មកទស្សនាទម្រង់ចិញ្ចឹមកង្កែបនិងត្រីអណ្តែងក្នុងអាងនីឡុងបងយឿងវាំងវ៉ែវនៅអនុសង្កាត់៦ សង្កាត់ទី៧ ទីក្រុងសុកត្រាំង (សុកត្រាំង) រីករាយចែករំលែកពីរឿងឆ្លងកាត់លំបាកចាកផុតក្រ។ បងវ៉ែវឱ្យដឹង៖ ឆ្នាំ២០២២ បងបង្កើតអាជីពជាមួយទម្រង់ចិញ្ចឹមកង្កែបនិងត្រីក្នុងអាងនីឡុង។ ដោយទុនតិច បងទិញឫស្សី នីឡុងព័ទ្ធដាក់លើព្រែក រួចទិញកង្កែបនិងត្រីអណ្តែងមកចិញ្ចឹម។ ចិញ្ចឹមបណ្តើរដកបទពិសោធន៍បណ្តើរ ព្រមទាំងរៀនបន្ថែមលើបណ្តាញអុីនធើណែតគួបផ្សំជាមួយភាពជាក់ស្តែង ទម្រង់ចិញ្ចឹមកង្កែបនិងត្រីអណ្តែងរបស់បងវ៉ែវសម្រេចប្រសិទ្ធភាព។ ដល់ឆ្នាំ២០២៣ បានសមាគមកសិករសង្កាត់ទី៧បង្កលក្ខណៈជិតដិតប្រភពទុនរបស់មូលនិធិឧបត្ថម្ភកសិករ បងវ៉ែវសម្រេចបុល៤៥លានដុងដើម្បីបើកទូលាយផ្ទៃដីចិញ្ចឹម ទន្ទឹមនោះ បងប្រមូលទិញកង្កែបផលិតផលដើម្បីផ្គត់ផ្គង់ឱ្យម៉ូយ។
![]() |
ពីប្រភពទុនរបស់មូលនិធិឧបត្ថម្ភកសិករ បងយឿងវាំងវ៉ែវអនុសង្កាត់៦ សង្កាត់ទី៧ ទីក្រុងសុកត្រាំង (សុកត្រាំង) ពង្រីកទម្រង់ចិញ្ចឹមត្រីនិងកង្កែបក្នុងអាងនីឡុង។ |
សព្វថ្ងៃខ្ញុំមាន៧អាង ចិញ្ចឹមបាន២ខែគឺកង្កែបអាចលក់បាននិងត្រីចិញ្ចឹមប្រហែល៣ខែក៏អាចលក់បាន។ ពេលមានដើមខ្ញុំក៏ប្រមូលទិញកង្កែបផលិតផលនៅបណ្តាស្រុកជិតខាងដូច៖ ឡុងភូ មីទូនិងទីរួមខេត្តង៉ាណាំ។ ២ថ្ងៃខ្ញុំប្រមូលទិញម្តង កង្កែបប្រហែល៦០០គីឡូក្រាមនិងត្រីអណ្តែងប្រហែល១០០គីឡូក្រាមលក់មកឱ្យម៉ូយ។ ប៉ុន្មានឆ្នាំនេះ ពីការធ្វើសេដ្ឋកិច្ចសម្រេចជោគជ័យ សព្វថ្ងៃជីវភាពគ្រួសារខ្ញុំធូរធារជាងមុន។ បងវ៉ែវរីករាយឱ្យដឹងដូចេ្នះ។
លោកត្រឹងក្វាងថាយ ប្រធានសមាគមកសិករសង្កាត់ទី៧ ទីក្រុងសុកត្រាំងឱ្យដឹង៖ បងយឿងវាំងវ៉ែវជាគ្រួសារកសិករនៅភូមិភាគឈានមុខបង្កើតអាជីពជោគជ័យជាមួយទម្រង់ចិញ្ចឹមកង្កែបនិងត្រីក្រាញ់ក្នុងអាងនីឡុង។ នៅសង្កាត់ទី៧សព្វថ្ងៃមាន១១គ្រួសារបានជិតដិតប្រភពទុនមូលនិធិឧបត្ថម្ភកសិករប្រើទុនដើម្បីចិញ្ចឹមគោ ត្រី ផលិតស្រូវ។ល។ ជាមួយស្មារតីស៊ូទ្រាំលំបាកប្រើប្រសិទ្ធភាពប្រភពទុនឧបត្ថម្ភ ច្រើនសមាជិកអភិវឌ្ឍសេដ្ឋកិច្ចលំនឹងជីវភាព។ គិតដល់ខែឧសភាឆ្នាំ២០២៥ មូលនិធិឧបត្ថម្ភសមាគមកសិករមជ្ឈិមប្រគល់ទុនអនុវត្ត១២គម្រោងចំនួនប្រាក់ជាង៥៩ពាន់លានដុងឱ្យ១២៨គ្រួសារបុល ប្រភពគណៈកម្មាធិការប្រជាជនខេត្តអនុវត្ត៣៨គម្រោងចំនួនប្រាក់ជាង១៨៧ពាន់លានដុងឱ្យ៤៣៤គ្រួសារបុល។ គណៈអចិន្ត្រៃយ៍សមាគមកសិករខេត្តសុកត្រាំងក៏ចង្អុលការសមាគមកសិករថ្នាក់ស្រុក ឃុំធ្វើមេគំនិតឱ្យគណៈកម្មាធិការបក្សនិងសហការជាមួយគណៈកម្មាធិការប្រជាជនឃុំពិនិត្យឱ្យ១.៣០៣គ្រួសរុបចំនួនប្រាក់ជាង៣៤ពាន់លានដុងដើម្បីអភិវឌ្ឍផលិតសេដ្ឋកិច្ចគ្រួសារ។ ឆ្លងតាមបណ្តាគម្រោងបុលទុនមូលនិធិឧបត្ថម្ភកសិករបានបង្កការធ្វើស្ថេរភាពឱ្យ១.៨៦៥គ្រួសារបុលទុនដោះស្រាយការធ្វើឱ្យពលករជាង៤.០០០រូប។ សមមិត្តដាំងតឹងយ៉ាង-អនុប្រធានសមាគមកសិករខេត្តសុកត្រាំងឱ្យដឹង៖ សកម្មភាពប្រសិទ្ធភាពរបស់មូលនិធិកសិករទាក់ទាញសមាជិកកសិករជាង២.០០០រូបចូលរួម។ ឆ្លងតាមប្រភពមូលនិធិច្រើនសមាជិកកសិករមានលក្ខណៈវិនិយោគទម្រង់ផលិតអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បណ្តាទម្រង់នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពមូលនិធិឧបត្ថម្ភកសិករ សមាគមកសិករខេត្តសុកត្រាំងបន្តផ្លាស់ថ្មីខ្លឹមសារវិធីសំដៅកំណើនប្រភពទុនសម្រេចនិងផ្លោះកំហិតជំរុញឃោសនាពីទិសដៅអត្ថន័យរបស់មូលនិធិឧបត្ថម្ភកសិករនិងបណ្តាសេវាឧបត្ថម្ភទុនជួយកសិករអភិវឌ្ឍកសិកម្មតាមទិសខៀវ ស្អាត សុវត្ថិភាព។ ទន្ទឹមនោះបង្កើនពិនិត្យគ្រប់គ្រងទុនបុលត្រូវតាមទិសដៅបើកទូលាយបណ្តាទម្រង់ផលិតប្រសិទ្ធភាពឆ្ពោះដល់ការឧបត្ថម្ភបណ្តាទម្រង់ផលិតអាជីវកម្មប្រសិទ្ធភាព រួមចំណែកពង្រីកនិងបង្កការផលិតស្ថេរភាពឱ្យកសិករ។តាំងពីនោះអះអាងបានតួនាទីរបស់សមាគមកសិករក្នុងបណ្តាចលនាកសិករនិងការកសាងជនបទថ្មី៕
ស្វឹងង្វៀង-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin