ម៉ោងរៀនរបស់សមណសិស្សនៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ |
* កំណាត់ផ្លូវឆ្លងផុតការលំបាក
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូបានបង្កើតក្នុងឆ្នាំ១៩៩៤។ អស់រយៈកាល៣០ឆ្នាំបង្កើតនិងអភិវឌ្ឍ គ្រូនិងសិស្សសម្រេចបានស្នាដៃគួរឱ្យមោទនៈ រួមចំណែកក្នុងការងារបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ព្រះសង្ឃខ្មែរ។ ឆ្លងកាត់ការលំបាក ពេលទើបតែបង្កើត សាលាមានបន្ទប់រៀនត្រឹមតែ៤បន្ទប់ បន្ទប់ធ្វើការចំនួន១និងអន្តេវាសិកដ្ឋានចំនួន៣៦បន្ទប់ ទីធ្លាសាលាក៏ចង្អៀត។ ក្នុងដំណាក់កាលសកម្មភាព សាលាបានក្រសួងអប់រំនិងបណ្តុះបណ្តាលនិងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងយកចិត្តទុកដាក់វិនិយោគថវិកាកសាងបន្ថែមនិងជួសជុល។ សព្វថ្ងៃ សាលាមានមណ្ឌលការិយាល័យ អគារពិសោធន៍ អន្តេវាសិកដ្ឋាន រោងភត្ត បណ្ណាល័យនិងសំណង់មួយចំនួនទៀត។ បណ្តាបន្ទប់អន្តេវាសិកដ្ឋានបានរៀបចំសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរៀនសូត្រនិងស្នាក់អាស្រ័យរបស់ព្រះសង្ឃ។ ទីធ្លាសាលាបានបើកទូលាយ ផ្សារភ្ជាប់នឹងកេរដំណែលប្រវត្តិសាស្រ្តវត្តឃ្លាំង បង្កជាទេសភាពយ៉ាងល្អប្រណីត។ មានទីធ្លាធំទូលាយមានម្លប់ឈើត្រជាក់ត្រជុំសម្រាប់សមណសិស្សលម្ហើយកម្សាន្តមុនពេលចូលរៀន។ ព្រមជាមួយនោះ ក្រសួងអប់រំនិងបណ្តុះបណ្តាលក៏បានរៀបចំចងក្រងនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីសៀវភៅពុម្ពសម្រាប់សាលា រួមមានសៀវភៅពុម្ពបង្ហាត់បាលីពីថ្នាក់ទី៦ដល់ថ្នាក់ទី១២ និងសៀវភៅពុម្ពបង្ហាត់ភាសាខ្មែរពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូអាស្រ័យវត្តឃ្លាំងបរិច្ចាគដីចំនួន៨.០០០ម២ដើម្បីកសាងសាលាឱ្យមានភាពល្អប្រណីត ធំទូលាយ ឆ្លើយតបបានសំណូមពរអភិវឌ្ឍនិងធានាបានបណ្តាលក្ខណៈចាំបាច់បម្រើឱ្យសកម្មភាពបង្រៀននិងរៀនរបស់សាលា។ សាលាបង្រៀនយោងតាម៣កម្មវិធីរួមមាន កម្មវិធីអប់រំអចិន្ត្រៃយ៍កម្រិតអនុវិទ្យាល័យនិងកម្រិតវិទ្យាល័យ កម្មវិធីមធ្យមសិក្សាភាសាបាលីនិងកម្មវិធីមធ្យមសិក្សាភាសាខ្មែរ។ លោកគ្រូថាច់រិទ្ធិ៍-ចាងហ្វាងរងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូបានឱ្យដឹង៖ រយៈពេលបណ្តុះបណ្តាលក្នុងមួយវគ្គគឺ៥ឆ្នាំ ដល់ឆ្នាំរៀនថ្នាក់ទី១២ សមណសិស្សគ្រប់លក្ខណៈអាចចូលរួមប្រឡងកម្រិតវិទ្យាល័យក្នុងពិធីប្រឡងរួមទូទាំងប្រទេស។ ក្រៅពីនោះ សមណសិស្សចូលរួមពិនិត្យទទួលស្គាល់កម្រិតថ្នាក់ទី៩និងថ្នាក់ទី១២ជាភាសាខ្មែរ និងចូលរួមប្រឡងភាសាបាលីកម្រិតមធ្យមសិក្សានិងភាសាខ្មែរកម្រិតមធ្យមសិក្សាអាស្រ័យសាលាចាត់តាំងប្រឡងនិងជូនលិខិតបញ្ជាក់។
*យកចិត្តទុកដាក់វិស័យសិក្សាអប់រំ
ប៉ុន្មានឆ្នាំជិតៗនេះ ប្រឈមមុខនឹងនិន្នាការនៃសម័យទំនើប គណៈចាងហ្វាង សមូហភាពគ្រូបង្រៀននៃសាលាតែងខិតខំរៀបចំផ្លាស់ថ្មីគ្រប់វិស័យ ដំបូងគឺផ្លាស់ថ្មីការងារគ្រប់គ្រង ពង្រីកប្រជាធិបតេយ្យក្នុងសាលា ទន្ទឹមនឹងនោះ បំប៉នជំនាញ លើកកម្ពស់គុណភាពកងជួរកម្មាភិបាល គ្រូបង្រៀន បុគ្គលិក។ល។ ឆ្លើយតបតម្រូវការដាក់ចេញក្នុងយុគសម័យបដិវត្តន៍ឧស្សហកម្ម៤.០។ ទន្ទឹមនឹងការបង្ហាត់បង្រៀនវប្បធម៌ សាលាតែងយកចិត្តទុកដាក់អប់រំសតិអារម្មណ៍នយោបាយ លើកកម្ពស់កម្រិតវិជ្ជាផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ បណ្តាសេចក្តីសម្រេច អនុក្រឹត្យរបស់មជ្ឈិមនិងភូមិភាគ។ ផ្សព្វផ្សាយក្នុងពេលប្រជុំដើមសប្តាហ៍ពីបណ្តាគោលការណ៍ធំៗ សមិទ្ធផលនៃខឿនសេដ្ឋកិច្ច-សង្គម រហូតដល់គោលនយោបាយជនជាតិ សាសនាដល់សមណសិស្ស។ តាមលោកគ្រូថាច់រិទ្ធិ៍ អនុវត្តកម្មវិធីអប់រំកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យនិងសៀវភៅពុម្ពរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលដែលដាក់ឱ្យប្រើប្រាស់។ កម្មវិធីភាសាខ្មែរ ភាសាបាលីក៏ជាកម្មវិធីរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ សាលានៅទាំងមានភារកិច្ចអនុវត្តគម្រោងបណ្តុះបណ្តាលភាសាខ្មែរសម្រាប់កម្មាភិបាល បុគ្គលិក និយោជិតកលើភូមិដ្ឋានខេត្តសុកត្រាំង ដំណាក់កាល២០១៩-២០២៣បានចំនួន៥វគ្គ ដោយមាន២៨ថ្នាក់ មានសិក្ខាកាមចំនួន១.២៩៨រូបចូលរៀន សហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍សុកត្រាំងបង្រៀនភាសាខ្មែរលើរលកធាតុអាកាសទូរទស្សន៍សុកត្រាំង។
សមណសិស្សចេញពីរៀន |
ឆ្នាំសិក្សា២០២៣-២០២៤ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូមានចំនួនសិស្ស២១០អង្គ ដោយមាន៧ថ្នាក់ (ពីថ្នាក់ទី៦ដល់ថ្នាក់ទី១២) និងមានកម្មាភិបាល បុគ្គលិក និយោជិកចំនួន៤៥រូប។ លទ្ធផលចុងឆ្នាំសិក្សាមានសមណសិស្សចំនួន២៨អង្គសម្រេចកិត្តិនាមសិស្សពូកែ ២៨អង្គសម្រេចកិត្តិនាមសិស្សឈានមុខ និងសមណសិស្ស១១អង្គទទួលកិត្តិនាមសិស្សឧស្សាហ៍ព្យាយាម។ មានសមណសិស្សចំនួន២១អង្គបានទទួលស្គាល់សម្រេចកម្រិតភាសាខ្មែរថ្នាក់ទី៩និងថ្នាក់ទី១២ សម្រេច១០០%និង២១អង្គប្រឡងជាប់កម្រិតមធ្យមសិក្សាភាសាបាលី-ខ្មែរនិងពិធីប្រឡងវិទ្យាល័យឆ្នាំ២០២៤ សម្រេចអត្រា១០០%។
ចាប់តាំងពីបង្កើតមកដល់សព្វថ្ងៃ សាលាមធ្យមសិក្សាបំពេញវីជ្ជាបាលីណាមបូបណ្តុះបណ្តាលបានចំនួន៣០វគ្គ ទទួលសិស្សចូលរៀនចំនួន១.៣១៥អង្គនិងមានសិស្សប្រឡងបញ្ចប់វិទ្យាល័យចេញសាលាចំនួន៧៤៣អង្គ។ មានសមណសិស្សរៀនចប់ចេញសាលាបានបន្តសិក្សានៅបណ្តាសាលាវិទ្យាស្ថានពុទ្ធសាសនាក្នុងនិងក្រៅប្រទេស មានសមណសិស្សមួយចំនួនបានលាចាកសិក្ខាបទបន្តសិក្សានៅសាលាគរុកោសល្យជាន់ខ្ពស់ មហាវិទ្យាល័យក្នុងនិងក្រៅខេត្ត។ អាស្រ័យហេតុនោះ អតីតសមណសិស្សរបស់សាលាសព្វថ្ងៃបានក្លាយជាគ្រូបង្រៀនចូលរួមបង្ហាត់បង្រៀននៅតាមសាលាក្នុងនិងក្រៅខេត្ត ក៏ដូចជាចូលរួមបំពេញការងារតាមស្ថាប័នរដ្ឋតាមបណ្តាខេត្តក្នុងតំបន់ដូច សុខាភិបាល សារព័ត៌មាន ស្ថានីយវិទ្យុ-ទូរទស្សន៍ នគរបាល មគ្គុទ្ទេសក៍។ល។ នេះជាប្រភពធនធានសម្រាប់បម្រើការងារជនជាតិនៅតាមបណ្តាភូមិភាគ ក៏ដូចជាសម្រាប់ខេត្តសុកត្រាំងនិយាយដោយ ឡែកនិងបណ្តាខេត្តនៅតំបន់ណាមបូនិយាយរួម។
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin