កែសម្រួលសំណង់ដោះស្រាយបន្ទាន់​នៃការបាក់ស្រុតដីដ៏គ្រោះថ្នាក់នៅប្របមាត់ព្រែកអំ​ពូ​យា​

16:37, 18/06/2025

ព្រឹកថ្ងៃទី១៨ មិថុនា សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងធ្វើជាអធិបតីពិធីប្រជុំដើម្បីស្តាប់អង្គភាពនានារាយការណ៍ពីការកែសម្រួលសំណង់ដោះស្រាយជាបន្ទាន់​នៃការបាក់ស្រុតដីដ៏គ្រោះថ្នាក់ប្របមាត់ព្រែកអំពូយា​ តំបន់លូទឹកបង្ហូតតាមសុក ឃុំមីធ្វឹង ស្រុកមីទូ។ ចូលរួមមាន​ថ្នាក់ដឹកនាំមន្ទីរ គណៈផ្នែកនានា ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកមីទូ។

ទិដ្ឋភាពនៃពិធីប្រជុំកែសម្រួលគម្រោងដោះស្រាយជាប្រញាប់នៃការបាក់ស្រុតដីដ៏គ្រោះថ្នាក់នៅប្របមាត់ព្រែកញូយ៉ា មណ្ឌលលូបង្ហូតទឹកតាមសុក ឃុំមីធ្វឹង ស្រុកមីទូ(សុកត្រាំង)។
ទិដ្ឋភាពនៃពិធីប្រជុំកែសម្រួលគម្រោងដោះស្រាយបន្ទាន់នៃការបាក់ស្រុតដីដ៏គ្រោះថ្នាក់នៅប្របមាត់ព្រែកអំពូយា​ មណ្ឌលលូបង្ហូតទឹកតាមសុក ឃុំមីធ្វឹង ស្រុកមីទូ(សុកត្រាំង)។

លូបង្ហូត​ទឹក​តាម​សុក​ ឃុំ​មីធ្វឹង ស្រុក​មីទូ ដែល​បាក់ស្រុតដី​កាល​ពីខែមក​រា ឆ្នាំ២០២៤។ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​បាន​ប្រ​កាស​អំ​ពីស្ថាន​ភាព​បាក់ស្រុតដី​និង​ចង្អុល​ការ​ឱ្យ​មន្ទីរ​កសិកម្ម​និង​បរិស្ថាន​ខេត្ត​សហការ​ជាមួយ​ភូមិ​ភាគ​ ដើម្បី​អនុ​វត្ត​សំ​ណង់​ទប់​មាត់​ព្រែកបាក់​ស្រុតដី​តាម​​ការ​កំ​ណត់​។ ផ្នែក​កែ​តម្រូវ​នៃ​សំ​ណង់​ អង្គ​ភាព​ពិគ្រោះ​បាន​ស្នើ​​បើ​ប្រៀប​ធៀប​នឹង​ការ​អនុ​ម័ត​​លើក​មុន​គឺជម្រាលមាត់​ព្រែក​ត្រូវ​បាន​ចាក់បេតុងយ៉ាង​រឹង​មាំ។

ជួស​ជុលការ​ខូច​ខាត​ដល់​ទីធ្លាខ្លោងទ្វារនិង​បន្ទះ​បាត​រណ្តៅ​ ដោយ​ចាក់បេតុង១x២ម៉ាក ២៥០ លើផ្នែក​នៃ​ទីធ្លា​ដែល​បាក់ស្រុតដីបើធៀប​នឹង​បន្ទះ​បាត​លូបង្ហូតទឹក សាង​សង់​ជញ្ជាំង​រក្សានៅ​សង​ខាង​នៃ​ជញ្ជាំង​លូទឹក។ ស្វាន​បេតុងនៅ​លើបន្ទះ​បាត​រណ្តៅ​ បូម​ស៊ី​ម៉ងត៍ បូក​បន្ថែម​សារ​ធាតុប​ន្ថែម​ទៅ​ក្នុង​ចន្លោះ​រន្ធ​​ក្រោម​បន្ទះ​បាត​រណ្តៅ​។ ទ្រាប់​កៅ​ស៊ូបច្ចេក​ទេស​ពី១ទៅ​១,៥ម៉ែត្រ ខាង​លើទប់​បាវ​ខ្សាច់​ប្រ​វែង​០,៥ម៉ែត្រ។ ទប់​ជម្រាល​លូទឹក​ដោយ​បេតុង​ថ្ម១x២ម៉ាក២៥០ដែល​ទប់​រឹង​មាំដោយ​បេតុង១x២ ប្រ​វែង​០,១ម៉ែត្រ។

សម​មិត្ត​វឿងក្វុក​ណាម​បាន​ឱ្យ​ដឹង​  ជម្នះ​ការ​បាក់ស្រុតដី​និង​ជ្រាប​ទឹក​ប្រៃ​នៃ​លូបង្ហូត​ទឹក​តាម​សុក​គឺធានា​នូវ​ដំណើរ​ការ​ប្រ​កបដោយ​សុវត្ថិភាព​និង​ប្រ​សិទ្ធភាព​នៃ​លូបង្ហូត​ទឹក​ ទប់​ជាតិ​ប្រៃ​ រក្សាទឹក​សាប​សម្រាប់​ផលិតកសិកម្ម​និង​ជីវភាព​របស់​ប្រ​ជាជន​នៅ​តំ​បន់​លូទឹក​នេះ​។ ជា​មួយ​នឹង​ប្រ​សិទ្ធភាព​នៃ​លូបង្ហូត​ទឹក​តាម​សុក​ ខេត្ត​បាន​អនុ​ម័ត​ការ​ពន្យារពេលដើម្បី​អង្គ​ភាព​ពិគ្រោះ​យោបល់​កែស​ម្រួល​សំ​ណង់​និង​បញ្ចប់​ការ​ទូទាត់​ថវិកា​។ ដើម្បី​ការ​ពន្យារ​ពេលស្រប​តាម​សេច​ក្តី​កំ​ណត់​ អង្គ​ភាព​នានា​ត្រូវ​ធានា​នូវ​កញ្ចប់​ឯកសារ​ សំ​ណុំ​បែប​បទ​ ក៏​ដូច​ជាមូល​ដ្ឋាន​គតិ​យុត្តិ​និង​កំ​ណត់​បាន​កត្តាសំ​ណង់​ដែលបាន​ពន្យារពេល លើក​ជូន​ការ​ពន្យារពេល​កែ​សម្រួល​ការ​កសាង​សំ​ណង់​ដល់​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​៕

ធ្វីលីវ-សុផល