សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់បានវិនិយោគខែងរែងស្អាតបាត។ |
សាលាបានបង្កបរិស្ថានសុវត្ថិភាព ស្និទ្ធស្នាលដោយមានសម្ភារៈគ្រប់គ្រាន់ រួមមានបន្ទប់ពិសោធន៍ បន្ទប់កំព្យួទ័រនិងបណ្ណាល័យ។ ក្រៅពីនោះ សិស្សក្នុងអន្តេវាសិកដ្ឋានតែងបានមើលថែយ៉ាងម៉ឹងម៉ត់។ តាមលោកគ្រូគីមហឿន-ចាងហ្វាងសាលាបានឱ្យដឹង៖ សិស្សបានរៀន២ពេល/ថ្ងៃនិងពេលយប់រៀនដោយខ្លួនឯង។ សាលាបានមន្ទីរអប់រំបណ្តុះបណ្តាលវិនិយោគកសាងថ្មីបន្ទប់រៀន២បន្ទប់ រោងបាយមួយខ្នងនិងអគារស្នាក់នៅ៣បន្ទប់សម្រាប់គ្រូបង្រៀននៅឆ្ងាយ។ វិធីសាស្រ្តបង្ហាត់បង្រៀននៅសាលាបានប្រមូលផ្តុំលើការពង្រីកចរិយាសម្បត្តិនិងសមត្ថភាពរបស់សិស្សជាមួយប្រជុំជីវភាពប្រធានបទជួយគ្រូបង្រៀនលើកកម្ពស់កម្រិតវិជ្ជាមុខជំនាញ។ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ក៏បានយកចិត្តទុកដាក់ពិនិត្យ វាយតម្លៃតាមទិសពង្រីកសមត្ថភាពសិស្ស។រួមផ្សំរវាងទ្រឹស្តីនិងធ្វើពិសោធន៍ វិធីសាស្រ្តនេះជួយវាយតម្លៃគ្រប់សុក្រឹតនិងជម្រុញឱ្យសិស្សមានគំនិតច្នៃប្រឌិត។ គ្រូបង្រៀនវិញ្ញាសាខ្មែរ អ្នកគ្រូថាច់ធីអ៊ុកង៉ីបានឱ្យដឹង៖ ដើម្បីជួយឱ្យសិស្សក្រេបជញ្ជក់បានឆាប់ អ្នកគ្រូតែងលំហាត់ចំណេះដឹងនិងពន្យល់ពាក្យណាពិបាកដែលបកប្រែជាសាភាខ្មែរបានងាយស្រួល។ ពិសេសអ្នកគ្រូបានលត់ដំឱ្យប្អូនរៀនអានអក្សរខ្មែរជួយប្អូនៗក្តាប់បានមេរៀនឆាប់។ ឆ្នាំសិក្សា២០២២-២០២៣ លទ្ធផលរៀនសូត្រនិងលត់ដំរបស់សិស្សសម្រេចស្នាដៃគួរឱ្យចំណាប់អារម្មណ៍។ អត្រាសិស្សសម្រេចលទ្ធផលលត់ដំប្រភេទគ្រាន់បើនិងល្អសម្រេច៩៩,៦៣% គ្មានសិស្សណាប្រភេទខ្សោយ។ ពីការរៀនសូត្រ អត្រាសិស្សសម្រេចគ្រាន់បើនិងពូកែស្រូបអត្រា៨៣,៧២% កើន២%បើប្រៀបឆ្នាំមុន។
លើកកម្ពស់ប្រសិទ្ធភាពការងារបង្ហាត់បង្រៀន។ |
ពិសេសក្នុងពិធីប្រឡងសិស្សពូកែ សាលាទទួលបាន២រង្វាន់លើកទឹកចិត្តថ្នាក់ខេត្ត។ ការងារបង្រៀនបន្ថែមឱ្យសិស្សខ្សោយនិងបំប៉នសិស្សពូកែបានសាលាអនុវត្តយ៉ាងម៉ត់ចត់។ បណ្តាសិស្សដែលមានលទ្ធផលមិនទាន់បានល្អក៏ឱ្យចូលរួមថ្នាក់បង្រៀនបន្ថែម។ ទន្ទឹមនឹងនោះ សាលាក៏បានចាត់តាំងបណ្តាថ្នាក់បំប៉នសិស្សពូកែ ជួយឱ្យប្អូនៗពង្រីកសមត្ថភាពនិងសម្រេចស្នាដៃខ្ពស់ក្នុងពិធីប្រឡងថ្នាក់ស្រុកនិងថ្នាក់ខេត្ត។ ឆ្នាំសិក្សា២០២៣-២០២៤ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ជម្រុញអនុវត្តបច្ចេកវិជ្ជាក្នុងការបង្ហាត់បង្រៀន។ ដោយមានជាង១.៥២៣ម៉ោងបានអនុវត្តបច្ចេកវិជ្ជា ការបង្ហាត់បង្រៀនបានសមស្របនិងសម្បូរបែបជាង។ សាលាបានផ្សព្វផ្សាយផ្នែកទន់រៀនសូត្រនិងគ្រប់គ្រងតាមបណ្តាញ ជួយឱ្យប្អូនៗទទួលបានឯកសាររៀនសូត្រងាយស្រួលនិងពង្រីកទេពកោសល្យប្រើប្រាស់បច្ចេកវិជ្ជា។ ក្រៅពីការលើកកម្ពស់ចំណេះដឹង សាលាក៏បានយកចិត្តទុកដាក់អប់រំសីលធម៌និងទេពកោសល្យរស់នៅសម្រាប់សិស្ស។ បណ្តាខ្លឹមសារអប់រំសីលធម៌ ច្បាប់និងបង្ការទប់ស្កាត់អបាយមុខសង្គមបានបញ្ចូលក្នុងកម្មវិធីបង្ហាត់បង្រៀន។ សាលាតែងចាត់តាំងពិធីគោរពទង់ ពិធីប្រឡងសិល្បៈ កីឡាដើម្បីជួយសិស្សលត់ដំទេពកោសល្យ។ ប្អូនថាច់ធីអៀងញ៉ី សិស្សថ្នាក់ទី៨អាបានឱ្យដឹង៖ លោកគ្រូ អ្នកគ្រូតែងយកចិត្តទុកដាក់ក្នុងការរៀនសូត្រនិងការរស់នៅរបស់សិស្សានុសិស្ស។ សាលាចាត់តាំងទីលែងកម្សាន្តដើម្បីដោះដូរចំណេះដឹងនិងទេពកោសល្យដល់ប្អូនៗសិស្សាសិស្ស។
គុណភាពអប់រំរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ នៅទាំងផ្សារភ្ជាប់ជាមួយការអភិវឌ្ឍរបស់កងជួរគ្រូបង្រៀន។ សាលាតែងយកចិត្តទុកដាក់ដល់ការបំប៉ននិងលើកកម្ពស់កម្រិតវិជ្ជាឱ្យគ្រូបង្រៀន។ បណ្តាលើកប្រជុំមុខជំនាញតាមកាលកំណត់ជួយឱ្យគ្រូបង្រៀនដោះដូរបទពិសោធន៍ក្នុងវិធីសាស្រ្តបង្ហាត់បង្រៀន។ ក្រៅពីនោះ សាលានៅទាំងចាត់តាំងហ្វឹកហាត់ពីបច្ចេកវិជ្ជាព័ត៌មាន ជួយគ្រូបង្រៀនក្តាប់បានទេពកោសល្យថ្មីនិងអនុវត្តក្នុងការបង្ហាត់បង្រៀន។ ឆ្នាំសិក្សា២០២៣-២០២៤ ជាជំហានអភិវឌ្ឍរបស់សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់។ សាលាមិនត្រឹមតែសម្រេចបានស្នដៃក្នុងការងារអប់រំតែនៅទាំងកសាងបរិស្ថានរៀនសូត្រគ្រប់វិស័យ។ ពេលខាងមុខ សាលានឹងបន្តពង្រីកលទ្ធផលដែលសម្រេច កែលម្អមូលដ្ឋានសម្ភារៈនិងពង្រឹងបំប៉នសិស្សពូកែ បណ្តុះបណ្តាលធនធានមនុស្សរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអប់រំរបស់ភូមិភាគ៕
វឌ្ឍា-សុផល
Thông tin bạn đọc
Đóng Lưu thông tin