![]() |
តំណាងទាំងឡាយចូលរួមសន្និបាតបន្តផ្ទាល់នៅខេត្តសុកត្រាំង។ |
តាមសេចក្តីសម្រេច២០១/២០២៥/QH15 មានយន្តការ គោលនយោបាយពិសេសអភិវឌ្ឍផ្ទះនៅសង្គមមួយចំនួនគឺបានបង្កើតមូលនិធិផ្ទះនៅជាតិដើម្បីបង្កប្រភពទុនសម្រាប់វិនិយោគកសាងផ្ទះនៅសង្គម។ ពិសេស កាត់បន្ថយ កែទម្រង់រដ្ឋបាលក្នុងសំណុំបែបបទវិនិយោគកសាងផ្ទះនៅសង្គម។ ជាក់ស្តែងមិនអនុវត្តសំណុំបែបបទដេញថ្លៃជម្រើសអ្នកវិនិយោគ សំណុំបែបបទ ទទួលស្គាល់គោលកាណ៍វិនិយោគតាមសេចក្តីកណត់របស់ច្បាប់ស្តីពីវិនិយោគដែលអនុវត្តប្រគល់អ្នកវិនិយោគមិនចាំបាច់ដេញថ្លៃ។ មិនសំណូមពរអនុវត្តការបង្កើត ពិនិត្យសម្រេច អនុម័តភារកិច្ចគម្រោងប្លង់លម្អិត។ ចោលសំណុំបែបបទ ពិនិត្យសម្រេចរបាយការណ៍ស្រាវជ្រាវអនុវត្តវិនិយោគកសាងនៅតាមស្ថាប័នជំនាញពីការកសាងបំផុតគឺមិនសំណូមពរអនុវត្តអភិក្រមដេញថ្លៃយ៉ាងទូលំទូលាយចំពោះកញ្ចប់ជម្រើសអ្នកម៉ៅការក្នុងសកម្មភាពកសាងដែលបានអនុវត្តអភិក្រមចង្អុលការអ្នកម៉ៅការដោយសង្ខេប។ កាត់បន្ថយលិខិតអនុញ្ញាតចំពោះករណីអនុវត្តគ្រោងប្លង់គំរូ។ ពិសេស សេចក្តីសម្រេចបានកំណត់លក្ខណៈដើម្បីបានទទួលគោលនយោបាយជំនួយពីផ្ទះនៅសង្គមចំពោះមុខសញ្ញាដែលឥទ្ធិពលដោយអង្គការ រៀបចំឡើងវិញអង្គភាពរដ្ឋបាល។
ថ្លែងការណ៍ក្នុងសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវឿងក្វុកណាម បានឱ្យដឹង តាមកិច្ចចង្អុលការដែលបានប្រគល់ សុកត្រាំងខិតខំដល់ឆ្នាំ២០៣០ សរុបចំនួនផ្ទះនៅសង្គមលើភូមិដ្ឋានគឺ៦.៤៩៩ខ្នង។ សព្វថ្ងៃ ខេត្តកំពុងប្រមូលផ្តុំយ៉ាងប្តូរផ្តាច់ជំរុញល្បឿន បណ្តាសំណុំបែបបទពាក់ព័ន្ធពីការវិនិយោគកសាងផ្ទះនៅសង្គម ខិតខំបើកដំណើរការ គម្រោងផ្ទះនៅចំនួន២ក្នុងឱកាសបុណ្យជាតិ២កញ្ញាខាងមុខ សរុបផ្ទះនៅមានចំនួន២.១០០ខ្នង លើផ្ទៃដីចំនួន១៦ហ.ត។
ថ្លែងការណ៍ក្នុងសន្និបាត នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិញ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយអភិវឌ្ឍផ្ទះនៅសង្គមមានអត្ថន័យប្រកបដោយមនុស្សសាស្រ្ត មនុស្សធម៌យ៉ាងជ្រាលជ្រាល។ អាស្រ័យហេតុនោះ ស្នើបណ្តាក្រសួង គណៈផ្នែកគប្បីប្រមូលផ្តុំធ្វើឱ្យសុក្រឹត គោលច្បាប់ គោលនយោបាយ។ ពិសេស គឺអ្នកដឹកនាំនៃបណ្តាក្រសួង គណៈផ្នែក ភូមិភាគគប្បីយកចិត្តទុកកដាក់ចង្អុលការ ក្តាប់ច្បាស់ពីគោលការណ៍ទន្ទឹមនោះចាត់តាំងអនុវត្តទាន់ពេលច្នៃប្រឌិតក្នុងលក្ខណៈជាក់ស្តែងនៅអង្គភាពភូមិភាគ។ក្នុងដំណាក់កាលផ្សព្វផ្សាយគប្បីមានឧបករណ៍ត្រួតពិនិត្យជៀសវាងអសកម្ម ពុករលួយ។
នាយករដ្ឋមន្រ្តីផាមមិញជិញ ស្នើក្រសួងសាងសង់គប្បីសហការដើម្បីកសាងមូលនិធិផ្ទះនៅជាតិ។ ប្រធានគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ក្រុងពិនិត្យណែនាំ អនុវត្តត្រូវតាមសេចក្តីកំណត់ពីមុខសញ្ញាទទួលផល។ បណ្តាក្រសួង គណៈផ្នែក ភូមិភាគ បណ្តាស្ថាប័នសារព័ត៌មានគប្បីប្រមូលផ្តុំឃោសនា បណ្តាគោលនយោបាយផ្ទះនៅសង្គមដើម្បីប្រជាជនទទួលផលតាមសេចក្តីកំណត់៕
អាញ់ភុក-សុផល
Thông tin bạn đọc
Đóng Lưu thông tin