ជូនអាហារូបករណ៍ដល់សមណសិស្សរៀនពូកែនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ |
ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តសុកត្រាំង មានសាលារៀនចំនួន៤៧៥ (សាលារដ្ឋចំនួន៤៥៨ សាលាឯកជនចំនួន១៧) ដោយមានក្រុម ថ្នាក់ចំនួន៨.៣៤៣ មានសិស្សនៅគ្រប់កម្រិតចំនួន២៧១.០០០នាក់ ក្នុងនោះ សិស្សជនជាតិភាគតិចស្រូបអត្រាជិត៣៧%នៃចំនួនសិស្សទូទាំងខេត្ត។ បច្ចុប្បន្ន ខេត្តមានសាលារដ្ឋសម្រេចបទដ្ឋានជាតិ ៣៨២/៤៥៨ ក្នុងនោះ មានសាលាជនជាតិអន្តេវាសិកចំនួន១០ និងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ពិសេស ទូទាំងខេត្តមានសាលាបង្រៀនឧភយភាសាវៀត-ខ្មែរ១៣១សាលានិងមានវត្តខ្មែរ៨៥/៩៣ វត្តបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅមាមីងជនរួមជាតិខ្មែរក្នុងរដូវវិស្សមកាល។
ថ្នាក់រៀនអក្សរខ្មែរនៅវត្តសិរីសុខុមស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង |
តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង របបគោលនយោបាយសម្រាប់គ្រូបង្រៀនកម្មាភិបាលគ្រប់គ្រងនិងសិស្សានុសិស្សតំបន់ជនជាតិភាគតិច បានអនុវត្តត្រឹមត្រូវពេញលេញទាន់ពេល។ សិស្សានុសិស្សបានបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីបានទៅរៀនសូត្រ មិនទុកចោលអ្នកណាម្នាក់នៅក្រោយគេឡើយ។ អាស្រ័យហេតុនេះ គ្រូបង្រៀនស្ងប់ចិត្តក្នុងការបង្រៀនសិស្សមានស្មារតីក្នុងការសិក្សាបានល្អ ដូច្នេះ គុណភាពអប់រំតំបន់ជនជាតិភាគតិច ត្រូវបានលើកកម្ពស់ជាលំដាប់។ ជារៀងរាល់ឆ្នាំ អត្រាសិស្សជនជាតិខ្មែរកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យសម្រេចនិទ្ទេសគ្រាន់បើ ពូកែ ស្រូបអត្រាជាង៨០%; អត្រាសិស្សប្រឡងជាប់សញ្ញាបត្រវិទ្យាល័យនៅតាមវិទ្យាល័យជនជាតិអន្តេវាសិកសម្រេចអត្រា១០០% អត្រាសិស្សជាប់ជម្រើសចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យជាង៧០% នៃចំនួនសិស្សជនជាតិខ្មែរនៅតាមវិទ្យាល័យជនជាតិអន្តេវាសិក។
តាមប្រសាសន៍លោក យ័ញហ្វាងង្វៀន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាល ដើម្បីលើកកម្ពស់គុណភាពអប់រំតំបន់ជនជាតិភាគតិច ខេត្តបានដាក់ចេញនូវវិធានការជាច្រើនមានប្រសិទ្ធភាព។ ក្នុងនោះ ពង្រឹងរាល់វិធានការព្រមៗគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំតំបន់ជនរួមជាតិខ្មែរ ជាពិសេស សាលាជនជាតិអន្តេវាសិកជាទិសដៅចម្បងបង្អស់; លើកលែង កាត់បន្ថយថ្លៃសិក្សា ឧបត្ថម្ភថវិការៀនសូត្រ ឧបត្ថម្ភប្រាក់បង់ថ្លៃសិក្សា។ល។ ដល់សិស្សដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំ ស្របតាមអនុក្រឹត្យលេខ ៨១/២០២១/NĐ-CP របស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះ អាទិភាពប្រភពទុនដើម្បីវិនិយោគសាងសង់សាលារៀនរឹងមាំនៅតំបន់ជនជាតិភាគតិច តំបន់លំបាកខ្លាំង; បង្កើនគុណភាពកងជួរគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំ។ ផ្តុំកម្លាំងផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីអប់រំចំណេះទូទៅឆ្នាំ២០១៨ សមស្របនឹងតំបន់ជនរួមជាតិភាគតិច; បន្តអនុវត្តផ្លាស់ថ្មីវិធីសាស្ត្របង្រៀនតាមទិសដៅអភិវឌ្ឍគុណសម្បត្តិ សមត្ថភាពរបស់សិស្ស សមស្របនឹងសិស្សជនជាតិភាគតិច; អភិរក្សនិងអភិវឌ្ឍភាសា អក្សរសាស្ត្ររបស់ជនជាតិភាគតិច; យកចិត្តទុកដាក់ក្នុងការអប់រំអំពីវប្បធម៌ជនជាតិដល់សិស្សតំបន់ជនជាតិភាគតិច; រៀបចំសកម្មភាពអប់រំពិសេសដោយឡែកផ្សារភ្ជាប់នឹងតម្រូវការអប់រំឧត្តមគតិបដិវត្តន៍ សតិអារម្មណ៍នយោបាយ សីលធម៌ ផ្នត់រស់នៅ បំណិនជីវិតដល់សិស្សជនជាតិភាគតិច….៕
លីធាន-មុនី
កាសែតកឹងធើ Online
Thông tin bạn đọc
Đóng Lưu thông tin