ប្រសិទ្ធភាពសេដ្ឋកិច្ចពីទម្រង់ដាំមៀន

04:54, 16/06/2025

ប៉ុន្មានឆ្នាំកន្លង ពេលឃើញទម្រង់ដាំមៀននាំនូវ ប្រសិទ្ធភាព មាមីងកសិករជាច្រើន នៅសង្កាត់វិញភឿក ទីរួមខេត្តវិញចូវ (សុកត្រាំង) បានខិតខំបង្វែររចនាសម្ព័ន្ធដាំដុះ បើកទូលាយទម្រង់ដាំមៀនទន្ទឹម នោះជួយមាមីងកសិករបង្កើនប្រាក់ចំណូល លើកស្ទួយសេដ្ឋកិច្ចគ្រួសារ។

ទម្រង់ដាំមៀនសាច់ក្រាស់របស់បងឡឹមលី នៅអនុសង្កាត់បៀងជេនអា សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ (សុកត្រាំង)។
ទម្រង់ដាំមៀនសាច់ក្រាស់របស់បងឡឹមលី នៅអនុសង្កាត់បៀងជេនអា សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ (សុកត្រាំង)។

តាម​ស្ថិ​តិ​ដើម​ឆ្នាំ​២០២៥ សង្កាត់​វិញ​ភឿក ទីរួម​ខេត្ត​វិញ​ចូវ​មាន​ផ្ទៃ​ដី​ដាំ​មៀន​ចំ​នួន​១៩១​ហិក​តា ក្នុង​នោះ​ មៀន​សាច់​ក្រាស់​ចំ​នួន​១៨៩​ហិក​តា ប្រ​មូល​ផ្តុំ​នៅ​បណ្តា​អនុ​សង្កាត់​បៀង​ជេន​អា​ បៀង​ជេន​ បៀង​យឺយ វត្ត​ពេជ្រ​ សើ​តាយ​បេ។ ជា​មួយ​អា​ទិភាព​គឺ​ផ្លែ​ធំ​ សាច់ក្រាស់​ ស្រួយ ផ្អែម​ ទិន្ន​ផល​លំ​នឹង​លក់​បាន​ថ្លៃ​ ដូច្នេះ​ មៀន​សាច់​ក្រាស់​ក្លាយ​ជា​ដំ​ណាំ​ចម្បង​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ដល់​កសិករ​លើ​ភូមិ​ដ្ឋាន។

គំ​រូ​គឺ​ទម្រង់​ដាំ​មៀន​សាច់​ក្រាស់​របស់​គ្រួ​សារ​បង​ឡឹម​លី នៅ​អនុ​សង្កាត់​បៀង​ជេន​អា​ សង្កាត់​​វិញ​ភឿក។ ពី​មុន​ ក្នុង​ផ្ទៃ​ដី​៥​កុង​ គ្រួ​សារ​បង​លី​បាន​ដាំ​បន្លែ ប៉ុន្តែ​គ្មាន​ប្រ​សិទ្ធ​ភាព​ ប្រាក់​ចំ​ណូល​មិន​លំ​នឹង។ ដោយ​ការ​ស្វែង​យល់​ រៀន​សូត្រ​បទ​ពិសោធន៍​ពី​អ្នក​ដាំ​មុន​នៅ​បណ្តា​ភូមិ​ភាគ​ក្នុង​និង​ក្រៅ​ខេត្ត​ពី​ទម្រង់​ដាំ​មៀន​សាច់​ក្រាស់​ តាម​នោះ​ ដោយ​ឃើញ​ទម្រង់​ដាំ​មៀន​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ បង​លី​សម្រេច​ចិត្ត​ដាំ​មៀន​សាច់​ក្រាស់​ពី​ឆ្នាំ​២០១៧​មក​ដល់​សព្វ​ថ្ងៃ។ អា​ស្រ័យ​អា​កាស​ធាតុ​ ដី​ធ្លី​អំ​ណោយ​ផល​គួប​ផ្សំ​នឹង​ការ​ថែ​ទាំ​ត្រូវ​តាម​របៀប​និង​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត​ ដូច្នេះ​ មៀន​របស់​គ្រួ​សារ​បង​លូត​លាស់​ល្អ​ នាំ​មក​នូវ​ទិន្ន​ផល​ខ្ពស់​ ឆ្នាំ​កន្លង​ លក់​បាន​តម្លៃ​ពី​៣០.០០០​ដុង-៥០.០០០ដុង/​គី​ឡូ​ក្រាម​ ម្ល៉ោះ​ហើយ​បង​លី​រកបាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​៨០​លាន​ដុង ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់។ អា​ស្រ័យ​ហេតុ​នោះ​ ក្រោយ​រយៈ​កាល​៧​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ទម្រង់​ដាំ​មៀន​គ្រួ​សារ​បង​លី​ពី​មួយ​ថ្ងៃ​កាន់​តែបាន​រីក​ចម្រើន​ ផ្ទះ​សង់​បាន​ស្អាត​បាត​ ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់​នៅ​ភូមិ​ភាគ។

បង​លី​បាន​ឱ្យ​ដឹង៖ មៀន​សាច់​ក្រាស់​ងាយ​ដាំ​ គ្រាន់​តែ​ថែ​ទាំ​ត្រូវ​របៀប​ ព្រាច​ជី បាញ់​ថ្នាំ​ត្រូវ​តាម​កាល​កំ​ណត់​អាច​នាំ​មក​នូវ​ទិន្ន​ផល​ខ្ពស់។ ក្នុង​មួយ​ឆ្នាំ មៀន​ប្រ​មូល​ផល​បាន​១​លើក ប្រ​មូលផល​​ច្រើន​បំ​ផុត​ចាប់​ពី​ខែ​៦-៧​តាម​ចន្ទ​គតិ​រាល់​ឆ្នាំ។ សព្វ​ថ្ងៃ​តម្លៃ​មៀន​នៅ​លើ​ទី​ផ្សារ​មាន​៤០.០០០ដុង​/គីឡូក្រាម រដូវ​ឆ្នាំ​នេះ​ទទួល​បាន​អំ​ណោយ​ផលគ្រួ​សារ​ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់។

ក៏​ដូច​គ្រួ​សារ​បង​លី គ្រួ​សារ​បង​ស្រី​ដាំង​ធី​ធូ​ហឿង នៅ​អនុ​សង្កាត់​បៀង​ជេន​អា​ សង្កាត់​វិញ​ភឿក​ក៏​ឈាន​ឡើង​ចាក​ផុត​ក្រ អា​ស្រ័យ​អនុ​វត្ត​ទម្រង់​ដាំ​មៀន​សាច់​ក្រាស់។ ចែក​រំ​លែក​ជា​មួយ​យើង​ខ្ញុំ​បង​ហឿង​បាន​ឲ្យ​ដឹង៖ ដាំ​មៀន​សាច់​ក្រាស់​ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ​ វិនិ​យោគ​ក៏​តិច ប៉ុន្តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់។ ឆ្នាំ​កន្លង​ ខ្ញុំ​បាន​ផ្លាស់​ប្តូរ​​ការ​ថែ​ទាំ​ដើម្បី​មៀន​ប្រ​មូល​ផល​ខុស​រដូវ​ ពេល​នោះ​លើ​ទី​ផ្សា​រមៀន​មាន​ចំ​នួន​តិច​ ដូច្នេះ​ លក់​បាន​ថ្លៃ​ខ្ពស់​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​៤០​លាន​ដុង/កុង​ក្រោយ​ពីផាត់​ទាត់​រួច​រាល់។

ដោយ​មាន​បទ​ពិសោធន៍​ដាំ​ជាង​១០​ឆ្នាំ​គួប​ផ្សំ​នឹង​អា​កាស​ធាតុ​អំ​ណោយ​ផល មៀន​របស់​គ្រួ​សារ​បង​ហឿង​ផ្លែ​ធំ​ គ្រាប់​តូច​ សាច់​ក្រាស់។ សព្វ​ថ្ងៃ​ បង​ហឿង​ត្រៀម​បម្រុង​ប្រ​មូល​ផល រាល់​ឆ្នាំ​ដល់​ពេល​ប្រ​មូល​ផល​តែង​មាន​ឈ្មួញ​ពី​បណ្តា​ខេត្ត​មក​ទិញ​ដល់​កន្លែង។ ពី​ទម្រង់​ដាំ​មៀន​សាច់​ក្រាស់​គួប​ផ្សំ​ដាំ​បន្លែ​តែង​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​លំ​នឹង​ឱ្យ​គ្រួ​សារ​បង​ហឿង រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្ក​លក្ខណៈ​ដើម្បី​កូន​ៗ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម។

ពេល​កន្លង​ ដើម្បី​ជួយ​កសិករ​ដាំ​មៀន​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ សង្កាត់​វិញ​ភឿក​នៅ​ទាំង​សហការ​ដំ​ណាក់​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ទីរួម​ខេត្ត​វិញ​ចូវ​ចាត់​តាំង​ថ្នាក់​ហ្វឹក​ហាត់​បណ្តា​វិធាន​ការ​ថែ​ទាំ​ បង្ការ​ដង្កូវ​ជំ​ងឺ​លើ​ដើម​មៀន​ ជាក់​ស្តែង​ពី​ឆ្នាំ​២០២៤ មក​ដល់​សព្វ​ថ្ងៃ​ចាត់​តាំង​ហ្វឹក​ហាត់​បាន​៨​ថ្នាក់​ នៅ​បណ្តា​អនុ​សង្កាត់​បៀង​ជេន​ បៀង​ជេន​អា​និង​បៀង​យឺយ​ទាក់​ទាញ​មា​មីង​កសិករ​ចូល​រួម​យ៉ាង​ច្រើន។

សម​មិត្ត​ក្វាច់​វ៉ាំង​ឌាប-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​វិញ​ភឿក​ឱ្យ​ដឹង៖

ឆ្នាំ​កន្លង​ មៀន​សម្រេច​បាន​ទិន្ន​ផល​មធ្យម​ពី​៩-១០​តោន​/ហិកតា។ ឆ្នាំ​នេះ​ អា​កាស​ធាតុ​អំ​ណោយ​ផល​និង​ការ​ថែទាំ​បាន​ម៉ត់​ចត់​ តាម​នោះ​ទើប​ចេញ​ផ្កា​និង​ជាប់​ផ្លែ​ច្រើន​បើ​ប្រៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​ខ្ពស់​ជាង​ពី​៣០-៥០%។ ចំ​ពោះ​រដូវ​ភ្លៀង​ដូច​សព្វ​ថ្ងៃ​ មា​មីង​កសិករ​គប្បី​យក​ចិត្ត​ទុក​ដាក់​បញ្ហា​បង្ហូត​ទឹក​ចេញ​ពី​ចម្ការ​ឲ្យ​បាន​ទាន់​ពេល​ កុំ​ឱ្យ​លេច​ដើម​មៀន​ក្នុង​ចម្ការ​ តាម​ដាន​ដង្កូវ​ស៊ី​ផ្លែ​និង​ជំ​ងឺ​លើ​ផ្លែ​ ប្រើ​ជី​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់​ ដើម្បី​ធា​នា​ជាតិ​បំ​ប៉ន​ឲ្យ​ដើម​ផ្តល់​ផ្លែ​បាន​ល្អ​ធម្ម​តា។

អាច​និយាយ​បាន​ថា​ ទម្រង់​ដាំ​មៀន​សាច់​ក្រាស់​ជា​ទិស​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​លើ​ផ្ទៃ​ដី​គ្មាន​ប្រ​សិទ្ធ​ភាព​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ឱ្យ​មា​មីង​កសិករ​ជា​ជំ​ហាន​អះ​អាង​ពី​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ ពង្រីក​សក្តា​នុភាព​របស់​ភូមិ​ភាគ​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​ ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ជួយ​កសិករ​ឈាន​ឡើង​ធ្វើ​មាន​និង​ចាក​ផុត​ក្រ​ដោយ​ចីរភាព៕

                             ហុង​ទើ-សុផល