សមមិត្តលេខាបក្សស្រុកឡុងភូព្រមទាំងថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃជូនអាហារូបករណ៍ឱ្យសិស្សក្រសង្វាតរៀនសូត្រនៅលើភូមិដ្ឋានឃុំសុងភុង |
ដើម្បីការចលនាអនុវត្តមានប្រសិទ្ធភាព សមាគមជម្រុញការសិក្សាស្រុកបានជម្រុញការងារផ្សព្វផ្សាយពីសង្គមរៀនសូត្រនិងទម្រង់រៀនសូត្រមួយជីវិតក្នុងគ្រួសារ វង្សត្រកូល សហគមន៍ ផ្សព្វផ្សាយដល់សាខាសមាគមនៅមូលដ្ឋាន បណ្តាគណៈជម្រុញការសិក្សានានាចុះឈ្មោះ កសាងទម្រង់រៀនសូត្រឆ្នើមនិងបើកទូលាយ។ សព្វថ្ងៃទូទាំងស្រុកមាន៦១សាខាសមាគមភូមិ ៨៦សាខាសមាគមតាមស្ថាប័ន អង្គភាព សាលារៀន។ល។ ដោយមាន១១ឃុំ ទីរួមស្រុកក្នុងស្រុក។ ឆ្នាំ២០២៣ សមាគមជម្រុញការសិក្សាបណ្តាឃុំ ទីរួមស្រុក សាលារៀនបានចលនានិងផ្តល់អាហារូបករណ៍ចំនួន១៩៧ចំណែក កង់ចំនួន១៤ដើម សៀវភៅសរសេរចំនួន៣៤ពាន់ក្បាល កាតាបចំនួន១៧៤ ឧបករណ៍រៀនសូត្រចំនួន៧៨០បន្លាស់ សៀវភៅពុម្ពជិត១០០ក្បាល អាវខោចំនួន២១៥បន្លាស់និងទេយ្យវត្ថុ មី ទឹកដោះគោ អង្ករ មួយចំនួនទៀត។ល។ ដោយទឹកប្រាក់ជាង១ពាន់លានដុង។ ក្រៅពីនោះ សមាគមជម្រុញការសិក្សាស្រុកនៅទាំងសហការជាមួយអនុមន្ទីរអប់រំនិងបណ្តុះបណ្តាលផ្នែកនានា គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីរួមស្រុក សាលារៀននានាទទួលអំណោយពីអង្គភាពនានា សម្រាប់ជំនួយដល់សិស្សក្រសង្វាតរៀនសូត្រ អាហារូបករណ៍ចំនួន១១៧ចំណែក កំព្យួទ័រចំនួន១០ ធុងចម្រាញ់ទឹកចំនួន១.០០០សរុបថវិកាជិត១,៥ពាន់លានដុង។
ទន្ទឹមនោះ សមាគមជម្រុញការសិក្សាបណ្តាឃុំ ទីរួមស្រុក សាលារៀននានាបានចាត់តាំងជូនអំណោយ អាហារូបករណ៍ គណៈតំណាងអាណាព្យាបាលសិស្សបណ្តាសាលានៅទាំងចលនាជំនួយការងារស្ងើចសរសើរសិស្សានុសិស្ស ជួសជុលនិងទិញសម្ភារៈសម្រាប់បម្រើការងាររៀនសូត្រក្នុងសាលា។ល។ ទាំងអស់នេះជាការលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូនិងប្អូនៗសិស្សានុសិស្ស សម្តែងការយកចិត្តទុកដាក់របស់សង្គមចំពោះបុព្វហេតុសិក្សាអប់រំ ជួយប្អូនៗមានជីវភាពលំបាកបានទៅរៀនគ្រប់ៗគ្នា។ សព្វថ្ងៃស្រុកទទួលស្គាល់ “គ្រួសាររៀនសូត្រ” ចំនួន១១.៣១៧/២៦.៥៤៤គ្រួស្រូបអត្រា៤២,៦៣% “ត្រកូលរៀនសូត្រ” ចំនួន៤២៦/៧៩២ សម្រេចអត្រា៥៣,៧៨% មានស្ថាប័ន សាលារៀន៨៦សម្រេចកិត្តិនាម “ជាអង្គភាពរៀនសូត្រ” សម្រេចអត្រា១០០% មាន៦១/៦១មណ្ឌល អាសយជនសម្រេចកិត្តិនាម“សហគមន៍រៀនសូត្រ” សម្រេច១០០% មាន១១/១១មជ្ឈមណ្ឌលរៀនសូត្រ សហគមន៍នៅតាមឃុំ ទីរួមស្រុកបានវាយតម្លៃកម្រិតល្អ។ ឆ្លងតាមរយៈសកម្មភាពនេះបានរួមចំណែកលើកកម្ពស់ស្មារតីរៀនសូត្រនិងបង្កភាពផ្លាស់ប្តូរក្នុងសហគមន៍ពីការចលនា កសាងសង្គមរៀនសូត្រនៅតំបន់អាសយជន។ តាម សមមិត្តត្រឹងម៉ាញ់ធ្វីត្រាង ប្រធានអនុមន្ទីរអប់រំនិងបណ្តុះបណ្តាលស្រុក ប្រធានសមាគមជម្រុញការសិក្សាស្រុកឡុងភូបានឱ្យដឹង ការងារជម្រុញការ សិក្សា ជម្រុញចំណេះ កសាងសង្គមរៀនសូត្រលទ្ធផលសម្រេចបានពេលកន្លងគឺដោយការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ សប្បុរសជន សហគមន៍អាជីវកម្ម ការអស់ពីចិត្តរបស់កម្មាភិបាល សមាជិកជម្រុញការសិក្សាពីស្រុករហូតដល់មូលដ្ឋាន។ ពិសេសគឺការចូលរួមស្មារតីប្រឡងប្រណាំងសង្វាតរៀនសូត្ររបស់គ្រួសារ វង្សត្រកូល សហគមន៍ អង្គភាពនិងប្រជាជន បណ្តាជនជាតិក្នុងស្រុកចំពោះបុព្វហេតុជម្រុញការសិក្សា ជម្រុញចំណេះកសាងសង្គមរៀនសូត្រ រៀនសូត្រមួយជីវិតលើភូមិដ្ឋានស្រុក។
ប្រការនេះបានឱ្យឃើញថាការចូលរួមស្មារតីប្រឡងប្រណាំងសង្វាតរៀនសូត្រ បណ្តាគ្រួសារ វង្សត្រកូលសហគមន៍ អង្គភាពនិងប្រជាជនចំពោះបុព្វហេតុជម្រុញការសិក្សា ជម្រុញចំណេះកសាងសង្គមរៀនសូត្រ រៀនសូត្រមួយជីវិតលើភូមិដ្ឋានស្រុក រួមចំណែកមិនតិចក្នុងការលើកកម្ពស់គុណភាពសកម្មភាពនិងបើកទូលាយបណ្តាទម្រង់រៀនសូត្រមួយជីវិតធ្វើជាខឿនសម្រាប់បង្កើតសហគមន៍រៀនសូត្រ៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin