បក្ខភាគឃុំទ្រឿងខាញ់ឆ្លងកាត់លំបាកឈានដល់អភិវឌ្ឍ

08:51, 21/06/2025

ប៉ុន្មានឆ្នាំកន្លង បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំទ្រឿងខាញ់ស្រុកឡុងភូ (សុកត្រាំង) ខំប្រឹងឆ្លងកាត់លំបាកដើម្បីសម្រេចបានសមិទ្ធផលសំខាន់។ ទិដ្ឋភាពជនបទមានការវិវឌ្ឍន៍ តំបន់ជនបទមានការប្រែផ្លាស់ តាំងពីនោះបង្ហាញនូវតួនាទីដឹកនាំលើរាល់វិស័យរបស់បក្ខភាគឃុំ។

ទ្រឿង​ខាញ់​ជា​ឃុំ​កសិកម្ម​របស់​ស្រុក​ឡុង​ភូ​ជីវភាព​ប្រ​ជា​ជន​សំ​ខាន់​គឺ​ផលិត​កសិកម្ម។ ​ក្នុង​សម័យ​សង្គ្រាម ទ្រឿង​ខាញ់​ធ្លាប់​ជា​មូលដ្ឋាន​បដិវត្តន៍​រឹង​មាំ​ ចិញ្ចឹម លាក់​បំ​ពួន​ ​ការ​ពារ​កម្មា​ភិបាល​បដិវត្តន៍។ ពង្រីក​ប្រ​ពៃ​ណី​បដិវត្តន៍​របស់​មាតុ​ភូមិ​វីរភាព​ប៉ុន្មាន​ឆ្នាំ​កន្លង បក្ខភាគ​និង​ប្រ​ជា​ជន​ទ្រឿង​ខាញ់​ព្រួត​ដៃ​កសាង​ប្រ​ព័ន្ធ​នយោបាយ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច ​វប្បធម៌-​សង្គម ​ការ​ពារ​ជាតិ ​សន្តិ​សុខ។ល។ ជា​ភូមិ​ភាគ​មាន​ប្រ​ពៃ​ណី​បដិវត្តន៍​ខ្លាំង​ក្លា ឃុំ​ទ្រឿង​ខាញ់​តែង​ប្រ​មូល​ផ្តុំ​ចង្អុល​ការ​ផលិត​កសិកម្ម​តាម​ទិស​រចនា​សម្ព័ន្ធ​ឈើ​ពូជ សត្វ​ចិញ្ចឹម​សម​ស្រប ​រាល់ឆ្នាំ​ផ្ទៃ​ដី​ផលិត​ស្រូវ​៤.៧៩២​ហិកតា​ទិន្នផល​សម្រេច​៦,៥តោន​ក្នុង១​ហិកតា​ បរិមាណ​សម្រេច​ជាង​៣០.០០០​តោន ​អត្រា​ស្រូវ​អតិផល​ស្រូប​ជាង​៩០%។ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិយោគ​ព្រមៗ​គ្នា ជួយ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​មុខ​ទំ​និញ​ក៏បានងាយ​ស្រួល ​ចំ​នួន​គ្រួសារ​មាន​អគ្គិសនី​ប្រើ​ប្រាស់​និង​មាន​ទឹក​ស្អាត​ប្រើ​សម្រេច​ជិត​១០០%។

ជីវភាព​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ខាញ់​មិន​បង្អង់​បាន​កើន​ឡើង។

ទិដ្ឋ​ភាព​វប្បធម៌​ជន​បទ​បាន​វិនិយោគ​លើក​កម្ពស់​ខែង​រ៉ែង បណ្តា​ភូមិ​តែង​មាន​កន្លែង​ដើម្បី​ប្រ​ជា​ជន​ហាត់​កីឡា​ ប្រ​កប​ជីវភាព​សិល្បៈ ​​សាលា​រៀន​ ដំ​ណាក់​សុ​ខា​ភិបាល​សម្រេច​លក្ខឋាន​ជាតិ​ ផ្លូវ​ថ្នល់​បាន​ប្រ​ជា​ជន​ធ្វើ​អនាម័យ ​ដាំ​ផ្កា​លម្អ​ស្អាត​បាត បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅមកនិងដឹក​ជញ្ជូន​មុខ​ទំ​និញ​បានងាយ​ស្រួល។ ដោយ​ឡែក​កម្មវិធី​ទិស​ដៅ​ជាតិ​ពី​ក​សាង​ជន​បទ​ថ្មី​គិត​ដោយ​ឡែក​ដំណាក់​កាល​២០១១-​២០១៥​ ឃុំ​ទ្រឿង​ខាញ់​កៀរ​គរ​ប្រ​ជា​ជន​គប់​វាល់​បាន​ជិត​២២៦​ពាន់​លាន​ដុង (គិត​ទាំង​គប់​វាល់​ប្រាក់​បរិច្ចាគដី​ សម្ភារៈ​សាង​សង់​ ថ្ងៃ​ពលកម្ម) ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ។ ក្រោយ​១៤​ឆ្នាំ​កសាង​ជន​បទ​ថ្មី ទិដ្ឋភាព​ជន​បទ​ឃុំ​ទ្រឿង​ខាញ់​ផ្លាស់​ប្តូរ​ច្បាស់​ក្រ​ឡែត។ ជីវភាព​សម្ភារៈ​ស្មារតី​របស់​ប្រ​ជា​ជន​មិន​បង្អង់​បាន​កែ​ប្រែ ចំណូល​មធ្យម​មនុស្ស​ម្នាក់​ជាង​៦២​លាន​ដុង/​ម្នាក់/​ឆ្នាំ ​​សព្វ​ថ្ងៃ​អត្រា​គ្រួសារ​ក្រ​ថយ​ចុះ​នៅ​៥៥​គ្រួ​ស្មើ​១,៦១​% ប្រ​ជា​ជន​ក្នុង​ឃុំ​មិន​រស់​ក្នុង​ផ្ទះ​ដាច់​រយ៉ៃ​ទៀត ​ភូមិ​ភាគ​កំ​ពុង​ឆ្ពោះ​ដល់​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​គំ​រូ។ ពូ​ទ្រឿង​មិញ​ហុង​ភូមិ​ទ្រឿង​ថាញ់ B ឃុំ​ទ្រឿង​ខាញ់​និយាយ៖ មុន​នេះ​ឃុំ​ទ្រឿង​ខាញ់​លំ​បាក​ខ្លាំង​ប៉ុន្តែ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ចង្អុល​ការ​​របស់​គណៈ​កម្មា​ធិការ​បក្ស ​រដ្ឋ​អំណាច​ការ​ស្រប​ចិត្ត​របស់​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ខាញ់​មាន​ការ​ផ្លាស់​ថ្មី​ច្បាស់​ក្រ​ឡែត។ មុន​នេះ​ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​និង​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ជួប​ការ​លំ​បាក តែ​សព្វ​ថ្ងៃ​បណ្តា​ដង​ផ្លូវ​ត​ភ្ជាប់​បណ្តា​ភូមិ​ អគ្គិសនី​ប្រ​កប​ជីវភាព​ ដំណាក់​សុខា​ភិបាល​ សាលា​រៀន​ឆ្លើយ​តប​សំណូម​ពរ​របស់​ប្រ​ជា​ជន។ ដើម្បី​ដឹក​នាំ​ចង្អុល​ការ​ភារកិច្ច​សេដ្ឋ​កិច្ច​សង្គម​របស់​ភូមិភាគ​សម្រេច​លទ្ធផល​ខាង​លើ កត្តា​សំ​ខាន់​ដែល​បក្ខភាគ​ឃុំ​កំ​ណត់​គឺ​ត្រូវ​បង្កើន​សាមគ្គី​ ឯកភាព​ក្នុង​ផ្ទៃ​ក្នុង​មិន​បង្អង់​ផ្លាស់​ថ្មី​ការ​គិត​ វិធី​ដឹក​នាំ ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ ពង្រឹង​ប្រ​ព័ន្ធ​នយោបាយ​មួយ​ថ្ងៃ​កាន់​តែ​តម្លា​ភាព។

ទិដ្ឋ​ភាព​ផ្លាស់​ថ្មី​របស់​ភូមិ​តំ​បន់​ជន​បទ​ឃុំ​ទ្រឿង​ខាញ់។

អាច​អះ​អាង ​នេះ​ជា​លទ្ធ​ផល​របស់​ការ​រួម​កម្លាំង​ស្រប​ចិត្ត​ខំ​ប្រឹង​របស់​ទូទាំង​បក្ខភាគ​ឃុំ ការ​ជឿ​ជាក់​សាមគ្គី​របស់​ប្រ​ជា​ជន។ មក​ដល់​សព្វ​ថ្ងៃ​បក្ខ​ភាគ​ឃុំ​ទ្រឿង​ខាញ់​អភិវឌ្ឍ​សុ​ក្រឹត​លើ​បណ្តា​វិស័យ​របស់​ជីវភាព​សង្គម​ធ្វើ​ផ្លាស់​ថ្មី​របស់​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន។ ជា​មួយ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​បាន​វិនិយោគ​កសាង​ខែង​រ៉ែង​ជីវភាព​ស្មរតី​របស់​ប្រ​ជា​ជន​បាន​កើន​ឡើង​រាល់​ថ្ងៃ។ កន្លង​ពី​នោះ ម្តង​ទៀត​អះ​អាង​ប្រ​ពៃ​ណី​បដិវត្តន៍​អង់​អាច ​ក្លា​ហាន​ មោះ​មុត​របស់​តំ​បន់​ដី​ទ្រឿង​ខាញ់​វីរភាព។ លោក​ហ្វិញ​វ៉ាំង​ហុង​លេខា​បក្ខ​ឃុំ​ទ្រឿង​ខាញ់​មោទនៈ៕

ចន្ថា