តំបន់ជនបទឡឹមកៀកមានការអភិវឌ្ឍ

05:33, 26/06/2025

ប៉ុន្មានឆ្នាំកន្លង ដោយផ្សព្វផ្សាយទាន់ពេលនិងមានប្រសិទ្ធភាព បណ្តាកម្មវិធី គោលនយោបាយរបស់បក្ស រដ្ឋ កិច្ចចង្អុលការយ៉ាងប្រកិតរបស់រដ្ឋអំណាចភូមិភាគ។ ជីវភាព​សម្ភារៈនិងស្មារតីរបស់ប្រជាជនលើភូមិដ្ឋានឃុំឡឹមកៀក ស្រុកថាញ់ទ្រី (សុកត្រាំង) មានភាព​អភិវឌ្ឍយ៉ាងសកម្ម ជាមួយប្រាក់ចំណូលមធ្យមលើមនុស្សម្នាក់សម្រេច​៧២,៩៩លានដុងម្នាក់/ឆ្នាំ។

ដងផ្លូវជនបទនៅលើភូមិដ្ឋានឃុំឡឹមកៀក ស្រុកថាញ់ទ្រីបានវិនិយោគកសាងរឹងមាំ ជួយមាមីងធ្វើដំណើរទៅមកបានងាយស្រួល ទិដ្ឋភាពជនបទពីមួយថ្ងៃកាន់តែអភិវឌ្ឍ។
ដងផ្លូវជនបទនៅលើភូមិដ្ឋានឃុំឡឹមកៀក ស្រុកថាញ់ទ្រីបានវិនិយោគកសាងរឹងមាំ ជួយមាមីងធ្វើដំណើរទៅមកបានងាយស្រួល ទិដ្ឋភាពជនបទពីមួយថ្ងៃកាន់តែអភិវឌ្ឍ។

បើ​បាន​មក​ឃុំ​ឡឹម​កៀក​ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ស្រូប​អត្រា​៥២% នៃ​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ​ យើង​ខ្ញុំ​បាន​ឃើញ​ច្បាស់​ពី​ភាព​ផ្លាស់​ថ្មី​នៃ​តំ​បន់​ភូមិ​ស្រុក​ដែល​ពី​មុន​ធ្លាប់​រង​ការ​បំ​ផ្លាញ​សង្រ្គាម​ សព្វ​ថ្ងៃ​មាន​ការ​អភិ​វឌ្ឍន៍​យ៉ាង​ច្បាស់​ដោយ​មាន​ចំ​ការ​​ ផ្លែ​ឈើ​ពេញ​ដើម​ មានស្រះ​​ចិញ្ចឹម​ត្រី​ បង្គា​ជា​ច្រើន​ ផ្ទះ​ថ្ម​បាន​សាង​សង់​ជា​ជួរ​ ហេដ្ឋា​រចនា​​សម្ព័ន្ធ​​ជន​បទ​បាន​វិនិ​យោគ​រឹង​មាំ ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​តែង​បាន​កើន​ឡើង។

ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​និង​បណ្តា​កម្ម​វិធី​ គោល​នយោ​បាយ​បាន​ធ្វើ​ឱ្យ​តំ​បន់​ជន​​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​គ្រប់​វិស័យ។ ឆ្លង​តាម​រយៈ​កម្ម​វិធី​ជំ​នួយ​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត​  ដូច្នេះ​មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​បាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។ គំ​រូ​ដូច​គ្រួ​សារ​បង​ស៊ើង​ហៀង នៅ​ភូមិ​កៀក​ថាំង ឃុំ​ឡឹម​កៀក​ជា​គ្រួ​សារ​ឈាន​ឡើង​ធូរ​ធារ​អា​ស្រ័យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។ ពី​មុន​គ្រួ​សារ​បង​ធ្វើ​ស្រែ​ប្រាក់​ចំ​ណូល​គ្រាន់​តែ​គ្រប់​ចាយ​វាយ​ក្នុង​គ្រួ​សារ​ ឆ្នាំ​២០១០ ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​គោ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​បង​សម្រេច​ចិត្ត​បុល​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​២០​លាន​ដុង​សម្រាប់​វិនិ​យោគ​ចិញ្ចឹម​គោ។ អា​ស្រ័យ​ព្យា​យាម​រៀន​សូត្រ​របៀប​ចិញ្ចឹម ដូច្នេះ​ទើប​គោឆាប់​ធំ រាល់​ឆ្នាំ​កើត​បាន​កូន​គោ​២​ក្បាល។ បង​ហៀង​បាន​ឱ្យ​ដឹង៖ ឆ្នាំ​ណា​ខ្ញុំ​ក៏​លក់​គោ​ពី​១-​២​ក្បាល​ ដោយ​ឡែក​ឆ្នាំ​២០២៤ អា​ស្រ័យ​ចង់​ជួស​ជុល​ទ្រុង​ដើម្បី​បើក​ទូលាយ​ទម្រង់​ចិញ្ចឹម ម៉្លោះ​ហើយ​ខ្ញុំ​លក់​បាន​១២​ក្បាល​ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ចំ​នួន​១៧០​លាន​ដុង។ ក្រោយ​ពី​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ​សម្រេច​ជោគ​ជ័យ​ ឆ្នាំ​២០១៥ បង​ហៀង​បុល​ទុន​បន្ថែម​៥០​លាន​ដុង សម្រាប់​វិនិ​យោគ​ការ​ចិញ្ចឹម​ជ្រូក​និង​កសាង​ឡ​បិត​ស្រា​ចំ​នួន​២។ រាល់​ឆ្នាំ​ជ្រូក​កើត​បាន​២​លើក ក្នុង​មួយ​លើក​កើត​បាន​ពី​៨-១០​ក្បាល​និង​លក់​ជ្រូក​សាច់​បាន​២​លើក​/ឆ្នាំ រាល់​លើក​គឺ​១៤​ក្បាល​ ដោយ​ទម្ងន់​១០០​គីឡូ​ក្រាម/ក្បាល​ តម្លៃ​ពី​៦០.០០០​-៧០.០០០ដុង/គី​ឡូ​ក្រាម ចំ​ណែក​ស្រា​គឺ​ក្នុង​មួយ​ថ្ងៃ​ខ្ញុំ​លក់​បាន​៩០​លីត្រ​ ជា​មួយ​តម្លៃ​១៣.០០០​ដុង​/លីត្រ។ អា​ស្រ័យ​រក​បាន​ប្រ​ភព​ចំ​ណូល​ប្រ​ហែល​៣០០​លាន​ដុង/ឆ្នាំ ពីទម្រង់​ចិញ្ចឹម​គោ ជ្រូក​គួប​ផ្សំ​នឹង​បិត​ស្រា​ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​ ដូច្នេះ​ ជីវភាព​គ្រួ​សារ​បង​បាន​កែ​លម្អ​-បង​ហៀងបាន​ឱ្យ​ដឹង​ដូច្នេះ។

ក្រៅ​ពី​បង្ក​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​ ឆ្នាំ​២០២២​-២០២៣ ដោយ​បាន​ការ​ជំ​នួយ​របស់​ថ្នាក់​លើ​ ឃុំ​អនុ​វត្ត​ការ​ចលនា​ជំ​នួយ​កសាង​ផ្ទះ​នៅ​ឱ្យ​គ្រួ​សារ​ក្រ​ដែល​ជូប​ការ​លំ​បាក​ពី​ផ្ទះ​នៅ​បាន​ចំ​នួន​២៣​ខ្នង។ ចែក​រំ​លែក​ជា​មួយ​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ថ្មី​ ពូ​លី​លន់-នៅ​ភូមិ​ត្រា​យ៉ ឃុំ​ឡឹម​កៀក​បាន​ឱ្យ​ដឹង៖ បាន​រដ្ឋ​ជំ​នួយ​៤៤​លាន​ដុង រួម​នឹង​ប្រាក់​សន្សំ​របស់​គ្រួ​សារ​ ខ្ញុំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​រឹង​មាំ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​មិន​បារម្ភ​ពីផ្ទះ​លេច​ទៀត​ ឡើយ។ បាន​ដឹង​ ពូ​លន់​ជាគ្រួ​សារ​ក្រ កូន​ៗ​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក​អស់​ហើយ​និង​ធ្វើ​ការ​នៅ​ឆ្ងាយ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​រស់​នៅ​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្មាន​ឆ្នាំ​មុន​ សុខ​ភាព​ល្អ​ ពូ​បាន​ទៅ​យាម​នៅ​ស្រះ​បង្គា​របស់​មា​មីង​នៅ​ភូមិ​ភាគ​ សព្វ​ថ្ងៃ​ អា​យុ​កាន់​តែ​ចាស់​ កម្លាំង​កាន់​តែ​ខ្សោយ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ពូ​មើល​ចៅ កូន​ៗ​ផ្ញើ​ប្រាក់​មក​គ្រាន់​តែ​គ្រប់​ចាយ​វាយ​ក្នុង​គ្រួ​សារ​ដូច្នេះ​គ្មាន​ប្រាក់​សង់​ផ្ទះ​ សព្វ​ថ្ងៃ​ បាន​រដ្ឋ​ជំ​នួយ​ផ្ទះ​នៅ​ជួយ​គ្រួ​សារ​ ពូ​មាន​កន្លែង​នៅ​លំ​នឹង។

សម​មិត្ត​ផាម​ទ្រឿង​យ៉ាង​-លេ​ខា​បក្ស​ឃុំ​ឡឹម​កៀក​បាន​ឱ្យ​ដឹង៖

ប៉ុន្មាន​ឆ្នាំ​កន្លង​ អា​ស្រ័យ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​កម្ម​វិធី​ គម្រោង​ទើប​ជីវភាព​ប្រ​ជា​ជន​លើ​ភូមិដ្ឋាន​ឃុំ​ឡឹម​កៀក​មាន​ភាព​ផ្លាស់​ថ្មី។ អត្រា​គ្រួ​សារ​ក្រ​របស់​ឃុំ​ឆ្នាំ​២០២៥​គឺ​១,៧៥% (២៨/១.៦០១​គ្រួ) បន្ថយ​២,០៦%​បើ​ប្រៀប​នឹង​ឆ្នាំ​២០២០ (៣,៨១%) គ្រួ​សារ​ប្រើ​អគ្គិ​សនី​ធានា​សុវត្ថិ​ភាព​គឺ​១.៣៩៨​/១.៤០៣ គ្រួ​សារ​សម្រេច​៩៩,៦៤%​។ល។ ពិ​សេស​ ឆ្នាំ​២០២៤​ ឃុំ​បាន​ទទួល​ស្គាល់​សម្រេច​ជន​បទ​ថ្មី​លើក​កម្ពស់។ សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​គឺ​អា​ស្រ័យ​ការ​ខិត​ខំ​យ៉ាង​ខ្លាំង​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ឆន្ទៈ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​៕

ថា​ញ់វ៉ាង​-សុផល