ពង្រីកតួនាទីបក្ខជនតំបន់ជនជាតិភាគតិច

04:53, 03/06/2025

ប៉ុន្មានឆ្នាំជិតៗនេះ ស្ថានភាពសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចឃុំធ្វឹងហ៊ឹង ស្រុកមីទូ (សុកត្រាំង) មួយថ្ងៃកាន់តែអភិវឌ្ឍ ទិដ្ឋភាពភូមិស្រុកមានភាពផ្លាស់ថ្មីយ៉ាងសកម្ម។ សម្រេចបានលទ្ធផលនោះគឺអាស្រ័យបក្ខភាគឃុំធ្វឹងហ៊ឹងតែងចង្អុលការផ្សព្វផ្សាយព្រមៗគ្នា មានប្រសិទ្ធភាពបណ្តាកម្មវិធីគោលនយោបាយ គម្រោងពាក់ព័ន្ធដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ពិសេសគឺពង្រីកតួនាទីបក្ខជនតំបន់ជនរួមជាតិ។

តាម​សម​មិត្ត​លី​ថាញ់​ផុង​-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ឃុំ​ធ្វឹង​ហ៊ឹង​ បក្ខ​ភាគ​ឃុំ​ធ្វឹង​ហ៊ឹង​សព្វ​ថ្ងៃ​មាន​សាខា​បក្ស​ចំ​នួន​១៨ ដោយ​មាន​បក្ខ​ជន​ចំ​នួន​៣៨៣​រូប ក្នុង​នោះ​ បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ​ចំ​នួន​១៨១​រូប។ ពេល​កន្លង​ កង​ជួរ​បក្ខ​ជន​ខ្មែរ​មិន​ត្រឹម​តែ​ពង្រីក​តួនា​ទី​ក្នុង​ការ​កសាង​បក្ស​នៅ​សាខា​បក្ស​ បក្ខ​ភាគ​មូលដ្ឋាន​តែ​នៅ​ទាំង​ជា​កង​កម្លាំង​ស្នូល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​មា​មីង​ខ្មែរ​អនុ​វត្ត​ល្អ​គោល​ការ​ណ៍ គោល​នយោ​បាយ​ របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ប្រ​ឡង​ប្រ​ណាំង​ពល​កម្ម​ផលិត​ ពង្រីក​សេដ្ឋ​កិច្ច។ គំ​រូ​ដូច​មីង​ទ្រិញ​ធី​ហុង​ហ្វា-ប្រ​ធាន​សា​ខា​សមា​គម​នា​រី​ភូមិ​បូ​លៀង​១​ ឃុំ​ធ្វឹង​ហ៊ឹង។ ជា​មួយ​តួ​នា​ទី​ជា​កម្មា​ភិបាល​បក្ខ​ជន​ ក្រៅ​ពី​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ផ្សព្វ​ផ្សាយ​ចលនា​សមា​ជិ​កា​អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ អនុ​វត្ត​វិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត​មីង​នៅ​ទាំង​សហការ​ជា​មួយ​គណៈ​ប្រ​តិបត្តិ​ការ​សាខា​សមាគម​ក​សាង​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​ជូន​សមាជិកា។

មីងទ្រិញធីហុងហ្វា (ខាងស្តាំ) ប្រធានសាខាសមាគមនារី ភូមិបូលៀង១ ឃុំធ្វឹងហ៊ឹងតែងចុះសួរសុខទុក្ខពីជីវភាពរបស់សមាជិកា ចលនាសមាជិកាអនុវត្តទម្រង់ផលិតមានប្រសិទ្ធភាព។
មីងទ្រិញធីហុងហ្វា (ខាងស្តាំ) ប្រធានសាខាសមាគមនារី ភូមិបូលៀង១ ឃុំធ្វឹងហ៊ឹងតែងចុះសួរសុខទុក្ខពីជីវភាពរបស់សមាជិកា ចលនាសមាជិកាអនុវត្តទម្រង់ផលិតមានប្រសិទ្ធភាព។

មីង​ហ្វា​បាន​ឱ្យ​ដឹង៖ ជា​កម្មា​ភិបាល​បក្ខ​ជន​ ខ្ញុំ​តែង​ជួយ​សមា​ជិកា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​រូប​ភាព​ដូច​ ឧទ្ទេស​នាម​ធនា​គារ​គោល​នបាយ​សង្គម​ស្រុក​ដើម្បី​ឱ្យ​សមា​ជិកា​បុល​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ទម្រង់​ប្រ​សិទ្ធ​ភាព​ដូច​ ដាំ​បន្លែ​ ចិញ្ចឹម​គោ​សាច់ គោ​ទឹក​ដោះ​។ល។ ផ្តើម​ពី​ទម្រង់​នេះ​ ជួយ​សមា​ជិកា​ឈាន​ឡើង​ចាក​ផុត​ក្រ។ ក្រៅ​ពី​គិត​អាន​ជីវភាព​ជូន​សមា​ជិកា មីង​នៅ​ទាំង​ចលនា​សប្បុរស​ជន​បាន​ចំ​នួន​៤០០​លាន​ដុង​ដើម្បី​កសាង​ស្ពាន​ជន​បទ​ចំ​នួន​២ ចលនា​អំ​ណោយ​ចំ​នួន​១៥០​ចំ​ណែក​/ឆ្នាំ សម្រាប់​ជូន​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​នៅ​ភូមិ​ភាគ។

ជា​កម្មា​ភិបាល​បក្ខ​ជន​គំ​រូ​មីង​ហ្វិញ​ធី​ថា​ លេ​ខា​សាខា​បក្ស​ភូមិ​តា​អង់​អា​១ ឃុំ​ធ្វឹង​ហ៊ឹង​តែង​សកម្ម​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ពីការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កសិកម្ម​ គួប​ផ្សំ​បណ្តា​កម្ម​វិធី​ គម្រោង​ពាក់​ព័ន្ធ​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ពី​របៀប​ធ្វើ​ជាក់​ស្តែង មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ពេល​កន្លង​មីង​ថា​បាន​ឱ្យ​ដឹង៖ ដើម្បី​ប្រ​ជា​ជន​ស្តាប់​និង​ប្រ​ជាជន​ធ្វើ​តាម​ ជា​កម្មា​ភិបាល​បក្ខ​ជន​ត្រូវ​ធ្វើ​ជា​គំ​រូ​ ឈាន​មុខ​រាល់​ការ​ចលនា។ បើ​ចង់​ឱ្យ​ប្រ​ជា​ជន​ខិត​ខំ​ពង្រីក​សេដ្ឋ​កិច្ច​គឺ​ជា​បក្ខ​ជន​ត្រូវ​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ទន្ទឹម​នឹង​នោះ​ យក​ខ្លួន​ជា​គំ​រូ​យក​គ្រួ​សារ​ជា​សក្ខី​ភាព​ទើប​ការ​ចលនា​បាន​សម្រេច​ប្រ​សិទ្ធ​ភាព។ ផ្តើម​ពី​របៀប​ធ្វើ​ខាង​លើ​ជីវភាព​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិដ្ឋាន​ភូមិ​បាន​ល្អ​ប្រ​សើរ​ ចេះ​អនុ​វត្ត​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ធ្វើ​ការ​បង្ក​បង្កើន​ផល លើក​កម្ពស់​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវភាព​គ្រួ​សារ​រួម​ចំ​ណែក​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ។ ទន្ទឹម​នឹង​នោះ​ សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ មីង​ថា​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ដោយ​ការ​គប់​វាល់​៣០០​លាន​ដុង​និង​កម្លាំង​ពល​កម្ម​១៥៥​ថ្ងៃ​សម្រាប់​កសាង​ស្ពាន​ចំ​នួន​៣ អនុ​វត្ត​ដង​ផ្លូវ​គំ​រូ​ដោយ​មាន​ប្រ​វែង​៨០០​ម៉ែ​ត្រ ចលនា​ប្រ​ជា​ជន​ចុះ​ឈ្មោះ​ជា​មួយ​រថ​យន្ត​ប្រ​មូល​សំ​រាម​វិនិច្ឆ័យ​ដោយ​រូប​ភាព​ដុត​សំ​រាម​និង​កប់​សំ​រាម។

សម​មិត្ត​លី​ថាញ់​ផុង-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ឃុំ​ធ្វឹង​ហ៊ឹង​បាន​ឱ្យ​ដឹង៖

ជា​មួយ​ការ​​អស់​ពី​ចិត្ត​ ភារៈ​របស់​ខ្លួន​ បក្ខ​ជន​ខ្មែរ​បាន​អះ​អាង​ជា​ តួ​នា​ទី​ស្នូល​ជួយ​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​ការណ៍ គោល​នយោ​បាយ​ បំ​ផុត​គឺ​បណ្តា​គោល​នយោ​បាយ​ពាក់​ព័ន្ធ​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ដើម្បី​ពង្រីក​ជាង​ទៀត​តួ​នា​ទី​បក្ខ​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ពេល​ខាង​មុខ​ គណៈ​កម្មា​ធិការ​បក្ស​ឃុំ​នឹង​បន្ត​ផ្សព្វ​ផ្សាយ​ចលនា​ ជ្រួត​ជ្រាប​ពី​គោល​ការណ៍​ប្រ​សិទ្ធ​ភាព​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​ កម្ម​វិធី​ គម្រោង​វិនិ​យោគ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​រួម​ចំ​ណែក​ជំ​រុញ​ល្បឿន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ បន្ថយ​ក្រ​ដោយ​ចីរ​ភាព​។ កសាង​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឆ្លើយ​តប​តម្រូវ​ការ​ក្នុង​ស្ថាន​ភាព​ថ្មី៕

ថាញ់​វ៉ាង​-សុផល