​ល្អ​។ ចំ​ពោះ​មិត្ត​រួម​អា​ជីពវេជ្ជ​បណ្ឌិត​​ណាម​​តែងគោរព​លើ​កទឹក​ចិត្ត​គ្នា​ទៅ​វិញទៅ​មក​ជម្នះ​ការ​លំ​បាក​​ដើម្បី​ថែទាំ​ល្អ​សុខ​ភាព​ប្រ​ជា​ជន​ជន​បទ​។គ្រូ​ពេទ្យ​វ៉ភុកយីដំណាក់​សុខា​ភិបាល​ឃុំ​ថាញ់គ្វើយឱ្យ​ដឹង​៖ វេជ្ជ​បណ្ឌិត​ណាម​តែងណែនាំ​​ខ្ញុំ​ឱ្យ​មា​នការាក់ទាក់​ថែទាំ​អ្នក​ជំ​ងឺ​ ពិសេស​ ត្រូវ​កំ​ណត់​រោគ​វិនិ​ច្ឆ័យ​ឱ្យ​បាន​ច្បាស់​លាស់​ ណែនាំ​ពីរបៀប​ហូប​ថ្នាំ​ សម្រាក​និង​វិធី​បង្ការ​ជំ​ងឺ​ឱ្យ​មា​មីង​ខ្មែរ​យល់​។ ចំ​ណែក​មុខ​ជំ​នា​ញ​វិញ ពេល​មា​នចម្ងល់ ​វេជ្ជ​បណ្ឌិត​ណាម​ណែនាំ​​អស់​ពីចិត្ត​ ម៉្លោះ​ហើយ​ខ្ញុំ​​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​។  ដើម្បី​មាន​មុខ​ជំ​នា​ញ​រឹង​មាំ វេជ្ជ​បណ្ឌិត​ណាម​តែងចូល​រួម​ថ្នា​ក់​បំ​ប៉ន​វិជ្ជា​ជីវៈ​នៃ​ផ្នែក​សុខា​ភិបាល​។ ទន្ទឹម​នឹង​នោះ​ ស្នើ​ជាមួយ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​មីស្វៀង​បំ​ពេញ​បន្ថែម​ឱសថ​ ឧប​ករ​ណ៍​​ពេទ្យ​​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​បម្រើ​ការ​ពិនិត្យ​ព្យា​បាល​​ជំ​ងឺ​។    ហេតុ​ដូច្នេះ​   អ្នក​ជំ​ងឺ​កាន់​តែមា​ន​ទំ​នុក​ចិត្ត​ ចំ​នួន​អ្នក​ជំ​ងឺ​មក​ពិនិត្យ​នៅ​ដំណាក់​សុខា​ភិបាល​មួយ​ថ្ងៃ​កាន់​តែកើន​ឡើង​។

ជាមួយ​នឹង​ទឹក​ចិត្ត​របស់​ខ្លួន​ វេជ្ជ​បណ្ឌិត​ដាវ​ឃឿងណាម​ជាគំ​រូ​ភ្លឺ​ស្វាង​នៃ​ក្រម​សីល​ធម៌​ គ្រូ​ពេទ្យ​ក្នុង​ការ​ការ​ពារ​ថែទាំ​សុខ​ភាព​ឱ្យ​អ្នក​​ជំ​ងឺ​ ពិសេស​អ្នក​ជំ​ងឺ​ក្រអ្នក​ជំ​ងឺ​ជន​ជាតិ​ភាគ​​តិច​ជួយ​ឱ្យ​គ្រប់​គ្នា​មា​នសុខ​ភាព​ជីវិត​រស់​នៅ​ល្អ​៕                         ​  

                               ដាលីន