កំណត់បង្វែរឌីជីថលជាខ្លឹមសារសំខាន់ក្នុងការងារចង្អុលការគ្រប់គ្រងនៅភូមិភាគសំខាន់គឺការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទន្ទឹមនោះ ការពង្រីកទូលាយទម្រង់ផាត់ទាត់មិនប្រើលុយនៅផ្សារប្រពៃណីលើភូមិដ្ឋានស្រុកឬអនុវត្តព័ត៌មានក្នុងកិច្ចចង្អុលការគ្រប់គ្រង គណៈចង្អុលការបង្វែរឌីជីថលស្រុកឡុងភូដាក់ចេញបណ្តាសន្ទស្សន៍លេខពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមផ្សារភ្ជាប់ជាមួយការបង្វែរឌីជីថលនៅរាល់វិស័យដូច៖ រដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល។ល។ មកដល់សព្វថ្ងៃ ១០០%កម្មាភិបាលបុគ្គលិកបានផ្តល់ប្រអប់អេឡិចត្រូនិចការងាររដ្ឋដើម្បីផ្លាស់ប្តូរព័ត៌មាននិងអនុវត្តមុខជំនាញដោះស្រាយឯកសារ សំណុំលិខិត ការងារបានដោះស្រាយលើបណ្តាញ ចំពោះថ្នាក់ស្រុកគឺ៩៧,២៣% ១០០%បណ្តាឃុំ ទីរួមស្រុកបានផ្សព្វផ្សាយផាត់ទាត់មិនប្រើលុយក្នុងសងកម្រៃអគ្គិសនី ទឹក វិក័យប័ត្រក្នុងប្រកបជីវភាពរាល់ថ្ងៃនិងក្នុងបណ្តាមូលដ្ឋានអប់រំ សុខាភិបាល។ សកម្មភាពកសាងបណ្តាទម្រង់អនុវត្តវិទ្យាសាស្ត្រនិងអភិវឌ្ឍបចេ្ចកវិជ្ជាផ្សារភ្ជាប់ម៉ត់ចត់ជាមួយផលិតនិងជីវភាព។ បណ្តាផលិតផលជាលទ្ធផលបណ្តាភារកិច្ចវិទ្យាសាស្ត្រនិងបចេ្ចកវិជ្ជាអនុវត្តក្នុងជាក់ស្តែង ពង្រីកបានប្រសិទ្ធភាពអាចពង្រីកទូលាយ រួមចំណែកលើកកម្ពស់ទិន្នផលគុណភាពប្រសិទ្ធភាពក្នុងផលិតអាជីវកម្មនិងក្នុងការងារគ្រប់គ្រងរបស់បណ្តាវិស័យ។
![]() |
សន្និបាតបូកសរុបការងារបង្វែរឌីជីថលលើភូមិដ្ឋានស្រុកឡុងភូ។ |
ប្រធានគណៈកម្មាធិការស្រុកឡុងភូ លោកហ្វិញឌឹកអះអាង៖ បង្វែរឌីជីថលជាការបដិវត្តន៍មានលក្ខណៈទូទាំងប្រជាជន សុក្រឹត ជាភារកិច្ចសំខាន់។ ហេតុនោះត្រូវធានាការចូលរួមដឹកនាំប្រមូលផ្តុំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចចូលរួមសកម្មរបស់ទូទាំងប្រជាជន។ លោកហូក្វុកហ៊ុង-ប្រធានអនុមន្ទីរវប្បធម៌វិទ្យាសាស្ត្រនិងព័ត៌មានស្រុកឡុងភូឱ្យដឹង៖ អង្គភាពបន្តជំរុញឃោសនាផ្សព្វផ្សាយបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋពីបង្វែរឌីជីថល។ អភិវឌ្ឍរដ្ឋអំណាចអេឡិចត្រូនិចឆ្ពោះដល់រដ្ឋអំណាចឌីជីថល ផ្គត់ផ្គង់សេវារដ្ឋគុណភាពខ្ពស់ សេវាឌីជីថលចាំបាច់ អនុវត្តល្អបណ្តាខឿនឌីជីថលដើម្បីដោះស្រាយប្រសិទ្ធភាពបណ្តាបញ្ហាសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ រួមជាមួយនោះអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសន្សឹមៗកំណើនសេដ្ឋកិច្ចឌីជីថលដើម្បីរួមចំណែកផ្លាស់ថ្មីខ្លាំងក្លាទម្រង់កំណើន លើកកម្ពស់គុណភាពបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវទិស។ ឡុងភូក៏ប្រមូលផ្តុំក្នុងបណ្តាដំណោះស្រាយអភិវឌ្ឍសង្គមឌីជីថលដើម្បីប្រជាជន អាជីវកម្មចូលរួមដោះដូរ ទំនាក់ទំនងជាមួយអង្គភាពរដ្ឋបើកចំហ ច្បាស់លាស់ក្នុងគ្រប់គ្រងរួមដោះស្រាយបញ្ហានិងបង្កតម្លៃឱ្យសហគមន៍។ ជាមួយទិសស្លោក “អង្គការបង្រួមឯកសារតភ្ជាប់ អភិបាលទំនើប” ក្នុងនោះអភិវឌ្ឍវិទ្យាសាស្រ្តបចេ្ចកវិជ្ជា ផ្លាស់ថ្មីច្នៃប្រដិតនិងបង្វែរឌីជីថលជាសំណូមពរចាំបាច់ជ្រើសយុទ្ធសាស្ត្រភារកិច្ចសំខាន់ដំបូងផ្សារភ្ជាប់ម៉ត់ចត់ជាមួយបចេ្ចកវិជ្ជាផ្លាស់ថ្មី សុក្រឹត អង្គការរដ្ឋបាលនិងរួមជំរុញយកប្រជាជន អាជីវកម្មធ្វើជាមជ្ឈមណ្ឌលរបស់អំឡុងកាលផ្សព្វផ្សាយ។
![]() |
ពិធីផ្សព្វផ្សាយបណ្តាសកម្មភាពបង្វែរឌីជីថលនៅឃុំទ្រឿងខាញ់ស្រុកឡុងភូ។ |
អាចនិយាយបានថា ពីពេលបង្វែរឌីជីថលបានផ្សព្វផ្សាយខ្លាំងក្លាទូលំទូលាយបានធ្វើផ្លាស់ថ្មីជីវភាព ធ្វើការ ផលិតរបស់បណ្តាអង្គការបុគ្គល អាជីវកម្មតាំងពីនោះរួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin