ប្អូនអុងហ្វិញហាន់ញ៉ឹង គំរូសិស្សរៀនពូកែ

04:07, 21/10/2024

ប្អូន​អុង​ហ្វិញ​ហាន់​ញ៉ឹង សិស្ស​ថ្នាក់​ទី​១២​B សា​លា​វិទ្យាល័យ​ជន​ជាតិ​អន្តេវាសិក​ហ្វិញ​គឿង (ទី​ក្រុង​សុក​ត្រាំង) មិន​ត្រឹម​តែ​ជា​សិស្ស​ពូកែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អនុ​លេខា​សម្ព័ន្ធ​យុវជន​សា​លា​ខ្នះ​ខ្នែង ពុះ​ពោរ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត។

ប្អូនអុងហ្វិញហាន់ញ៉ឹង (ខាងឆ្វេង) សិស្សថ្នាក់ទី១២A សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង (ទីក្រុងសុកត្រាំង)
ប្អូនអុងហ្វិញហាន់ញ៉ឹង (ខាងឆ្វេង) សិស្សថ្នាក់ទី១២B សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង (ទីក្រុងសុកត្រាំង)

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​មាន​ប្រពៃណី​គ្រូបង្រៀន ដោយ​បាន​ឪ​ពុក​ម្តាយ​យក​ចិត្ត​ទុក្ខ​ដាក់គិត​អាន​រៀន​សូត្រ​បាន​ល្អ ប្អូនអុង​ហ្វិញហាន់ញ៉ឹង សិស្ស​ថ្នាក់​ទី​១២​B សា​លាវិទ្យា​ល័យ​ជន​ជាតិអន្តេវា​សិក​ហ្វិញ​គឿង ជាសិស្ស​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធី​ប្រឡង​ច្នៃ​ប្រ​ឌិត​យុវ​កុមារ ទទួល​បាន​រង្វាន់​លេខ​៣​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត។ អស់រយៈ១១​ឆ្នាំ​កន្លង ប្អូនតែងទទួល​បានកិត្តិនាមជាសិស្សពូកែ។ ក្នុង​នោះ ជា​ច្រើន​លើក ហាន់​ញ៉ឹង​ជាសិស្សឆ្នើម​បំ​ផុត​នៅ​ក្នុង​ថ្នាក់ សាលា។ ក្រៅ​ពី​នេះប្អូន​មាន​ការ​ខ្នះ​ខ្នែង​ក្នុង​រាល់​សកម្ម​ភាព ចលនា​ដោយ​សម្ព័ន្ធ​យុវជន​សា​លាចាត់​តាំង។ ហាន់​ញ៉ឹងចែករំ​លែក ក្តី​ជក់ចិត្ត​ចូល​រួម​រាល់​សកម្មភាព​ចលនា​តាំង​ពី​កុមារ។ ក្រៅ​ពី​បទ​ពិសោធន៍​បន្ថែម​និង​លត់ដំ​ខ្លួន​ឯង បណ្តា​សកម្ម​ភាព​ចលនា​ក៏​តែង​ផ្តល់ឱ្យប្អូន​នូវ​អារម្មណ៍​រៀន​សូត្រ​និង​ចំ​ណុច​ថ្មី​ៗ។ ជាមួយការ​គិត​នោះ ហាន់​ញ៉ឹងមានកិត្តិយស​បាន​ទទួល​ស្គាល់​ជា​សិស្សិល្អ​៣ប្រការថ្នាក់​ខេត្ត​និង​សម្ព័ន្ធ​យុវ​ជន​សា​លា​កំ​ពុង​ស្នើ​សុំ​ជ្រើស​រើសសិស្សល្អ៣ប្រការថ្នាក់​មជ្ឈិម។ ពេល​រៀនប្អូនក្រេប​ជញ្ជក់​មេ​រៀន​បាន​យ៉ាង​ឆាប់​រហ័ស។ ហាន់​ញ៉ឹងឱ្យ​ដឹង ក្រៅ​ពី​ការ​សិក្សា​នៅ​សា​លា ពេលរសៀលនៅអន្តេ​វា​សិកដ្ឋាន ប្អូន​រៀន​ដោយខ្លួនឯង​និង​ដោះ​ដូរ​ជា​មួយ​មិត្ត​ភក្តិ​ដើម្បី​ស្វែង​យល់​ចំ​ណេះ​ដឹងបន្ថែម។ ជា​មួយ​ការ​គិត ខិត​ខំ​រៀន​សូត្រ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់ ជាវិធី​ដើម្បី​តប​ស្នង​សង​គុណឪ​ពុក​ម្តាយ​និង​ជួយ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​មាន​ប្រយោជន៍​ដល់​គ្រួសារ​និង​សង្គម។ នោះ​ក៏ជា​ការ​លើកទឹក​ចិត្ត​ដែល​ជួយ​ប្អូន​ខិត​ខំ​ក្នុង​ការ​សិក្សា ឈានឡើងរៀនសូត្រ​ពូ​កែ។ សិស្ស​វ័យ​ក្មេង​រូប​នេះ តែងតែ​មាន​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់ រៀប​ចំ​ផែន​ការ​ឱ្យ​ការ​ងារ​និង​ពេល​វេលា​សិក្សាដើម្បីធានាបាន​​លទ្ធ​ផល​ល្អ​ទាំង​ពីរ។

អ្នក​គ្រូ​តាំង​ញ៉ឹក​ភឿង គ្រូ​ប្រ​ចាំ​ថ្នាក់​ធ្វើការបញ្ជាក់៖ ប្អូន​អុង​ហ្វិញ​ហាន់​ញ៉ឹងជាសិស្ស​សកម្ម ខិតខំរៀនដោយខ្លួន​ឯង​ សុភាព​រាប​សា រាក់​ទាក់ជា​មួយមិត្ត​រួម​ថ្នាក់ ជាកម្មាភិបាល​សម្ព័ន្ធ​យុវជន​ប្រ​កប​ដោយ​ភាព​ខ្នះ​ខ្នែង ច្នៃ​ប្រ​ឌិត​និង​គប់​វាល់​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍ​នៃ​សម្ព័ន្ធ​យុវ​ជន​សាលា។ ទន្ទឹម​នឹង​នោះ ប្អូន​ក៏​តែង​លើក​ទឹកចិត្តដល់មិត្តភក្តិក្នុង​ថ្នាក់ សាលាឱ្យចូលរួមយ៉ាសកម្មក្នុងចលនា ខិត​ខំ​ក្នុង​ការ​សិក្សា លត់​ដំ។ ក្តីជក់​ចិត្តក្នុងការ​រៀន​សូត្រ​បាន​ជួយ​ហាន់​ញ៉ឹងប្រមូលផ្តុំទេពកោ​សល្យជាច្រើនក្នុងចលនាសិល្បៈ និង​ពិ​ធី​ការិនី យ៉ាង​ល្អ​នៅ​ពេល​ដែល​សា​លា​ចាត់​តាំង​បណ្តា​ព្រឹត្តិ​ការណ៍។ ដោយ​មាន​សមត្ថភាព​និង​ការ​ពេញចិត្ត​ទាំង​នោះ ហាន់​ញ៉ឹង តែង​ជា​ឈ្មោះ​មិន​អាចខ្វះ​បាន​ក្នុង​ចលនា​សម្ព័ន្ធ​យុវជន​និង​ជា​សិស្ស​ពូកែ។ លោក​គ្រូ​ស៊ើង​ភឿក​ង្វៀង-លេខាសម្ព័ន្ធយុវជនសា​លា​ឱ្យ​ដឹង៖ ប្អូន​អុង​ហ្វិញ​ហាន់​ញ៉ឹង ជា​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន​សា​លា​គំរូ តែងឈានមុខ​ក្នុង​ចលនា សកម្ម​ភាពរបស់សម្ព័ន្ធយុវជនសាលា។ ក្រៅ​ពី​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​បាន​ប្រគល់ ប្អូន​ហាន់​ញ៉ឹងនៅ​ទាំង​ជា​គំ​រូ​ឆ្នើម​ក្នុង​ការសិក្សារបស់​សាលា។

ជា​មួយ​នឹង​សកម្ម​ភាព​លេច​ធ្លោ​របស់​ប្អូន ហាន់​ញ៉ឹងបានទទួល​លិ​ខិត​បញ្ជាក់​របស់​ស្ថា​ប័ននិង​អាជីវ​កម្ម​ខេត្ត ព្រម​ទាំង​កិត្តិនាម​លេច​ធ្លោ​ជា​ច្រើន​ផ្សេង​ទៀត​ពី​ការ​ងារ​សម្ព័ន្ធ​យុវជន​នា​ប៉ុន្មានឆ្នាំ​កន្លង។ ដោយ​ប្អូន​ខិត​ខំ​ឧស្សាហ៍​ព្យា​យាម​សិក្សាឥត​ឈប់​ឈរ ចាំ​បាច់​ត្រូវ​បង្កើន​ជំ​នាញ ក៏​ដូច​ជា​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​សម្ព័ន្ធយុវ​ជន​សាលា​ដែល​បាន​សាលា​ចាត់​តាំង៕

ដាលីន-លីហាន់