ក្នុង៥ខែដើមឆ្នាំ២០២៥ គណៈចង្អុលការខេត្ត៣៨៩ បានម្ចាស់ការផ្សព្វផ្សាយផែនការបង្ការ ទប់ស្កាត់ស្ថានភាពរត់គយការក្លែងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ តាមនោះ បានរកឃើញនិងពិន័យជាច្រើនករណីបំពាន។ ក្នុង៥ខែកន្លង កងកម្លាំងសមត្ថកិច្ចខេត្តអនុវត្តអធិការកិច្ចបាន ចំនួន៦៣៤លើក ធ្វើការពិនិត្យបានចំនួន១០.២៩៣លើក។ តាមនោះ រកឃើញការបំពាន១៣៨ករណីមាន២០២មុខសញ្ញា។ ចំនួនករណីដែលបំពានរដ្ឋបាលចំនួន៨៦ករណី បានបង់ចូលថវិការដ្ឋជាង១,២ពាន់លានដុង។ ថ្កោលទោសចំនួន៤៤/៦៩ករណី មាន៤ករណីដឹកជញ្ជូនបារីខុសច្បាប់និង៤០ករណីលក់ដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ រឹបយកបារីចំនួន៣៣.២១០ការុង គ្រឿងញៀនចម្រុះចំនួន១៥៩,០១ក្រាម heroinចំនួន៤,៤៩ក្រាម កញ្ឆាចំនួន២០ក្រាម គ្រឿងបរិភោគបំប៉នសុខភាពចំនួន៤.៦៥៨គ.ក ទឹកដោះគោចំនួន៣៧៥,២គ.ក ផលិតផលចំនួន១.៥០៨និងគឿងកែសម្ផស្សចំនួន៩៨៩,៦គ.ក ថ្នាំកែរោគចំនួន១៩១,៧គ.កនិងទំនិញបំពានខុសច្បាប់មួយចំនួនទៀត។
![]() |
ទិដ្ឋភាពនៃសន្និបាតផ្សព្វផ្សាយចំណុចកំពូលពីការបង្ការ ទប់ស្កាត់ស្ថានភាពរត់គយការក្លែងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ បំពានកម្មសិទ្ធិបញ្ញាលើភូមិដ្ឋានខេត្តសុកត្រាំង។ |
ទន្ទឹមនោះផ្សព្វផ្សាយចំណុចកំពូលស្តីពីការបង្ការទប់ស្កាត់ស្ថានភាពរត់គយការក្លែងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ បំពានកម្មសិទ្ធិបញ្ញាតាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាល បណ្តាកងកម្លាំងសមត្ថកិច្ចបានចាត់តាំងធ្វើអធិការកិច្ចចំនួន៣១លើក ពិន័យរដ្ឋបាលចំនួន៣ករណី សរុបទឹកប្រាក់បានបង់ក្នុងថវិការដ្ឋជាង៨២លានដុង។
នៅក្នុងសន្និបាត សមាជិកនៃគណៈចង្អុលការខេត្ត៣៨៩ ស្នើបណ្តាដំណោះស្រាយដើម្បីផ្សព្វផ្សាយមានប្រសិទ្ធភាពខែចំណុចកំពូលពីការបង្ការ ទប់ស្កាត់ស្ថានភាពរត់គយ ការក្លែងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ បំពានកម្មសិទ្ធិបញ្ញាតាមសារទូរលេខ៦៥/CĐ-TTg ចុះថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ភាពលំបាក ជំពាក់ជំពិនក្នុងការអនុវត្តភារកិច្ច ពិន័យទំនិញខុសច្បាប់។
![]() |
សមាជិកគណៈចង្អុលការ៣៨៩ខេត្តសុកត្រាំង ថ្លែងការណ៍ក្នុងសន្និបាត។ |
ថ្លែងការណ៍សន្និបាត សមមិត្តឡឹមហ្វាងង៉ីប បានកត់សម្គាល់បណ្តាយោបល់និងស្នើដល់សមាជិកក្នុងគណៈចង្អុលការ៣៨៩ខេត្ត។ អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត មានប្រសាសន៍ថា នាពេលកន្លង កងកម្លាំងសមត្ថកិច្ចទូទាំងប្រទេសរកឃើញច្រើនករណីដែលបំពានពីទំនិញក្លែងក្លាយ គុណភាពអន់ បង្កភាពជ្រួលច្របល់បារម្ភនិងធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ទន្ទឹមនោះ សមមិត្តបានស្នើកងកម្លាំងសមត្ថកិច្ច គប្បីប្រមូលផ្តុំយ៉ាងប្តូរផ្តាច់ក្នុងការបង្ការ ទប់ស្កាត់ទង្វើរត់គយ ការក្លែងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ ក្នុងនោះ កងកម្លាំងអធិការកិច្ចនៃមន្ទីរ ផ្នែកនីមួយៗ គប្បីលើកកម្ពស់កម្រិតវិជ្ជាជំនាញ វិជ្ចាជីវៈ សមត្ថភាពខាងនយោបាយ ស្មារតីទទួលខុសត្រូវ... ក្នុងការអនុវត្តភារកិច្ច។ បន្តជំរុញការងារផ្សព្វផ្សាយច្បាប់ដល់បណ្តាអាជីវកម្មមូលដ្ឋានផលិត ធ្វើអាជីវកម្មទំនិញគ្រប់ប្រភេទ គប្បីប្រតិបត្តិតាមច្បាប់។ សហការជាមួយស្ថាប័នសារព័ត៌មានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីការងារបង្ការ ទប់ស្កាត់រត់គយ ការក្លែងបន្លំពាណិជ្ជកម្មនិងទំនិញក្លែងក្លាយ។ល។ និងការងារពិន័យបណ្តាទង្វើខុសច្បាប់។ បង្កើនកិច្ចសហការការងារអធិការកិច្ច ពិនិត្យជាបន្ទាន់ ដើម្បីលំនឹងទីផ្សារ ធានាបរិមាណទំនិញសម្រាប់បម្រើតម្រូវការទិញដូរ ប្រើប្រាស់និងផលប្រយោជន៍ សុខភាពរបស់ប្រជាជនលើភូមិដ្ឋានខេត្ត៕
ហ្វាងឡាង-សុផល
Thông tin bạn đọc
Đóng Lưu thông tin