ទិដ្ឋភាពឃុំតាយវ៉ាំងផ្លាស់ថ្មីក្រោយពេលសម្រេចឃុំជនបទថ្មី

15:23, 22/06/2025

កន្លង១៤ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ទិដ្ឋភាពជនបទឃុំតាយវ៉ាំងស្រុកត្រឹងដេ (សុកត្រាំង) មិនបង្អង់ប្រែផ្លាស់។ ដ្បិតប្រព័ន្ធអគ្គិសនី ផ្លូវ សាលារៀន ដំណាក់សុខាភិបាល ផ្សារនិងបណ្តាសំណង់អត្ថប្រយោជន៍របស់ឃុំសន្សឹមៗបានវិនិយោគលើកកម្ពស់សុក្រឹត។

ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីនាខែមិនា ឆ្នាំ២០២៥។
ឃុំតាយវ៉ាំង ស្រុកត្រឹងដេ (សុកត្រាំង) បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីនាខែមិនា ឆ្នាំ២០២៥។

តាយ​វ៉ាំង​ជា​ឃុំ​តំ​បន់​៣​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ មាន​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​ជិត​៧៥%​ចំ​នួន​ប្រ​ជា​សាស្ត្រ។ ជា​ភូមិ​ភាគ​ចាប់​ផ្តើម​ពី​ចំណុច​ទាប​ពេល​ចាប់​ផ្តើម​កសាង​ជន​បទ​ថ្មី។ ថ្វី​ដ្បិត​ដូចេ្នះ ក្រោយ​១៤​ឆ្នាំ​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធភាព​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដំ​ណាក់​កាល​២០២១-​២០៣០ ដំណាក់​កាល​១​ពី​ឆ្នាំ​២០២១-​២០២៥ ទិដ្ឋ​ភាព​ភូមិ​ស្រុក​និង​ជីវភាព​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាំង​ថ្ងៃ​នេះ​មាន​ការ​ផ្លាស់​ថ្មី​សកម្ម។ លេច​ធ្លោ​បំ​ផុត​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​បាន​កសាង​សុ​ក្រឹត​ត​ភ្ជាប់​ពី​ឃុំ​ដល់​បណ្តា​ភូមិ​ ពី​ឃុំ​ដល់​មជ្ឈ​មណ្ឌល​ស្រុក​និង​បណ្តា​ភូមិ​ភាគ​ផ្សេង​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ អគារ​វប្បធម៌​បាន​លើក​កម្ពស់​កសាង​ខែង​រ៉ែង ប្រ​ព័ន្ធ​អគ្គិសនី​ជន​បទ​បាន​វិនិយោគ​ធានា​១០០%​គ្រួ​សារ​បាន​ប្រើ​អគ្គិ​សនី​សុវត្ថិភាព។ ទាំង​អស់​បង្ក​ខឿន​គ្រឹះ​សំ​ខាន់​ជំ​រុញ​សេដ្ឋ​កិច្ច​ជន​បទ​​អភិវឌ្ឍ​ ច្រើន​ទម្រង់​ផលិត​ប្រ​សិទ្ធភាព​សន្សឹម​ៗ​បង្កើត​និង​ពង្រីក​ទូលាយ។ ជីវភាព​សម្ភារៈ​ស្មារតី​របស់​ប្រ​ជា​ជន​មិន​បង្អង់​បាន​កែ​ប្រែ​ចំណូល​មធ្យម​មនុស្ស​ម្នាក់​កើន​ឡើង​ជាង​៥៩​លាន​ដុង/​ម្នាក់/​ឆ្នាំ​ អត្រា​គ្រួសារ​ក្រ​ថយ​ចុះ​នៅ​៣,៧៣%។ សម​មិត្ត​ថាច់​ក្វុក​ថាយ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាំង​ឱ្យ​ដឹង៖ មេ​រៀន​បទ​ពិសោធន៍​របស់​យើង​ខ្ញុំ​ក្នុង​កសាង​ជន​បទ​ថ្មី​គឺ​អនុវត្ត​ល្អ​ការ​ងារ​ឃោសនា​ចលនា​ដើម្បី​កង​ជួរ​កម្មា​ភិបាល​បក្ខ​ជន​និង​ប្រ​ជា​ជន​ក្នុង​ឃុំ​យល់​ច្បាស់​ពី​ប្រ​ការ​សំ​ខាន់​ដើម្បី​កសាង​ជន​បទ​ថ្មី។ ដ្បិត​នេះ​ជា​កម្ម​វិធី​ធំ ហេតុ​នោះ​ត្រូវ​មាន​ការ​ចូល​រួម​ព្រម​ៗ​គ្នា ការ​ប្តេជ្ញា​ខ្ពស់​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ។

សមមិត្ត​វឿង​ក្វុក​ណាម សមាជិក​បក្សខេត្ត អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ឱ្យ​ដឹង៖

កសាង​ជន​បទ​ថ្មី​ជា​ដំណើរ​គ្មាន​ទី​បញ្ចប់។ នេះ​ជា​ភារ​កិច្ច​នយោបាយ​ទាម​ទារ​ការ​ចូល​រួម​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​ចូល​រួម​ជា​មួយ​ស្មារតី​ម្ចាស់​ការ ច្នៃ​ប្រ​ឌិត​និង​ដាក់​ចេញ​ច្រើន​ដំណោះ​ស្រាយ​ព្រមៗ​គ្នា​ប្រ​សិទ្ធភាព។ ដើម្បី​ប្រឹង​ប្រែង​សម្រេច​ទិស​ដៅ​នោះ​ស្នើ​ឃុំ​តាយ​វ៉ាំង​អនុវត្ត​ភារកិច្ច​សំ​ខាន់​មួយ​ចំ​នួន​នោះ​គឺ​មិន​បង្អង់​លើក​កម្ពស់​តួនាទី​ភារៈ​របស់​គណៈ​កម្មា​ធិការ​បក្ស​រដ្ឋ​អំណាច​និង​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​ស្រុក ឃុំ ​សំ​ខាន់​គឺ​តួ​នាទី​របស់​អ្នក​នាំ​មុខ​ក្នុង​ការ​ងារ​ឃោស​នា​ចលនា​ដល់​រាល់​គ្រួ​សារ​និង​ប្រ​ជា​ជន​យល់ច្បាស់​ជាង​ពី​យុទ្ធ​សាស្ត្រ​សំ​ខាន់​ក្នុង​កសាង​ជន​បទ​ថ្មី។ ជំរុញ​ឃោសនា​សំ​ដៅ​ឯក​ភាព​ក្នុង​កម្មា​ភិបាល​និង​ប្រ​ជាជន​ពី​អនុវត្ត​កសាង​ជន​បទ​ថ្មី​តាម​កំណត់​ទិស​កសិកម្ម​ជីវស្ថាន​ ជន​បទ​ទំ​នើប ​កសិករ​អរិយធម៌

ធ្វី​លីវ-​ចន្ថា