![]() |
បងងោថាញ់ទ្វឹង (ខាងស្តាំ) កំពុងវេចខ្ចប់ផលិតផល។ |
ក្នុងរយៈពេល៨ខែនៅផ្ទះក្នុងអំឡុងពេលអាសន្នជំងឺកូវីដ-១៩ បងថាញ់ឃើញចម្ការរំដេញមានផ្លែធ្លាក់ច្រើន។ តាំងពីនោះ បងចាប់ផ្តើមស្រាវជ្រាវផលិតផលផ្លែរំដេញនិងទីផ្សារ រកឃើញតម្រូវការដ៏ច្រើននៅភាគនិរតីនិងកម្ពុជា ហើយដឹងថានេះជាកន្លែងនាំចូលផ្លែរំដេញពីវៀតណាមយ៉ាងច្រើន។ ដោយឃើញថាគ្មាននរណាផលិតផលនូវផ្លែរំដេញដែលស្អាត វេចខ្ចប់ត្រឹមត្រូវ បងបានដឹងថានេះគឺជាទីផ្សារដ៏មានសក្តានុភាពហើយ សម្រេចចិត្តអភិវឌ្ឍផលិតផលដូចបច្ចុប្បន្ន។
ពេលដំបូងបងថាញ់បានជួបប្រទះការលំបាកជាច្រើន ចាប់ពីការទិញវត្ថុធាតុ រហូតដល់ការស្វែងរកមធ្យោបាយកែច្នៃដើម្បីរក្សារសជាតិដើម តែនៅធានាបាននូវពាណិជ្ជកម្ម។ មានអ្នកជឿថាផ្លែឈើមួយប្រភេទដែលធ្លាប់តែលក់នៅតាមដងផ្លូវមិនគួរណាអាចក្លាយផលិតផលមានបែបបទត្រឹមត្រូវ។ ជាមួយនឹងការប្តេជ្ញាចិត្តនិងការស្រាវជ្រាវឥតឈប់ឈរ បងចាប់ផ្តើមដាំដើមរំដេញប្រកបដោយភាពស្អាត បន្ថយការប្រើថ្នាំការពាររុក្ខជាតិនិងនាំចេញ ទៅគ្រប់តំបន់ ដើម្បីស្វែងរកប្រភពវត្ថុធាតុដែលផ្គត់ផ្គង់ស្ថេរភាព។
ដោយសារផ្លែរំដេញស្រស់មានរសជាតិចត់ ហើយពិបាកលក់ចេញប្រសិនបើមិនបានកែច្នៃត្រឹមត្រូវ បងសាកល្បងច្រើនវិធីធ្វើដោយដៃដូចជា បុក ត្រាំអំបិល ត្រាំមេស្ករ សម្ងួត ប៉ុន្តេមិនទទួលបានគុណភាពដូចបំណង។ នៅតែមិនបោះបង់ បងបានវិនិយោគទឹកប្រាក់ចំនួន៤០០លានដុងក្នុងគ្រឿងម៉ាស៊ីន ទំនើបដូចជាម៉ាស៊ីនលាង ozone ម៉ាស៊ីនបុក ម៉ាស៊ីន សម្ងួតដើម្បីកែលម្អដំណើរការ។ បន្ទាប់ពីការសាកល្បងមួយរយៈ បងបានផលិតចេញនូវផលិតផលផ្លែរំដេញសំប៉ែតនិងជូរផ្អែម។ ក៏ប៉ុន្តែ ពេលដែលឧទ្ទេសនាមផលិតផល បងត្រូវបានបដិសេធជាច្រើនដង។ មានច្រើនកន្លែងគិតថារំដេញគ្រាន់តែជាចំណីតាមរដូវពិបាកលក់ចេញ ខណៈពេលដែលអ្នកផ្សេងទៀតព្រួយបារម្ភ ព្រោះផ្លាកពាណិជ្ជកម្មថ្មីពេក។
បងងោទ្វឹងថាញ់-នាយកក្រុមហ៊ុនចំកាត់ផលិតនិងពាណិជ្ជកម្មគ្រឿងបរិភោគធៀងឡុកសុកត្រាំងឱ្យដឹង៖ ខ្លួនខ្ញុំផ្ទាល់បានផលិតផលផ្លែរំដេញមានគ្រាប់យើងមិនអាចលក់ប្រជែងជាមួយគេនៅតាមដងផ្លូវ ព្រោះអីគេលក់តម្លៃទាប ទោះបីផលិតផលរបស់យើងមានផ្លាកសញ្ញាក៏ដោយ ចៃដន្យខ្ញុំទៅផ្សារទំនើបឃើញផលិតផលផ្លែអូលីវ ទើបខ្ញុំឆ្ងល់ថាផ្លែអូលីវនៅបរទេសគេអាចយកគ្រាប់ចេញបាន ហេតុអ្វីផ្លែរំដេញយើងមិនធ្វើដូច្នោះដែរ។ តាំងពីនោះ ក្រុមហ៊ុនមានគិតផលិតផ្លែរំដេញយកគ្រាប់ចេញ។ ក្នុងដំណើរការផលិតមានការលំបាក ដ្បិតអីផ្លែរំដេញវាមានរសជាតិចត់ បើវាយសំប៉ែតដើម្បីឲ្យកាត់រសជាតិចត់ តែសំប៉ែតពេកវាមិនស្អាត ក្រោយមកទើបយើងខ្ញុំស្រាវជ្រាវបច្ចេកទេសធ្វើឱ្យអស់រសជាតិចត់ហើយមានផ្លែស្អាត។ នោះគឺជាក្តីមោទនភាពដែលក្រុមហ៊ុនយើងខ្ញុំធ្វើបាន។
ពីផលិតផលផ្អែមជូរទទួលបានការពេញចិត្ត បងថាញ់ឆ្លៀតប្រើបណ្តាញសង្គម livestream ដើម្បីឧទ្ទេសនាមផលិតផលបានគេដឹងច្រើន។ ដើម្បីបង្កើនទំនុកចិត្ត បងចុះឈ្មោះពិនិត្យសុវត្ថិភាពគ្រឿងបរិភោគ ផ្លាកសញ្ញានិងពឹងលើមិត្តភក្តិជួយផ្សព្វផ្សាយ។ ផលិតផលរបស់បងបានគេចូលចិត្តច្រើន។ ហាងលក់ផ្លែឈើស្អាតមួយចំនួនចាប់ផ្តើមនាំទំនិញចូល បន្ទាប់មកគឺបណ្តាភោជនីយដ្ឋាន កន្លែងទេសចរណ៍ក៏បានដាក់លក់នៅតាមកន្លែងទេសចរណ៍ដូចជាវត្តសិរីសុខុមសង្គមមានជ័យស្រឡូង វត្តសិរីតេជោមហាទុបនិងវត្តដឹកស៊ាក។ ពេលបើកទូលាយទីផ្សារ បងបានវិនិយោគម៉ាស៊ីនបន្ថែមបង្កការងារធ្វើដល់ពលករនៅភូមិភាគនិងបានបញ្ជាក់នូវពាណិជ្ជសញ្ញាដោយបានទទួលស្គាល់ផលិតផល OCOP ផ្កាយ៣ក្នុងឆ្នាំ២០២៣។
រៀងរាល់ខែ ក្រុមហ៊ុនរបស់បងផលិតផ្លែរំដេញយកគ្រាប់ជាង២តោន ក្រៅពីនេះនៅទាំងអភិវឌ្ឍផលិតផលផ្លែរំដេញសម្ងួត សម្រាប់ឲ្យអតិថិជនយកទៅបរទេស។ ក្នុងពេលជិតៗនេះ បងបន្តការស្រាវជ្រាវនិងផលិតផលផ្លែកន្ទួតយកគ្រាប់។ ដោយប្រាក់ចំណូលជាង២០០លានដុង/ខែ ក្រុមហ៊ុនរបស់បងបានបញ្ជាក់អំពីជំហរនៅលើទីផ្សារ។ ទោះបីសម្រេចបានការជោគជ័យគួរឲ្យកត់សម្គាល់ បងនៅតែបន្តនិងស្រាវជ្រាវដើម្បីផលិតចេញនូវផលិតផលថ្មីទៀត។
បងងោទ្វឹងថាញ់ឱ្យដឹងបន្ថែម៖ ខ្ញុំបានស្រាវជ្រាវនិងផលិតចេញតែនិងស្រាក្រហមពីផ្លែរំដេញ ការស្រាវជ្រាវពីតែលក់បានឬមិនបានជារឿងផ្សេងទៀត សព្វថ្ងៃខ្ញុំកំពុងសហការជាមួយហាងស្រានៅសុកត្រាំងដើម្បីលក់ពិសោធន៍។ ក្រៅពីនេះ ផលិតចេញចំនួនច្រើននឹងយកគ្រាប់ទៅណា។ បងខ្លាចបង្កឥទ្ធិពលដល់បរិស្ថាន ដូច្នេះ បងកំពុងរកវិធីកែច្នៃគ្រាប់នៃផ្លែរំដេញ តាមបងដឹង នាពិធីបុណ្យអកអំបុកឆ្នាំមុន មានផ្ទាំងគំនូរមួយធ្វើពីអង្ករដែលបានទទួលស្គាល់ Guiness វៀតណាម។ តាំងពីនោះ បងក៏មានបំណងធ្វើនូវផ្ទាំងគំនូរពីគ្រាប់ផ្លែរំដេញនិងកន្ទួតដើម្បីធានាបាននៅអនាម័យបរិស្ថាន។
ដំណើរការផ្តើមអាជីវកម្មពីផ្លែរំដេញរបស់បងងោថាញ់ទ្វឹងគឺជាសក្ខីភាពនៃស្មារតីនៃការហ៊ានគិត ហ៊ានធ្វើ មិនត្រឹមតែនាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់ខ្លួនប៉ុណ្ណោះទេ បងក៏បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគនិងកែ ច្នៃចំណីអាហារសាមញ្ញទៅជាផលិតផលមានតម្លៃខ្ពស់៕
វឌ្ឍា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin