លោកគ្រូថាច់វីឡានិងប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សាភូមីបេ ឃុំភូមីស្រុកមីទូក្នុងពេលសកម្មភាពវប្បធម៌សិល្បៈ |
លោកគ្រូថាច់វីឡា គ្រូបង្រៀនសាលាបឋមសិក្សាភូមីបេ ឃុំភូមី ស្រុកមីទូឱ្យដឹង៖ កើតនិងធំដឹងក្តីក្នុងគ្រួសារដែលមានប្រពៃណីផ្សារភ្ជាប់ជាមួយរបរគ្រូបង្រៀនតាំងពីជីតាដល់ឪពុក និងដល់លោកគ្រូជាគ្រូបង្រៀនជំនាន់ទី៣។ ពិសេសជំនាន់របស់លោកគ្រូមានបងប្អូនបង្កើតដល់៦នាក់ដែលស្នងបន្តតាមរបរគ្រូបង្រៀនរបស់គ្រួសារ ក្នុងនោះមានអ្នកខ្លះបានបង្រៀនយូរបំផុតជាង៣០ឆ្នាំ តិចបំផុត២០ឆ្នាំ។ ហេតុដែលនាំឱ្យបងប្អូនចូលចិត្តរបរគ្រូបង្រៀន ដោយសារតែពីក្មេងឃើញឪពុកទៅបង្រៀន រៀបចំគម្រោងមេរៀនសម្រាប់បង្រៀន ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ បានដក់ជាប់នូវក្តីប្រាថ្នាចង់ក្លាយជាគ្រូបង្រៀនដូចឪពុករបស់ខ្លួន។ បានដឹង លោកគ្រូថាច់វីឡាបានបញ្ចប់ការសិក្សាផ្នែកគរុកោសល្យឆ្នាំ១៩៩២ លោកគ្រូបានចាត់ឱ្យមកបង្រៀននៅស្រុកកំណើតឃុំភូមី ស្រុកមីទូ លោកគ្រូវីឡាឱ្យដឹង៖ នេះជារបរប្រពៃណីរបស់គ្រួសារ ឃើញឪពុកទៅបង្រៀន យើងខ្ញុំក៏ស្រឡាញ់ពេញចិត្តនិងជ្រើសរៀនរបរគ្រូបង្រៀន។ កាលពីមុននៅភូមិនេះការទៅរៀនក៏ពិបាកណាស់។ ចំណែកគ្រួសារឪពុកខ្ញុំមានកូនច្រើន ដូច្នេះឪពុកខ្ញុំក៏ណែនាំឱ្យយើងខ្ញុំសិក្សាផ្នែកគរុកោសល្យ។ ដូច្នេះរាល់គ្នាចូលរៀននិងរហូតមកដល់ពេលនេះបានចេញធ្វើជាគ្រូបង្រៀន។ អ្នកគ្រូថាច់ធីបាច់តឹម ប្អូនស្រីរបស់លោកគ្រូវីឡាជាគ្រូបង្រៀននៅសាលាមត្តេយ្យភូមី ឃុំភូមី អ្នកគ្រូបានស្នងបន្តរបរប្រពៃណីរបស់គ្រួសារ តែងខិតខំសម្រេចល្អភារកិច្ច។ ក្នុងរយៈពេលបង្រៀន អ្នកគ្រូបានសម្រេចលទ្ធផលឆ្នើមជាច្រើន អ្នកគ្រូថាច់ធីបាច់តឹមចែករំលែក៖ ខ្ញុំស្រឡាញ់របរនេះតាំងពីតូច ខ្ញុំប្រាថ្នាធំឡើងនឹងបានធ្វើគ្រូបង្រៀនដូចឪពុករបស់ខ្ញុំ និងឥឡូវបានក្លាយជាការពិត។ ពង្រីករបរប្រពៃណីរបស់គ្រួសារជាក្តីជក់ចិត្តនិងការអស់ពីចិត្តជាមួយរបរនិងពេលឃើញពីតម្លៃអត្ថន័យបងប្អូនរបស់លោកគ្រូបានជ្រើសរបរគ្រូបង្រៀន។ លោកគ្រូថាច់វីឡាឱ្យដឹងបន្ថែម៖ មកដល់ពេលនេះកូនៗនិងចៅរបស់ខ្ញុំកំពុងស្នងបន្តរបរដែលគ្រួសារបានជ្រើស។ កូនច្បងរបស់ខ្ញុំកំពុងសិក្សាផ្នែកគរុកោសល្យនៅសាលាមហាវិទ្យាល័យដុងថាបឆ្នាំបញ្ចប់។ ចៅៗរបស់ខ្ញុំក៏បានចែករំលែកនឹងស្នងបន្តរបរបណ្តុះបណ្តាលធនធានមនុស្សរបស់គ្រួសារក្នុងពេលអនាគត។ លោកតូងថឹកទ្រុង កម្មាភិបាលទទួលបន្ទុកវប្បធម៌ឃុំភូមី ស្រុកមីទូឱ្យដឹង៖ គ្រួសារលោកគ្រូថាច់វីឡាស្នងបន្តរបរប្រពៃណីគ្រូបង្រៀនរបស់គ្រួសារ ទោះបីប៉ុន្មានឆ្នាំមុនជួបការលំបាកច្រើន ប៉ុន្តែដោយស្រឡាញ់របរនិងប្រពៃណីរបស់គ្រួសារតែងខិតខំជម្នះការលំបាកដើម្បីផ្សារភ្ជាប់ជាមួយរបររហូតមកដល់បច្ចុប្បន្ន នេះជាការគោរពស្រឡាញ់ស្ងើចសរសើរគ្រួសាររបស់លោកគ្រូ។
អ្វីដែលគ្រួសារលោកគ្រូថាច់វីឡាទទួលបានក្នុងរយៈពេលច្រើនឆ្នាំផ្សារភ្ជាប់ជាមួយរបរគឺជាការគោរពពីសង្គម សេចក្តីស្រឡាញ់របស់សិស្សច្រើនជំនាន់។ នេះជាកម្លាំងចិត្តដ៏ធំធេងសម្រាប់លោកគ្រូនិងបងប្អូនក្នុងក្រុម គ្រួសារខិតខំដើម្បីបុព្វហេតុ “បណ្តុះបណ្តាលធនធានមនុស្ស”៕
ដាលីន-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin