ជីវភាពធូរធារអាស្រ័យទម្រង់ចិញ្ចឹមសត្វ

Thanh Vàng 00:08, 18/06/2025

ពេលកន្លង អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារពីទម្រង់ចិញ្ចឹមសត្វគួបផ្សំនឹងដាំដុះបាននិងកំពុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជួយសមាជិកកសិករខ្មែរជាច្រើនលើកភូមិដ្ឋានឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) ឈានឡើងធ្វើមានដោយស្របច្បាប់។

 តាម​សម​មិត្ត​ប្រ​ធាន​សមាគមក​សិករ​ឃុំ​តឹង​ហ៊ឹងទៅ​ទស្សនាទម្រង់​ចំ​ការ​ ស្រះ​ ទ្រុង​របស់​គ្រួសារ​បង​ឡឹម​ជុង នៅ​ភូមិ​ក​គោ ឃុំ​តឹង​ហ៊ឹង។ បាន​ដឹង​ ពីមុន​គ្រួសារ​បង​ប្រ​កបរបរ​ធ្វើស្រែ ឆ្នាំ២០១០ ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​គោនៅភូមិ​ភាគ​មាន​ប្រ​សិទ្ធភាព​ដូច្នេះ​ទើប​បង​ជុងសម្រេចចិត្តបុលទុន​ពីធនាគារ​គោល​នយោបាយ​សង្គមស្រុកដែលបាន​ឧទ្ទេស​នាម​ពីសមាគមក​សិករ​ឃុំ​ដើម្បី​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ។ បង​ជុងបាន​ឱ្យ​ដឹង​៖ ដំបូង​អា​ស្រ័យទុន​តិច​ បច្ចេក​ទេស​ចិញ្ចឹម​នៅ​ស្តួចស្តើង​ម៉្លោះ​ហើយ​គ្រាន់​តែចិញ្ចឹមគោមេបាន១ក្បាល ក្រោយ​មក​ដោយ​មាន​បទ​ពិសោ​ធន៍​ថែទាំបាន​ល្អ​និង​បង្ការជំងឺ​បាន​ល្អ​ទើប​គោឆាប់​ធំ​។ ក្រោយ​បាន​លក់​៥លើក​ប្រ​ហែល​១២ក្បាលរកបាន​ប្រាក់​ចំ​ណូល​ជាង​៣០០លាន​ដុង សព្វ​ថ្ងៃ​ក្នុង​ទ្រុង​នៅ​គោ៤ក្បាល ក្នុង​នោះ​គោមេ៣ក្បាល។ ដើម្បី​រកបាន​ប្រាក់​ចំ​ណូល​ ឆ្នាំ២០២១ បង​ទិញ​ជ្រូក​៤ក្បាលនិង​កង្កែប​៥០.០០០ក្បាលយក​មក​ចិញ្ចឹម​។ បង​ជុងបាន​ឱ្យ​ដឹង​៖ អា​ស្រ័យខ្វះ​អ្នក​ធ្វើ​ទើប​ រាល់​ឆ្នាំគ្រួសារ​ខ្ញុំ​គ្រាន់​ចិញ្ចឹម​បាន​ត្រឹម​តែ១លើក​ ជ្រូក​សាច់​៤ក្បាល ពេល​លក់​ដោយ​មាន​ទម្ងន់​១០០គ.ក/ក្បាល តម្លៃ​ពី៦០.០០០-៧៥.០០០ដុង/គ.ក។ ដោយ​ឡែក​ទម្រង់​ចិញ្ចឹម​កង្កែប​ខ្ញុំ​ចិញ្ចឹម​បាន​៤លើក​/ឆ្នាំ ក្នុង​មួយ​លើក​ចិញ្ចឹម​បាន​៥០.០០០ក្បាល ក្រោយ​ពីចិញ្ចឹម​បាន​៣ខែនឹងប្រ​មូល​ផលបាន​ប្រ​ហែល​៦០០គ.ក ដោយ​តម្លៃ​៤៥.០០០ដុង/គ.ក។ ទម្រង់​ចិញ្ចឹម​គោ ជ្រូក​ កង្កែប​តែង​នាំមក​នូវ​ប្រ​ភពចំ​ណូល​សម្រាប់​គ្រួសារ​បង​ជុងប្រ​ហែល​១៦០លាន​ដុង/ឆ្នាំ អា​ស្រ័យហេតុនោះ​ ជីវភាព​គ្រួសារ​បង​ជុងបាន​កែល​ម្អ ឆ្នាំ២០២២បង​ជុងសង់​ផ្ទះ​មួយ​ខ្នងតម្លៃ​៤៥០លាន​ដុង។

ទម្រង់ចំការ ស្រះ ទ្រុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់គ្រួសារបងឡឹមជុង(ខាងឆ្វេង) នៅភូមិកគោ ឃុំតឹងហ៊ឹង ស្រុកឡុងភូ(សុកត្រាំង)។
ទម្រង់ចំការ ស្រះ ទ្រុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់គ្រួសារបងឡឹមជុង(ខាងឆ្វេង) នៅភូមិកគោ ឃុំតឹងហ៊ឹង ស្រុកឡុងភូ(សុកត្រាំង)។

ចំ​ណែក​គ្រួសារ​បង​គីមសាយ​ នៅ​ភូមិ​ក​គោ ឃុំ​តឹង​ហ៊ឹង ជីវភាព​គ្រួសារ​ជួបការ​លំ​បាក​ហើយ​គ្មាន​ដី​ផលិត ឆ្នាំ២០១៤ ដោយ​បាន​ជំនួយ​គោស៊ីន១ក្បាលពីគម្រោង​ Heifer អា​ស្រ័យព្យាយាម​ថែទាំ រៀន​សូត្របទ​ពិសោ​ធន៍​ពីរបៀប​ចិញ្ចឹម​ដូច្នេះ​គោឆាប់​ធំ​ ឆ្នាំណាគោក៏​កើត​បាន​ពី១-២ក្បាល។ បង​សាយ​បាន​ឱ្យ​ដឹង​៖ គោពូជរបស់​គ្រួសារ​ខ្ញុំ​កើត​បាន​៩ក្បាល ខ្ញុំ​លក់​អស់​៦ក្បាលទទួល​បាន​ប្រាក់​ចំ​ណូល​១២០លាន​ដុងនិង​សង​គោឱ្យ​គម្រោង​១ក្បាល។ ដោយ​ឃើញ​ទម្រង់​នាំមក​នូវ​ប្រ​សិទ្ធភាព​ដូច្នេះ​ឆ្នាំ២០២១ ខ្ញុំ​បុលពីធនាគារ​គោល​នយោបាយ​សង្គម​បាន​៥០លាន​ដុងដើម្បី​បើក​ទម្រង់​ចិញ្ចឹម​។ ចិញ្ចឹម​គោការថែទាំតិចចំ​ណីរបស់​គោគឺស្មៅ​និង​កាក​សំ​ណល់​ពីកសិកម្ម​ជួយ​​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុងការ​ចិញ្ចឹម​ដូច្នេះ​ទើប​គ្រួសារ​ខ្ញុំ​ចិញ្ចឹម​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ដោយ​ការ​ព្យាយាម​រៀន​សូត្របទ​ពិសោ​ធន៍​ក្នុង​ការ​ចិញ្ចឹម​ដូច្នេះ​គោគ្រួសារ​​បង​​​ឆាប់​ធំ​ ថ្មីៗនេះ​បង​លក់​២ក្បាល ទទួល​បាន​ប្រាក់​៤៤លាន​ដុង សព្វ​ថ្ងៃ​ក្នុង​ទ្រុង​មាន​គោម​៤ក្បាលនិង​គោឈ្មោល​១ក្បាល។ ​ប្រ​ភពចំ​ណូល​ពីការ​ចិញ្ចឹម​គោម៉្លោះ​ហើយ​គ្រួសារ​ខ្ញុំ​បាន​ចាក​ផុត​ក្រនិង​លំ​នឹង​ជីវភាព​គ្រួសារ​-បង​សាយ​បាន​ឱ្យ​ដឹង​ដូច្នេះ​។

បងគីមសាយ នៅភូមិកគោ ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) ឈានឡើងធូរធារអាស្រ័យទម្រង់ចិញ្ចឹមគោ។
បងគីមសាយ នៅភូមិកគោ ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) ឈានឡើងធូរធារអាស្រ័យទម្រង់ចិញ្ចឹមគោ។

សមិត្ត​ង្វៀង​ហ៊ឺវខូយ-ប្រ​ធាន​សមាគមក​សិករ​ឃុំ​តឹង​ហ៊ឹងបាន​ឱ្យ​ដឹង​៖ ពេល​កន្លង​ អា​ស្រ័យអនុ​វត្ត​ទម្រង់​ចិញ្ចឹម​គោ ជ្រូក​ កង្កែប​។ល។ ដូច្នេះ​ទើប​ជីវភាព​របស់​សមាជិក កសិករ​ជាច្រើន​លើភូមិ​ដ្ឋាន​ឃុំ​បាន​លំ​នឹង​និង​ធូរធារ។ សព្វ​ថ្ងៃ​ មាន​ប្រ​ជាជន​ជាច្រើន​គ្រួសារ​លើភូមិ​ដ្ឋាន​ឃុំ​បាន​រៀន​សូត្រនិង​អនុ​វត្ត​ទម្រង់​ដើម្បី​លើក​កម្ពស់​ប្រាក់​ចំ​ណូល​។ ពេល​ខាង​មុខ ដើម្បី​សមាជិកកសិករ​ផលិតនាំមក​នូវ​ប្រ​សិទ្ធភាព​ សមាគមក​សិករ​ឃុំ​នឹងសហការ​ជាមួយ​គណៈ​ផ្នែក​នានា​ជម្រើស​បណ្តា​ទម្រង់​ជាក់​ស្តែង​ មាន​ប្រ​សិទ្ធភាព​ បង្កើន​ការ​បង្វែរវិទ្យា​សាស្រ្ត​-បច្ចេក​ទេស​ចូល​ក្នុង​ការ​ផលិត ទន្ទឹម​នោះ​ សកម្ម​ជំ​នួយ​ទុន​បុលអា​ទិភាព​ដើម្បី​សមាជិកបើក​ទូលាយ​ទម្រង់​សម្រាប់​បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ធ្វើមានដោយ​ស្រប​ច្បាប់​៕

ថា​ញ់វ៉ាង-សុផល