![]() |
បងស៊ើងសុភាព នៅភូមិគៀកឡឹបA ឃុំឡឹមតឹង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង កំពុងថែទាំចម្ការមៀនរបស់គ្រួសារ។ |
បងស៊ើងសុភាព ជាសមាជិកសម្ព័ន្ធយុវជន ដែលផ្តើមអាជីពជោគជ័យដោយសារការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទម្រង់ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំឆ្ពោះទៅរកការបង្កើនទិន្នផល តម្លៃសេដ្ឋកិច្ច។ ឆ្នាំ២០២២ បន្ទាប់ពីបានទៅទស្សនាទម្រង់ដាំមៀនពីសាច់ញាតិ នៅសង្កាត់វិញភឿក ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង បងភាពបានចាប់ផ្តើមសិក្សា ស្រាវជ្រាវទម្រង់ដាំមៀន មិនត្រឹមតែពីសាច់ញាតិរបស់គាត់ប៉ុណ្ណោះទេ ថែមទាំងឆ្លងតាមទូរទស្សន៍និងបណ្តាញសង្គមផ្សេងទៀត។
ពីដីដាំក្រូចគ្មានប្រសិទ្ធភាព បងភាពបានផ្លាស់មកដាំំមៀន ឆ្លៀតដីខាងមុខផ្ទះ បងសាកល្បងដាំមុនចំនួន២០ដើម។ ដោយសារអាកាសធាតុនិងលក្ខណៈដីសមស្រប ដើមមៀនរបស់គ្រួសារបងលូតលាស់ល្អ ផ្លែធំ សាច់ក្រាស់ ស្រួយ។ ឃើញដូច្នេះ បងសម្រេចចិត្តបើកទូលាយផ្ទៃដីដាំបន្ថែម។ បច្ចុប្បន្ន គ្រួសារបងភាពបានដាំមៀនប្រហែល១០០ដើម លើផ្ទៃដី៥កុង ដោយចំណាយថវិកាទិញពូជមៀនប្រហែល១០លានដុង។
តាមបងភាពក្រោយការសាកល្បងរួច បងឃើញថា ដើមមៀនងាយដាំ មិនសូវបង់កម្លាំងថែទាំ។ “ដើមមៀនរបស់គ្រួសារខ្ញុំ គ្រាន់តែប្រើថ្នាំបំប៉ននិងជីក្នុងដំណាក់កាលសំខាន់បីរបស់ដើមមៀន គឺដំណាក់កាលចេញពន្លក ចេញផ្កានិងដំណាក់កាលចេញផ្លែ។ បើធៀបនឹងពូជមៀនដទៃទៀតនៅលើទីផ្សារ ដើមមៀនតិចមានជំងឺ សម្របជាមួយដីច្រើនប្រភេទ រដូវនេះចម្ការរបស់ខ្ញុំជួបបញ្ហាដោយសត្វស៊ីបំផ្លាញដែលបង្កការលំបាក គឺកណ្តុរនិងជ្រឹង អាស្រ័យហេតុនេះ ដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតត្រូវគ្របដើមដោយសំណាញ់ ដើម្បីមិនឲ្យសត្វកណ្តុរនិងជ្រឹងចូលខាំបំផ្លាញ” បងភាពចែករំលែក។
ក្រៅពីនេះ ថវិកាចំណាយលើជីនិងថ្នាំបំប៉នសម្រាប់ដាំមៀនក៏មានកម្រិតទាប ដោយផ្ទៃដី៥កុង គ្រួសារបងភាពគ្រាន់តែចំណាយត្រឹមតែក្រោមពី១០លានដុង/រដូវ។ ពេលដែលផ្លែមៀនទុំ ដើមនីមួយៗអាចប្រមូលផលមធ្យមពី៧-៨គ.ក ដោយមានឈ្មួញចុះមកទិញដល់ចម្ការ រួចដឹកជញ្ជូនទំនិញបណ្តាស្រុកក្នុងខេត្ត។ តាំងពីចាប់ផ្តើមដាំរហូតមកដល់ពេលនេះ បងភាពប្រមូលផល២លើក លើកទី១ ទទួលបានប្រាក់ចំណេញជិត២០លានដុង លើកទី២ទទួលបានប្រាក់ចំណេញជាង២០លានដុង បន្ទាប់ពីគិតការចំណាយរួចស្រេច។ ជាមួយនឹងគុណសម្បត្តិដ៏លេចធ្លោនៃផ្លែធំ សាច់ក្រាស់ ស្រួយនិងរសជាតិផ្អែម គួបផ្សំនឹងប្រសិទ្ធភាពសេដ្ឋកិច្ចដែលមៀននាំមក ឆ្នាំ២០២៤ ផ្លែមៀនរបស់គ្រួសារបងភាពបានបញ្ជាក់ជាផលិតផល OCOP របស់ឃុំឡឹមតឹង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង។
បន្ទាប់បានអនុវត្តទម្រង់អស់រយៈពេល៣ឆ្នាំ បច្ចុប្បន្ន បងភាពបានធ្លាប់បន្តិចម្តងៗជាមួយវិធីថែទាំបច្ចេកទេសដាំ ដោយសារការអនុវត្តវិធានការវិទ្យាសាស្ត្រ-បច្ចេកទេសក្នុងការផលិត ផ្លែមៀនចាប់ផ្តើមផ្តល់ទិន្នផលកាន់តែបានស្ថេរភាព បច្ចុប្បន្ន តម្លៃផ្លែមៀននៅលើទីផ្សារមានតម្លៃខ្ពស់ប្រហែល៤០.០០០ដុង/គ.ក ដូច្នេះ ដល់ខែកក្កដាឆ្នាំនេះ សន្យាថានឹងជារដូវប្រមូលផលផ្លែមៀនកុះសម្រាប់គ្រួសារបងភាព។
![]() |
ទម្រង់ចិញ្ចឹមត្រីស្លាតរបស់បងស៊ើងសុភាព។ |
ដោយមានឆន្ទៈប្តេជ្ញាចិត្តចង់ក្លាយជាអ្នកមាននៅស្រុកកំណើត បន្ទាប់ពីទទួលបានជោគជ័យជាមួយនឹងទម្រង់ដាំមៀន បងភាពក៏បានបើកទូលាយទម្រង់ផលិតជាច្រើនទៀតដូច ចិញ្ចឹមត្រីស្លាត ត្រីប្រា អន្ទង់និងកង្កែប។ បងតែងតែដឹងពីរបៀបបង្កើនចំណេះដឹង បច្ចេកទេសថែទាំឆ្លងតាមការរៀនសូត្រឥតឈប់ឈរពីអ្នកប្រកបរបរមុននិងលើបណ្តាញសង្គម តាំងពីនោះ អនុវត្តធ្វើតាមនិងដកបទពិសោធន៍ជាក់ស្តែងពីទម្រង់របស់គ្រួសារ។ ហេតុដូច្នេះ បណ្តាទម្រង់ទាំងនេះ តែងបានបងភាពវិនិយោគថែទាំយ៉ាងម៉ាត់ចត់ ម្ល៉ោះហើយ ទម្រង់ទាំងអស់បានអភិវឌ្ឍយ៉ាងល្អ។
បងយឿងប៊ូវយ្វី-លេខាសម្ព័ន្ធយុវជនស្រុកថាញ់ទ្រី ឲ្យដឹង៖ នាពេលកន្លង សម្ព័ន្ធយុវជនស្រុក បានចាត់តាំងការឃោសនា សិក្ខាសាលា ពិភាក្សាអំពីស្មារតីផ្តើមអាជីពផ្លាស់ថ្មី ភាពច្នៃប្រឌិតក្នុងយុវជន។ រៀងរាល់ឆ្នាំ សម្ព័ន្ធយុវជនស្រុកនៅទាំងសហការជាមួយបណ្តាផ្នែក បើកសិក្ខាសាលាអំពីទម្រង់ធ្វើការរកស៊ីមានប្រសិទ្ធភាពនៅលើភូមិដ្ឋានស្រុកដើម្បីបើកទូលាយ។ ចាត់តាំងគួបផ្សំខ្លឹមសារនៃការផ្តើមអាជីពក្នុងពេលប្រជុំសម្ព័ន្ធយុវជន សាខាសមាគម ដើម្បីផ្សព្វផ្សាយស្មារតីហ៊ានគិត ហ៊ានធ្វើ ផ្តើមអាជីពក្នុងយុវជន។ អាស្រ័យហេតុនេះ នៅលើភូមិដ្ឋានស្រុកថាញ់ទ្រី គំរូឆ្នើមនៃយុវជនផ្តើមអាជីពជាច្រើនបានលេចធ្លោដូច បងសុភាព ជាមួយនឹងទម្រង់ដាំមៀន បងង្វៀងហ្វាងយ្វីជាមួយទម្រង់ផលិតត្រសក់ផ្អែមតាមទិសបច្ចេកវិទ្យាខ្ពស់ បងឡឹមស្វឹងហ៊ុង ជាមួយទម្រង់ផលិតនំពាហ៊ុងឡុកផាក។ល។ តាំងពីនោះ ជួយសម្ព័ន្ធយុវជនបង្កើនប្រាក់ចំណូលឱ្យគ្រួសារ ស្ថិរភាពជីវភាព ឈានឡើងធ្វើមានដោយស្របច្បាប់៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin