សាយភាយការចលនារៀនសូត្រនិងធ្វើតាមអ៊ំ

08:40, 26/09/2024

ចលនា​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្ម​ណ៍​សីលធម៌​ឥរិយា​បថ​ហូជីមិញ​​រយៈ​ពេល​កន្លង​តែង​បាន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​និង​ប្រជា​ជន​លើ​ភូមិ​ដ្ឋាន​ឃុំ​ភូ​តឹង​ស្រុក​ចូវ​ថាញ់ ( សុក​ត្រាំង​) សកម្ម​ចូល​រួម​។ តាម​នោះ មាន​សមូហភាព បុគ្គល​គំរូ​អនុ​វត្ត​ទង្វើ​ជាក់​ស្តែង រួម​ចំ​ណែក​កសាង​ជន​បទថ្មី​នៅ​ភូមិ​ភាគ។

បងលីស៊ើយ (ខាងឆ្វេង) កម្មាភិបាលគំរូឆ្នើមក្នុងការចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយាបថហូជីមិញ។
បងលីស៊ើយ (ខាងឆ្វេង) កម្មាភិបាលគំរូឆ្នើមក្នុងការចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយាបថហូជីមិញ

កំ​ណត់​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្មណ៍ សីលធម៌ ឥរិយា​បថ​ហូជីមិញ​ជា​ភារ​កិច្ច​សំ​ខាន់​ចំពោះ​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​របស់​ភូមិ​ភាគ ប៉ុន្មាន​ឆ្នាំ​កន្លង​សមាគម​នារី​ឃុំ​ភូ​តឹង​សកម្ម​កសាង​ផ្សព្វ​ផ្សាយ​ផែន​ការ​រៀន​សូត្រ​​និង​ធ្វើ​តាម​អ៊ំ ​ផ្សា​រភ្ជាប់​បណ្តា​កម្ម​វិធី​ការ​ងារ​សមាគម បំផុត​គឺ​ការ​ចលនា​កសាង​ជនបទ​ថ្មី​។​ សមមិត្ត​ឡេ​ធី​គីម​ទឺយ​-អនុ​ប្រធាន​សមាគម​នារី​ឃុំ​ភូ​តឹង​បានឱ្យ​ដឹង​៖ ក្នុង​ឆ្នាំ​២០២៣​ សមាគម​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ណែ​នាំ​លេខ​១១/​HD-BTV ចុះ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០២៣ ​ពី​ការ​រៀន​សូត្រ ប្រជុំ​ជីវភាព ប្រធាន​បទ​ឆ្នាំ​២០២៣​“សុក​ត្រាំង​ពង្រីក​ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច គិត​អាន​សម្ភារៈ​ស្មារ​តី​ឱ្យ​ប្រជា​ជន​តាម​សតិ​អារម្មណ៍​សីល​ធម៌​ឥរិយា​បថ​ហូជីមិញ”។ ​អនុ​វត្ត​ផ្សព្វ​ផ្សាយ​មាន​ប្រសិទ្ធ​ភាព​នៃ​សេចក្តី​សម្រេច​មហា​សន្និ​បាត​បក្ស​គ្រប់​ថ្នាក់​ដល់​កម្មា​ភិបាល សមាជិកា​ទាំង​១០០%។ កសាង​និង​រក្សា​ក្រុម “ចិញ្ចឹម​ជ្រូក​ដី” ចំ​នួន​៦ក្រុម​ “គ្មាន​៥​យ៉ាង ស្អាត​៣​ប្រការ​” ចំ​នួន​៩​ក្រុម ​ក្រុម​នារី “ច្នៃ​សម្រាម​ជា​ប្រាក់​” ចំ​នួន​១ក្រុម​។ល។ រួម​ចំ​ណែក​ការ​ពារ​បរិស្ថាន​។ ផ្សព្វ​ផ្សា​យ​ចលនា​កម្មា​ភិបាល​សមាជិកា​ចូល​រួម​បណ្តា​សកម្ម​ភាព​កសាង​ជនបទ​ថ្មី ចលនា​កាប់​ឆ្ការ​ស្មៅ ដាំ​ផ្កា​តាម​ដង​ផ្លូវ​នៅ​ភូមិ​ភឿក​ផុង​ដោយ​មាន​ប្រវែង​៣៥០​ម។ ចលនា​សប្បុរស​ជន ​អំ​ណោយ​ចំ​នួន​២៥០​ចំ​ណែក ​កា​តាប​ចំនួន​៨១ អាវ​ខោ​ចំ​នួន​៤២​បន្លាស់ កង់​ចំនួន​១០​សម្រាប់​ជូន​សិស្ស​ក្រ​លើ​ភូមិ​ដ្ឋាន​ឃុំ​។ សមាគម​នៅ​ទាំង​កសាង​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រសិទ្ធ​ភាព​ក្នុង​សមាជិកា ដូច​ក្រុម​សហការ​តម្បាញ ក្រុម​បណ្តុះ​ដើម​ទន្លាប់ ក្រុម​ចិញ្ចឹម​គោ​សាច់​។ល។ ជា​មួយ​ទង្វើ​ជាក់​ស្តែង​របស់​សមាគម​នារី​ឃុំ​បានរួម​ចំ​ណែក​ជា​មួយ​បក្ខ​ភាគ​អនុ​វត្ត​សម្រេច​បណ្តា​លក្ខ​ឋាន​ជនបទ​ថ្មី​។ ក្រៅ​ពី​សមូហ​ភាព​មាន​ទម្រង់​និង​របៀប​ធ្វើ​ល្អ​ៗ ឃុំ​ភូ​តឹង​នៅ​ទាំង​មាន​បុគ្គ​ល​គំរូ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​ដូច​បង​លី​ស៊ើយ​-ប្រ​ធាន​គណៈ​ប្រជា​ជន​ភូមិ​ភឿក​គ្វើយ។ បង​ស៊ើយ​ចែក​រំ​លែក​៖ ខ្ញុំ​រៀន​តាម​អ៊ំ​ពី​ប្រការ​សាមញ្ញ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ងារ​ខ្ញុំ​តែង​ជិត​ស្និទ្ធ​ប្រជា​ជន​ស្តាប់​ប្រជា​ជន ក្តាប់​មតិ​របស់​ប្រជា​ជន សកម្ម​ចូល​រួម​ការ​ចលនា​កសាង​ជនបទ​ថ្មី​។ ឆ្នាំ​២០២៣ បង​ស៊ើយ​ចលនា​ប្រជា​ជន​ចំនួន​ទឹក​ប្រាក់​២០០​លាន​ដុង​សម្រាប់​កសាង​ជួស​ជុល​ផ្លូវ​ដាន ដាក់​អំ​ពូល​ភ្លើង​អគ្គិ​សនី​ចំ​នួន​៦០​អំពូល។ សហ​ការ​ជា​មួយ​នគរ​បាល​ឃុំ​កាប់​ឆ្ការ​ស្មៅ​ដាំ​ផ្កា​តាម​ដង​ផ្លូវ​ភូមិ​ភឿក​គ្វើយ​ដោយ​មាន​ប្រ​វែង​១.២០០​ម រួម​ចំ​ណែក​សម្រេច​បណ្តា​លក្ខឋាន​ជន​បទ​ថ្មី​របស់​ភូមិ​ភាគ។

ដោយ​ររៀប​ធ្វើ​សម​ស្រប​ជា​មួយ​នឹង​ការ​ងារ​ជាក់​ស្តែង​របស់​ភូមិ​ភាគ កម្មា​ភិបាល សមាជិកា​លើ​ភូមិ​ដ្ឋាន​ឃុំ​ភូ​តឹង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រសិទ្ធ​ភាព​ការ​ងារ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្ម​ណ៍​សីល​ធម៌​ឥរិយា​បថ​ហូ​ជី​មិញ បង្ក​ភាព​សាយ​ភាយ​យ៉ាង​ខ្លាំង​។ តាម​នោះ​មាន​សមូ​ហភាព​បុគ្គល​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​សម្រេច​បណ្តា​ផែន​ការ​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ការ​ពារ​ប្រទេស​កសាង​បក្ស​និង​ប្រព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​រឹង​មាំ៕

ថាញ់វ៉ាង​-សុផល