គម្រោង៧ រួមចំណែកលើកម្ពស់សុខភាពជូនប្រជាជន |
តាមនោះ ការផ្សព្វផ្សាយគម្រោង៧ បានរួមចំណែកជួសជុលបណ្តាសំណង់ដែលទ្រុឌទ្រោមនៅមជ្ឈមណ្ឌលស្រុក ដំណាក់សុខាភិបាលឃុំ ទីរួមស្រុកមានជនជាតិភាគតិចរស់នៅច្រើន រួមចំណែកបំពេញតម្រូវការពិនិត្យ ព្យាបាលជំងឺរបស់ប្រជាជននៅភូមិភាគ ក្នុងនោះ សកម្មក្នុងការពិនិត្យ ព្យាបាលជំងឺជូនជនរួមជាតិខ្មែរ។ ពិសេស ក្នុងឆ្នាំ២០២៣ អនុវត្តសេចក្តីសម្រេចលេខ៣០៧៦/QĐ-UBND ចុះថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តស្តីពីការអនុម័តគម្រោងវិនិយោគកសាងសំណង់ ជួសជុលកែលម្អបន្ថែមសម្ភារៈឧបករណ៍ពេទ្យឯកទេសនិងជំនួសឧបករណ៍អស់រយៈពេលប្រើប្រាស់នៅមជ្ឈមណ្ឌលសុខាភិបាលស្រុកថាញ់ទ្រី។
ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលសុខាភិបាលនិងដំណាក់សុខាភិបាលចំនួន៥ រួមមានៈ វិញឡើយ ថាញ់តឹង វិញថាញ់ ថាញ់ទ្រី ឡឹមគៀកបានកសាងឡើងតាមស្តង់ដារកំណត់ មាន៣/៦ឃុំ ទីរួមស្រុកដែលមានជនជាតិភាគតិចរស់នៅច្រើនបានកសាងសម្រេចតាមស្តង់ដារ ស្រូបអត្រា៥០%)។ បណ្តាឃុំ ទីរួមស្រុកដែលនៅសល់ជាមូលដ្ឋានបំពេញលក្ខណៈនៃតម្រូវការពិនិត្យ ព្យាបាលជំងឺជូនមាមីង ពិសេស បណ្តាឃុំមានជនរួមជាតិខ្មែររស់នៅច្រើន។ វេជ្ជបណ្ឌិតត្រឹងថាញ់ញ៉ឹង-ប្រធានដំណាក់សុខាភិបាលឃុំឡឹមគៀក (ថាញ់ទ្រី) ចែករំលែក៖ ចាប់ពីការទទួលផលគម្រោង៧ថែទាំសុខភាពប្រជាជន បង្កើនកាយសម្បទាកម្ពស់របស់ជនជាតិភាគតិច បានរួមចំណែកយ៉ាងសំខាន់ដល់ការថែទាំសុខភាពប្រជាជននិយាយរួម ជនជាតិភាគតិចនៅលើភូមិដ្ឋានឃុំនិយាយដោយឡែក។ មូលដ្ឋានសម្ភារៈឧបករណ៍បម្រើការងារជំនាញនៅដំណាក់សុខាភិបាលបានវិនិយោគ គុណភាពពិនិត្យ ព្យាបាលជំងឺនៅភូមិភាគចរិយាសីលធម៏របស់បុគ្គលិកពេទ្យកាន់តែបានលើកកម្ពស់ ប្រជាជនមួយថ្ងៃកាន់តែបង្កើនការយល់ដឹងក្នុងការថែទាំសុខភាព បង្ការ ទប់ស្កាត់ជំងឺ។
មកដល់ពេលនេះ ស្រុកថាញ់ទ្រីមានមជ្ឈមណ្ឌលសុខាភិបាលស្រុកចំនួន១និងដំណាក់សុខាភិបាលឃុំ ទីរួម ស្រុកចំនួន១០ចំណុះ ជាមូលដ្ឋានឆ្លើយតបនឹងតម្រូវការពិនិត្យ ព្យាបាល ជំងឺរបស់មាមីង ពិសេស ឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ទន្ទឹមនឹង នោះ មជ្ឈមណ្ឌលសុខាភិបាលស្រុក ថាញ់ទ្រី បានបញ្ជូនវេជ្ជបណ្ឌិតជាច្រើន ទៅចូលរួមថ្នាក់បណ្តុះបណ្តាលតម្រង់ទិសវេជ្ជសាស្ត្រគ្រួសារ កងជួរបុគ្គលិក ពេទ្យនៅដំណាក់សុខាភិបាល បុគ្គលិកពេទ្យភូមិនៅដំណាក់សុខាភិបាលឃុំ ទីរួមស្រុកចំនួន១០ បានចូលរួមថ្នាក់បំប៉នជំនាញវិជ្ជាជីវៈដើម្បីបម្រើការងាររបស់ខ្លួនមានប្រសិទ្ធភាពនៅអង្គភាពភូមិភាគ។
វេជ្ជបណ្ឌិតឯកទេស១ថាច់តាយ-នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកថាញ់ទ្រីឱ្យដឹង៖ គម្រោង៧ដែលផ្សព្វផ្សាយលើភូមិដ្ឋានស្រុកបានរួមចំណែកពង្រឹងបណ្តាញសុខាភិបាលមូលដ្ឋាននៅលើភូមិដ្ឋានស្រុកនិងបានសុក្រឹត កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានសម្រេចតាមស្តង់ដារជំនាញសកម្មភាពពិនិត្យ ព្យាបាលជំងឺមានភាពប្រសើរឡើងទាំងគុណភាពនិងបរិមាណ ហើយសរុបចំនួនការពិនិត្យសម្រេចបានគោលដៅដែលថ្នាក់លើប្រគល់ ពិសេស គ្រួសារក្រ ក្បែរក្រ កុមារអាយុក្រោម៦ឆ្នាំ មុខសញ្ញាគោលនយោបាយនិងជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ បណ្តាកម្មវិធីទិសដៅសុខាភិបាលជាតិដូចៈ បើកទូលាយការចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់ខ្វះជាតិបំប៉នលើកុមារ តែងបានផ្សព្វផ្សាយនិងអនុវត្តសម្រេចប្រសិទ្ធភាព ចំនួននារីដែលពិនិត្យគភ៌តាមការកំណត់និងសម្រាលកូននៅមូលដ្ឋានសុខាភិបាលស្រូបអត្រា៩៦% (ក្នុងនោះ នារីជនជាតិភាគតិចពិនិត្យគភ៌និងសម្រាលកូនស្រូបអត្រា៩៤,៦%)។ ក្រៅពីនេះ មជ្ឈមណ្ឌលសុខាភិបាលស្រុកសហការជាមួយផ្នែក សមត្ថកិច្ចដើម្បីអនុវត្តល្អនូវការបង្ការ ទប់ស្កាត់ជំងឺ ធានាសុវត្ថិភាពចំណីអាហារ។ គោលនយោបាយធានារ៉ាប់រងសុខាភិបាលបានពង្រីកតួនាទីក្នុងការងារថែទាំសុខភាពនិងការពារសុខភាពប្រជាជន រួមចំណែកសុក្រឹតប្រព័ន្ធសុខុមាលភាពសង្គម អត្រានៃជនជាតិភាគតិចដែលទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាលរៀងរាល់ឆ្នាំតែងសម្រេច១០០%នៃគោលដៅដែលថ្នាក់លើប្រគល់។
គម្រោង៧ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដំណាក់កាល២០២១-២០២៥ បានបង្កមានការយល់ស្រប ឯកភាពខ្ពស់នៃទូទាំងសង្គមនៅលើភូមិដ្ឋានស្រុកថាញ់ទ្រី បានរួមចំណែកលើកកម្ពស់សុខភាពប្រជាជន៕
ហ្វាងភុក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin