មីស្វៀងយកចិត្តទុកដាក់លើការអប់រំនៅតំបន់ជនរួមជាតិខ្មែរ

Da lin 09:42, 20/09/2024

មក​ដល់​ពេល​នេះ ប្រព័ន្ធ​សាលា​ ថ្នាក់​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​របស់​ស្រុក​មី​ស្វៀង (សុក​ត្រាំង​) បាន​វិនិយោគ​រឹង​មាំ។ គោល​នយោ​បាយ របប​សម្រាប់​គ្រូ​បង្រៀន​ សិស្សា​នុសិស្ស​នៅ​ទី​នេះ​បាន​អនុ​វត្ត​យ៉ាង​គ្រប់​គ្រាន់​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។

សិស្សានុសិស្សសាលាអនុវិទ្យាល័យវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ
ស្រុកមីស្វៀង (សុកត្រាំង) ពេលមុនម៉ោងចូលរៀន
សិស្សានុសិស្សសាលាអនុវិទ្យាល័យវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) ពេលមុនម៉ោងចូលរៀន

ទូ​ទាំង​ស្រុក​មី​ស្វៀង​មាន​សា​លា​ចំ​នួន​៥៤ ក្នុង​នោះ​ មាន​១៧​សា​លា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​មាន​បង្រៀន​អក្សរ​ខ្មែរ​ សា​លា​ជន​ជាតិ​អន្តេវា​សិក​ចំនួន​២​និង​វិនិយោគ​សម្ភារៈ​បរិក្ខារ​ ឧបករណ៍​សម្រេច​​តាម​ស្ដង់​ដារ។ លោក​ង្វៀង​មិញ​ទ្រី-អនុ​ប្រធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ស្រុក​មី​ស្វៀង​ឱ្យ​ដឹង​៖ កាល​ពី​ឆ្នាំ​មុន​ ស្រុក​បាន​វិនិយោគ​ជាង​៧២​ពាន់​លាន​ដុង ក្នុង​នោះ​ សា​លា​ជន​ជាតិ​អន្តេវា​សិក​ចំ​នួន​២​បានវិនិ​យោគ​ បង្កើន​លើក​កម្ពស់​គុណ​ភាព​ជិត​៣០​ពាន់​លាន​ដុង។ បច្ចុប្បន្ន ទូ​ទាំង​ស្រុក​មាន​សា​លា​រៀន​២៨​/៣១​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​សម្រេច​បទដ្ឋាន​ជាតិ​។ ពិ​សេស​ សា​លា​ចំ​នួន​១៧​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​សុទ្ធ​តែ​បង្រៀន​ពីរ​ភា​សា​វៀត​-ខ្មែរ​។ ក្នុង​រដូវ​វិស្សម​កាល ​បណ្តា​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ រួម​ចំ​ណែក​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

ទន្ទឹម​នឹង​នោះ​ ការ​ងារ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន​ កម្មា​ភិ​បាល​គ្រប់​គ្រង​អប់​រំ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។ បច្ចុ​ប្បន្ន​ ទូ​ទាំង​​ស្រុក​មាន​៥៧៩/​១.៥៣៥​រូប​ គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​អប់​រំ​ជា​ជន​ជាតិ​ខ្មែរ​ ស្រូប​អត្រា​ជាង​​៣៧,៧%​។ លោក​គ្រូ​លី​ហ្វាង​ថុង​-ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​មី​ស្វៀង​​ឱ្យ​ដឹង​៖ បច្ចុប្បន្ន​សា​លា​បាន​វិនិ​យោគ​យ៉ាង​គ្រប់​គ្រាន់​ ដូច្នេះ​ សិស្សា​នុសិស្ស​១០០%​ស្នាក់​នៅ​ក្នុង​សា​លា​ស្ងប់​ចិត្ត​សិក្សា​បាន​ល្អ។ គ្រូ​បង្រៀន​របស់​សាលា​មាន​ចំ​ណេះ​វិជ្ជា​ជំ​នាញ​តាម​ការ​កំ​ណត់​និង​មាន​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប​នឹង​សមត្ថ​ភាព​របស់​សិស្ស ដូច្នេះ​ គុណ​ភាព​កាន់​តែ​ប្រសើរ​ឡើង​។ រៀង​រាល់​ឆ្នាំ​ អត្រា​សិស្ស​ឡើង​ថ្នាក់​សម្រេច​១០០% ក្នុង​នោះ​ សិស្សដែល​សម្រេច​និទ្ទេស​គ្រាន់​បើ ពូកែ​ ស្រូប​អត្រា​ជាង​៧០​%​។ លោក​គ្រូ​យឿង​សា​ផន-​ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ថាញ់ភូ​ឱ្យ​ដឹង​៖ ឆ្នាំ​២០១៥ សា​លា​សម្រេច​បទដ្ឋាន​ជាតិ​ ដូច្នេះ​ សម្ភារៈ​បរិក្ខារ​ ឧប​ករណ៍​បង្រៀន​បាន​វិនិយោគ​យ៉ាង​គ្រប់​គ្រាន់​។ កង​ជួរ​គ្រូ​បង្រៀន​១០០%​មាន​ចំណេះ​វិជ្ជា​តាម​ការ​កំ​ណត់​និង​សា​លា​អនុ​វត្ត​យ៉ាង​គ្រប់​គ្រាន់​នូវ​គោល​នយោ​បាយ​របប​ចំពោះ​គ្រូ​បង្រៀន​ សិស្ស​ត្រូវ​តាម​ការ​កំណត់​ បង្ក​ការ​លើក​ទឹក​ចិត្ត​ខាង​ស្មារ​តី​ក្នុង​ការ​បង្រៀន​និង​រៀន​។ អា​ស្រ័យ​ហេតុ​នេះ​គ្រូ​បង្រៀន​ជាច្រើន​មាន​វិធី​សាស្ត្រ​បង្រៀន​ល្អ​សម​ស្រប​ជា​មួយ​នឹង​សិស្ស ដូច្នេះ​ រៀង​រាល់​ឆ្នាំ​អត្រា​សិស្ស​ជាប់​ថ្នាក់​និង​បញ្ចប់​វិទ្យា​ល័យ​សម្រេច​១០០%​។ មក​ដល់​ពេល​នេះ​គុណ​ភាព​អប់​រំតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​មី​ស្វៀង​មាន​ភាព​ប្រ​សើរ​ឡើង​មិន​នៅ​គម្លាត​បើធៀប​នឹង​តំ​បន់​ទីក្រុង​។

គោល​នយោ​បាយ​ចំពោះ​ការ​អប់​រំ​និង​បណ្តុះ​បណ្តាល​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​​បាន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​នៅ​ស្រុក​​មី​ស្វៀង​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​សម្ភារៈ​ បរិក្ខារ​ ឧបករណ៍​បង្រៀន​បណ្តុះ​បណ្តាល​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​គ្រង ​អប់​រំ គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​បន្ត​អនុ​វត្ត​ឱ្យ​បាន​គ្រប់​គ្រាន់ ទាន់​ពេល​នូវ​គោល​នយោបាយ របប​ចំពោះ​កម្មា​ភិបាល​អប់​រំ គ្រូ​បង្រៀន សិស្ស​នៅ​សាលា​ជន​ជាតិ​អន្តេវា​សិក​ សា​លា​បង្រៀន​ពីរ​ភាសា​តំបន់​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​សង្គម​លំបាក ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​អប់​រំ​នៅ​តំបន់​ជន​ជាតិ​ភាគតិច​៕

ដាលីន-លីហាន់​